28/10/2017 11:45 GMT+7 Email Print Like 0

APEC ២០១៧៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់សហគ្រាសវៀតណាម

 APEC ជាវេទិកាសេដ្ឋកិច្ចជាន់ខ្ពស់ របស់បណ្តាខឿនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបាន​បង្កើតក្នុង​បំណង​បង្កើន​ទំនាក់​ទំនង អំពីសេដ្ឋកិច្ចនិងន​យោបាយ​រវាង ប្រទេសសមាជិក​នានា។ 
 
APEC ឆ្នាំនេះ​បានប្រព្រឹត្តទៅក្នុងបរិបទដែលលទ្ធិ​គាំពារ ​ពាណិជ្ជ​កម្ម កំពុងគ្រោកឈរឡើងយ៉ា​ងខ្លាំងបំផុត​។ ជាពិសេស​ បដិវត្តន៍ឧស្សាហកម្ម៤.០​បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច​មាន​បម្រែបម្រួលយ៉ាងច្រើន​ដែរ។


APEC ២០១៧៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់សហគ្រាសវៀតណាម

ក្នុងសប្តាហ៍ជាន់ខ្ពស់​ APEC ២០១៧ នឹងប្រព្រឹត្តទៅកិច្ចប្រជុំជាច្រើន ​ដែលក្នុង នោះមានពិព័រណ៍​ “វៀត​ណាម ដៃគូ​ពាណិជ្ជកម្ម៖ គួរឲ្យទុកចិត្ត​និងសម្បូរទៅ​ដោយ សក្កានុភាព” ត្រូវបាន​រៀបចំ​ឡើង សំដៅ​ផ្សព្វផ្សាយ​ផលិតផល​ប្រពៃណី អំ​ពាវនាវ វិនិយោគនិងពន្លឿនទេស​ចរ​ណ៍។​ លោក Nguyen Van Than ប្រធាន​សមាគម សហគ្រាស​ធុនតូច និងមធ្យមវៀត​ណាម​បាន​ចាត់ទុកថា៖
 
 “APEC ជាវេទិកាដើម្បីសហគ្រាសធុនតូច និងមធ្យមអាចទាក់ទងជាមួយគ្នា ស្វែងរក​ដៃគូ ចែក​រំលែក​បទពិសោធន៍​ក្នុងការធ្វើ​សមាហ​រណកម្ម​សេដ្ឋកិច្ច។ នៅខាងក្រៅ APEC សហគ្រាសវៀត​ណាម អាច ជួប​ប្រទះ​នឹង​សម្ពាធ​ពីការធ្វើ​សមាហរណគម្ម របស់ខឿនសេដ្ឋកិច្ចសមា​​ជិក APEC ទាំង២១”។

យោងតាមលោក Huynh Duc Tho ប្រធានគណៈ​កម្មាធិការប្រជា ជនទីក្រុង Da Nang ថា៖ “តាម​រយៈ​បណ្តា​ព្រឹត្តិការណ៍ ​និងតាមរយៈបណ្តាយន្តកា​រនៃសប្តាហ៍​ជាន់​ខ្ពស់ APEC ដែល​សហគមន៍​សហគ្រាស​អាចស្វែង​រក​នូវ​ផល​​ប្រយោជន៍ និងប្រៀបខ្លាំង​ដើម្បីការ​អភិវឌ្ឍន៍។ នោះគឺតាមរយៈយន្តកា​រជួបសន្ទនា តាម​រយៈយន្តកា​ររបស់​ក្រុម​ ​ប្រឹក្សាពិគ្រោះយោ​បល់សហគ្រាស តាមរយៈស​ន្និសីទកំពូល តាមរយៈតំណាង​ អាជីវករ វៀតណាម នៅ​ក្នុង​ក្រុមប្រឹក្សាពិគ្រោះយោបល់​សហគ្រាស យើងអាចដាក់ចេញគោ​លគំនិត​ច្រើន ដាក់ចេញ​នូវគោល​នយោបាយ ដើម្បីដោះស្រាយលើការលំបាក ការជំពាក់ជំពិនក្នុងនិន្នាការអភិវ​ឌ្ឍន៍បច្ចុប្បន្ន”៕

 

តាម ​VOV5 – វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ