14/09/2017 07:35 GMT+7 Email Print Like 0

APEC ២០១៧៖កិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម

      
    APEC ២០១៧៖កិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍន៍របស់សហគ្រាសធុនតូចនិងមធ្យម

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ៤៥ នៃក្រុមការងារសហគ្រាសខ្នាតតូចនិងមធ្យម APEC។ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាស្វែងរកវិធីសាស្ត្រធ្វើអាជីវកម្ម ផ្លាស់ប្តូរថ្មីនិងទាក់ទងនឹងប្រភពហិរញ្ញវត្ថុ បរិយាកាសអាជីវកម្ម និងទាក់ទងទីផ្សារ​សំរាប់សហគ្រាសខ្នាតតូចនិងមធ្យមអភិវឌ្ឍន៍។ ក្រុមការងារក៏បានពិភាក្សាងំពីសក្ដានុភាពសហប្រតិបត្តិការនិងកំណត់វិស័យអាទិភាពដើម្បីបង្កើនកម្លាំងប្រកួតប្រជែងក្នុងតំបន់ APEC។ លោក Nguyen Hoa Cuong អនុប្រធាន នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគវៀតណាមនិងជាប្រធានក្រុមការងារ​សហគ្រាសខ្នាតតូចនិងមធ្យមបានអោយដឹងថា៖

“ឆ្នាំនេះ វៀតណាមបានផ្តល់គំនិតថ្មីអំពីការជួយឧបត្ថម្ភសហគ្រាសចាប់ផ្តើមអាជីវកម្ម។ នេះជាសកម្មភាពមួយដ៏ថ្មីថ្មោងដែលយើងបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះហើយ។ ប្រការនេះបានសរអោយឃើញនូវការយកចិត្តទុក់ដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលនិងរបស់បណ្ដាអង្គការជួយឧបត្ថម្ភវៀតណាម ក៏ដូចជា​ខឿន​សេដ្ឋកិច្ចជាច្រើនដែរ៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ