08/08/2015 11:03 GMT+7 Email Print Like 0

AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់


AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់
 

ក្រោយរយៈពេល៤ថ្ងៃធ្វើការសន្និសីទ AMM 48 រួមជាមួយ​សន្និសីទ​ទាក់ទិននានាបានបិទបញ្ចប់នាថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០១៥នៅម៉ាឡេស៊ី។ នៅក្នុងសន្និសីទ​កាសែតបញ្ចប់សន្និសីទ រដ្ឋមន្ត្រីការបរទេសម្ចាស់ផ្ទះលោក Anipha Aman បាន​ឲ្យ​ដឹងថាអាស៊ានទទួលបានការឯកភាពក្នុងបញ្ហាជាច្រើនដែលបានយកចិត្តទុក​ដាក់។ AMM 48 បានចេញសេចក្តីថ្លែងការណ៍រួមអះអាងសាមគ្គីភាពឯកភាពក្នុង​ការដោះស្រាយបញ្ហាដំបន់ក៏ដូចជាសកល។        ក្នុងកិច្ចប្រជុំទាំងអស់របស់អាស៊ាននិងអាស៊ានជាមួយដៃគូ បណ្ដារដ្ឋមន្ត្រី​បានអះអាងកិច្ចសន្យារបស់អាស៊ានគឺបន្តខំប្រឹងប្រែងឈានទៅកសាងសហគមន៍អាស៊ានផ្សាភ្ជាប់នឹងនយោបាយ ចងសម្ព័ន្ធសេដ្ឋកិច្ចនិងមានការទទួលខុស​ត្រូវ​សង្គមនាចុងឆ្នាំនេះនិងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០១៥នឹងកំ​ណត់​ទិសដៅសកម្មភាពរបស់សហគមន៍ក្នុង១០ឆ្នាំខាងមុខ។ ស្ដីពីបញ្ហាសមុទ្រខាងកើត បណ្ដារដ្ឋមន្ត្រីបានសម្ដែងការព្រួយបារម្ភចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះលើស្ថានភាពជាក់ស្ដែង ការសាងសង់នៅសមុទ្រខាងកើតបានធ្វើឲ្យបាត់ជំនឿជាក់ បង្កើន​ភាព​តានតឹងនិងអាចរងឥទ្ធិពលទៅលើសន្តិភាពសន្តិសុខនិងស្ថិរភាពនៅ​សមុទ្រខាងកើត។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានចាត់ទុកថា៖

“បណ្ដារដ្ឋមន្ត្រីបានអំពាវនាវភាគីនានាត្រូវអនុវត្តពេញលេញនិងប្រសិទ្ធិភាពសេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជារួមជា​មួយចិនលើមូលដ្ឋានកិច្ចព្រមព្រៀងនាពេលថ្មីៗនេះឈានទៅដំណាក់កាលថ្មី​ពិគ្រោះយោបល់ជាក់ស្ដែងជាងទៀត។ ក្នុងនោះអាស៊ាននិងចិនអាចពិភាគ្សា​រាល់​កត្តានៃ
ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ អាស៊ាននិងចិន​អាច​ទទួល​បានវឌ្ឍនភាពក្នុងដំណើរការពិគ្រោះយោបល់ចរចារសំដៅសំរេច COC យ៉ាងឆាប់រហ័ស៕”

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ