30/09/2017 13:04 GMT+7 Email Print Like 0

APEC អះអាងថាសមភាពភេទជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រភពធនធានមនុស្ស

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Hue ខេត្ត Thua Thien Hue បានប្រព្រឹត្តទៅជំនួបសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីនារីនិងសេដ្ឋកិច្ច ស្ថិតក្នុងក្របខ័ណ្ឌ APEC ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីប្រធានគណៈប្រតិភូនិងតំណាងមកពីប្រទេសជាសមាជិក APEC មួយចំនួន។

រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung
ថ្លែងមតិក្នុងវេទិកា (រូបថតៈ  Lê Hiếu/VOV)

នៅក្នុងជំនួបនេះ អង្គប្រជុំបានស្តាប់និងពិភាក្សាលើរបាយការណ៍សង្ខេបនូវលទ្ធផលនៃសន្និសីទសន្ទនា​សាធារណ​និងឯកជនស្តីពីនារីនិងសេដ្ឋកិច្ច សន្និសីទដៃគូគោលនយោបាយនារីនិងសេដ្ឋកិច្ច សំណើរគោលនយោបាយរបស់ប្រធានគណៈប្រតិភូនិងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីនារីនិងសេដ្ឋកិច្ច។ អញ្ជើញថ្លែង​មតិ​ក្នុងជំនួបនេះលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

“វៀតណាមក៏ដូចជាខឿនសេដ្ឋកិច្ចនានាក្នុង APEC ដែរ ដែលកំពុងប្រឈមមុខនឹងខឿនសេដ្ឋកិច្ចមានកំណើនយឺត។ តាមនោះ ការជម្រុញកំណែទម្រង់សេដ្ឋកិច្ចនិងបន្តធានាវឌ្ឍន៍ភាពអំពីសេដ្ឋកិច្ចសង្គមគឺចាំ​បាច់​ណាស់។ យុទ្ធសាស្ត្រជម្រុញកំណើនគ្របដណ្តប់ប្រកបដោយនិរន្តរភាពជាគន្លឹះ ដើម្បីយើងអនុវត្តការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពនិងជម្រុញការអភិវឌ្ឍន៍ស្និទ្ធស្នាលជាមួយបរិស្ថាន។ ប្រការនេះក៏ត្រូវ​ទាមទារឲ្យមានខឿនអភិបាលជាតិល្អជាង មានលទ្ធភាពផ្គត់ផ្គង់សេវាកម្មនិងបែងចែកប្រភពកម្លាំងប្រកបដោយ​​យុត្តិធម៌ផងដែរ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ