03/11/2017 10:05 GMT+7 Email Print Like 0

APEC ២០១៧ លើកកំពស់តួនាទីនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ

នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី មជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ានបានរៀបចំសិក្ខាសាលាតុមូលក្រោមប្រធានបទ “វេទិកា APEC ២០១៧នៅវៀតណាម-ឱកាសអភិវឌ្ឍន៍សម្រាប់តំបន់”។

សិក្ខាសាលានេះ ទាក់ទាញការចូលរួមរបស់ជំនាញការជួរមុខក្នុងការស្រាវជ្រាវអំពីវៀតណាម APEC និងអាស៊ី។ នៅក្នុងសិក្ខាសាលា តំណាងចូលរួមបានពិភាក្សាលើសមិទ្ធិដែលវៀតណាមទទួលបានក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ក្នុងនោះមានភាពសម្បូរបែបក្នុងសកម្មភាពសេដ្ឋកិច្ចកិច្ចការបរទេស ភាពសប្បូរបែបក្នុងគោលនយោបាយកិច្ច​ ការបរទេសការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោករបស់វៀតណាមផងដែរ។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ លោក Valadimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀត ណាម​និងអាស៊ាន វិទ្យាសា្ថនចុងបូព៌ានៃសភាបណ្ឌិតវិទ្យសាស្ត្ររុស្ស៊ីបានវាយ តម្លៃថា៖

“ក្នុងនាមជាប្រទេសចូលរួមវេទិកា APEC លើកនេះ វៀតណាមក៏មានបំណង ពង្រឹងនូវតួនាទីនិងឥទ្ធិពលរបស់ខ្លួន​នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាង សកម្មក្នុងតំបន់។ វៀតណាមនិងបណ្តាប្រទេសអាស៊ានបានសរឲ្យឃើញនូវសន្ទស្សន៍សេដ្ឋកិច្ចវិជ្ជមាន ជាពិ សេស​គឺ​វៀត​ណាមគាំទ្ររាល់មតិដែលបាន លើកយកមកពិភាក្សានៅវេទិកា APEC។ វៀតណាមក៏ជាគំរូមួយនៃការលើក ទឹកចិត្តនិងជួយឧបត្ថម្ភការអភិវឌ្ឍន៍សម្រាប់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាព​រូបសណ្ឋានសេដ្ឋកិច្ចនេះផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ