• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Al Qaeda ព្រមានដំណើការវាយប្រហារថ្មីៗទៀតនៅបារាំង

ក្នុងវីដេអ៊ូមួយដែលត្រូវបានប្រកាសនាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥ Harith al Nadhari សមាជិកជាន់ខ្ពស់ក្នុង​បញ្តាញ​ភេវរកម្ម​អន្តរ​ជាតិ Al Qaeda ប្រចាំនៅឧបទ្វី​អារ៉ាប់ (AQAP) នៅ Yemen បានព្រមានដំណើការ​វាយ​ប្រហារ​​​ថ្មីៗទៀតនៅបារាំង។ ក្នុងវីដេអ៊ូរនេះ Nadhari បានអំពាវនាវឲ្យបញ្ឈប់រាល់សកម្មភាពប្រឆាំង​ជំទាស់​ជន​​ឥស្លាម ហើយព្រមានថា៖ គេនឹងបំផុសសង្គ្រាមមួយ ក្នុងករណី ការអំពាវនាវពោលខាង​លើមិនបាន​ឆ្លើយ​តប​។ មុន​នោះ Cherif Kouachi ជនសង្ស័យមួយនាក់ដែលដំណើ​ការបាញ់ប្រហារដ៏បង្ហូរឈាម​ទៅលើទី​ស្នាក់​ការ​ទស្សនាបត្តដីន៍ “Charlie Hebdo” បានជូនដំណឹងជាមួយកាណាល់ទូរទស្សន៍ BFMTV របស់បារាំងថា៖ អង្គការ​ Al Qaeda ប្រចាំនៅ Yemen បានបញ្ចូនគាត់ទៅកាន់បារាំងសំដៅដំណើរការវាយ ប្រហារនេះ។ ក្នុង​នោះ ​BFMTV បានឲ្យដឹងថា៖ ជនសង្ស័យនេះជាសមាជិកមួយរបស់ អង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS)។ មុន​នោះ នាថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៥ អាមេរិកបានឲ្យដឹងថា៖ បងប្អូន Kouachi ស្ថិតក្នុងបញ្ជីរាយនាមភេវ​រក​រ​របស់​អា​មេ​រិក​៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top