21/09/2017 09:22 GMT+7 Email Print Like 0

APEC ២០១៧៖ សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងគ្រោះធម្មជាតិលើកទី ១១


APEC ២០១៧៖ សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងគ្រោះធម្មជាតិលើកទី ១១  

ក្នុងក្របខ័ណ្ឌសកម្មភាពនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅវៀតណាមឆ្នាំ ២០១៧។ សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងគ្រោះធម្មជាតិលើកទី ១១ នឹងប្រព្រឹត្តិទៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០១៧។ អញ្ជើញចូលរួមសន្និសីទនេះមានតំណាងប្រមាណ ២០០ នាក់មកពីខឿនសេដ្ឋកិច្ច APEC អង្គការអន្តរជាតិ ប្លុកសហគ្រាស​និងកម្មាភិបាលជាន់ខ្ពស់នៃក្រសួង ស្ថាប័ន មូលដ្ឋាននានារបស់វៀតណាម។ សន្និសីទនេះនឹងប្រមូលផ្ដុំពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាជឿនលឿនជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពនូវកិច្ចការបង្ការ ប្រឆាំងគ្រោះធម្មជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ