07/09/2020 15:13 GMT+7 Email Print Like 0

AIPA 41 ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមស្តីពីការបង្កើតគណៈកម្មការសភាវ័យក្មេង


លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា (រូបថត៖ TTXVN)
 

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា មុនសម័យប្រជុំមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លើកទី៤១ ក្រោមអធិបតីភាពរបស់ប្រទេសវៀតណាមតាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ ខែកញ្ញានៅទីក្រុងហាណូយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថាវៀតណាមក្នុងនាមជាប្រទេសម្ចាស់ផ្ទះ បានត្រៀមរៀបចំយ៉ាងល្អណាស់ សម្រាប់សម័យប្រជុំលលើកនេះ ហើយរដ្ឋសភាកម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពដែលរៀបចំឡើងដោយប្រទេសវៀតណាមផងដែរ។
 
ទាក់ទងនឹងរបៀបវារៈរបស់ AIPA 41 លោកឡេង ប៉េងឡុង បានឲ្យដឹងថា វៀតណាមបានបញ្ចូលបន្ថែមខ្លឹមសារសំខាន់ចំនួនពីរថែមទៀតក្នុងសម័យប្រជុំលើកនេះ។ ទីមួយគឺជាគំនិតផ្តួចផ្តើមនៃការបង្កើតគណៈកម្មការសភា វ័យក្មេង AIPA ។ លោកឡេងប៉េងឡុងបានបញ្ជាក់ថាយុវជនគឺជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ប្រទេសនីមួយៗ ហេតុដូច្នេះរដ្ឋសភាត្រូវតែមានគោលនយោបាយសមស្របសម្រាប់យុវជននៃសភានីមួយៗនៅក្នុងប្លុកអាស៊ាន ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់យុវជនឲ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិផងដែរ។ ខ្លឹមសារសំខាន់ទី ២ គឺ AIPA 41 គ្រោងនឹងពិភាក្សាអំពីជំងឺរាតត្បាត COVID-19 ដោយស្វែងរកដំណោះស្រាយរួម ដើម្បីដោះស្រាយផលវិបាក ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។ ថ្វីត្បិត អាស៊ានបានបើកការប្រជុំចំនួន ២ លើកក្នុងរយៈពេលកន្លងមកដើម្បីស្វែងរកវិធានការឆ្លើយតបនឹងជំងឺរាតត្បាតនេះក៏ដោយ ប៉ុន្តែការដាក់បញ្ចូលខ្លឹមសារនេះទៅក្នុងរបៀបវារៈ AIPA 41 គឺពិតជាចាំបាច់ណាស់ ពីព្រោះបណ្តាប្រទេសសមាជិកអាស៊ានសុទ្ធសឹងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលនេះ ខណៈពេលដែលមិនទាន់បានរកដំណោះស្រាយជាក់ស្តែងណាមួយ ដើម្បីដោះស្រាយរាល់កាលំបាកទាំងនេះនៅឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ