16/08/2017 12:27 GMT+7 Email Print Like 0

APEC 2017: វេទិកាពហុភាគី «ការវិនិយោគសម្រាប់​ភាពចាស់​សកម្ម និងមាន​សុខភាព​ល្អសម្រាប់​កំណើន​ប្រកប​ដោយ​និរន្តរភាព​


 APEC 2017: វេទិកាពហុភាគី​ «ការវិនិយោគសម្រាប់ភាពចាស់សកម្មនិងមានសុខភាពល្អសម្រាប់កំណើនប្រកបដោយនិរន្តរ៍

នាថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០១៧​ វេទិកាព​ហុភាគី​៖”ការវិនិយោគ​សម្រាប់ភាព​ចាស់​សកម្ម និងមាន​សុខភាព​ល្អ​សម្រាប់​កំណើន ប្រក​ប ដោ​យនិរន្តរភាព»​ ដោយមានប្រធានបទ​ "វិធីសាស្រ្ត​ទាក់ទង​ក្នុងតំបន់ ដើម្បីជំរុញ​ការ​ថែទាំក្នុង​រយៈពេលវែងស​ម្រាប់ការច្នៃប្រឌិតថ្មី​" បានបើកនៅទីក្រុងហូជី​មិញ។ វេទិកា​នេះមាន​ការចូលរួម​របស់​ប្រតិភូ​ប្រមាណ 250 នាក់ដែលជាសមាជិកសភា ម​ន្រ្តីរដ្ឋាភិបា​ល អ្នកជំនាញ ក្រុមអ្នក​ស្រាវជ្រាវពីប្រ​ទេសជា​សមាជិក​ APECនិងអង្គកា​រអន្តរជាតិនានា។ វេទិកាត្រូវបានប្រារព្ធឡើង​នៅក្រៅសន្និសីទ​មន្រ្តីជាន់ខ្ពស់ (SOM) កិច្ច​ប្រជុំ​លើកទី 3 ​និងកិច្ច​ប្រជុំពាក់​ព័ន្ធ​នានា សំដៅលើកកម្ពស់​ការពិភាក្សា និង​សកម្មភាព​រួមគ្នា ក្នុង​ក្រប​ខ័ណ្ឌ​នៅ​តំបន់។ វេទិកានេះគឺជា​ឱកាសមួយ​សម្រាប់​ អ្នកតាក់​តែង​គោលនយោបាយ​ អ្នក​គ្រប់​គ្រង​ អ្នក​​វិទ្យាសាស្រ្ត និងភាគីទាក់​ទិន​នានា ​បានចែក​រំលែក​និងការពិភាក្សា​ជាមួយ​គ្នា សំដៅ​ស្វែងរក​ដំណោះ​ស្រាយ និង​ការអនុវត្តជាក់​ស្តែងក្នុងការ​វិនិយោគ"​ភាពចាស់​សកម្ម និងមាន​សុខភាពល្អ​"ឆ្ពោះ​ទៅរកការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព នៃខឿនសេដ្ឋកិច្ច នីមួយៗ។ វេទិកានេះ​គឺជាឱកាសមួយ​សម្រាប់​ប្រទេស​វៀត​ណាម ចែក​រំលែក​និង​ផ្លាស់ប្តូរបទពិសោធជាមួ​យ​អន្តរជាតិ អំពីការ​ដោះស្រាយ​បញ្ហាប្រឈម​មួយចំនួន នៃ​បញ្ហា​ចំនួន​ប្រជាជន​ចាស់​៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ