26/07/2016 09:42 GMT+7 Email Print Like 0

AMM-៤៩ចេញ​សេចក្តីថ្លែង​ការណ៍សម្តែង​ការព្រួយ​បារម្ភ​អំពី​បញ្ហា​សមុទ្រ​ខាង​កើត​


AMM-៤៩ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត (រូបថតៈ asia.nikkei.com)

ក្នុងក្របខ័ណ្ឌនៃសន្និសីទ​ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៤៩​ (AMM-៤៩) ដែល​ប្រព្រឹត្ត​ទៅនៅក្រុង​វៀងច័ន្ទ​ប្រទេស​ឡាវ នាថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋ​មន្ត្រីការបរទេស​អាស៊ាន បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម AMM-៤៩។ នាថ្ងៃទី២៥​ ខែកក្កដា សេចក្តី​ថ្លែងការណ៍នេះបាន​ប្រកាស​ជាសាធារណ ក្នុង​នោះផ្តោត​សំខាន់​ លើ​បញ្ហាមួយចំនួនដូចជាសេដ្ឋកិច្ចសង្គម នយោបាយ និង​សន្តិសុខ។ ជាពិសេស ខ្លឹម​សារនៃ​សេចក្តី​ថ្លែង​ការណ៍​នេះ ចំណុចដោយ​ឡែកមួយ ស្តីអំពីបញ្ហាសមុទ្រខាងកើត​ក្នុងនោះបាន​សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​បម្រែបម្រួល​ នាពេលថ្មីៗនេះនៅសមុទ្រ​ខាងកើត។ សេចក្តីថ្លែង​ការណ៍ បានអះ​អាង​សារសំខាន់​នៃ​ការរក្សា​និងជម្រុញ​សន្តិ​ភាព សន្តិសុខ ស្ថិរភាព សេរីភាពនា​វាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត​។ សេចក្តី​ថ្លែងការ​ណ៍បាន​អះអាងសារ​ជាថ្មី ភាពចាំបាច់ជឿទុកចិត្តគ្នា​ទៅវិញ​ទៅ​មក និង​ទប់ ស្កាត់​សកម្មភាព​ដែល​បណ្តាល​បន្ថែមភាពស្មុគ្រស្មាញ ហើយតាមដាន​ជាប់ការ ដោះស្រាយជម្លោះដោយ​សន្តិវិធី ឈរលើ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អ.ស.ប ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ សេចក្តីថ្លែងការណ៍​ក៏បាន សង្កត់​​ធ្ងន់សារសំខាន់ នៃការប្រតិបត្តិប្រកបដោយប្រសិទ្ធិភាព​នូវសេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​របស់​ភាគីនានា​ នៅសមុទ្រខាងកើត (DOC) និង ជម្រុញភាគីនានាអនុ​ម័តយ៉ាង​ឆាប់​ៗ​នូវ​ក្រម​ប្រតិបត្តិ​តំបន់​ នៅ​សមុទ្រ​ខាង កើត (COC) រួមទាំងការបង្កើន​រាល់​ជំនួប​សន្ទនា រវាងមន្ត្រីអាស៊ាន​និង​ចិន​និង ក្រុម​ធ្វើការ​ងារ​រួមគ្នា​អំពី​ការ​អនុវត្ត​DOC ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ