07/09/2018 09:45 GMT+7 Email Print Like 0

AIPA-39 សម្រេចបាននូវឯកភាពខ្ពស់លើវិស័យជាច្រើន

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៩ (AIPA- 39) បានបិទបញ្ចប់ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ ដោយមានការចូលរួមពីគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អ្នកសង្កេត ការណ៍ និងលេខាធិការដ្ឋានអាស៊ាន។គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោក​ Do Ba Ty បានអញ្ជើញ ចូលរួមមហា សន្និបាត ។

 ទិដ្ឋភាពនៃពិធីបិទបញ្ចប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៩ (AIPA- 39)

នៅក្នុងពិធីបិទបញ្ចប់ មហាសន្និបាតនេះ បានអនុម័តលើរបាយការណ៍នៃគណៈកម្មការផ្នែកនយោបាយ គណៈ​កម្មការ​ផ្នែកសេដ្ឋកិច្ច គណៈកម្មការ ផ្នែកចាត់តាំង គណៈកម្មការទទួលបន្ទុកបញ្ហាសង្គមកិច្ចនិង កិច្ចការនានា ព្រមទាំងចេញសេចក្តីថ្លែងការណ៍រួម AIPA-39និងប្រារព្ធពិធីផ្ទេរប្រគល់សិទ្ធិជាប្រធាន AIPA-40 ជូនប្រទេស​ថៃ។

AIPA-39 បានឯកភាពខ្ពស់អំពីវិស័យមួយចំនួនដូចជាការជម្រុញកសាង ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនិងពាណិជ្ជកម្ម​ឆ្លងព្រំដែននៅក្នុងតំបន់ រួមទាំងរួមសហការជួយឧបត្ថម្ភជូនសហគ្រាសធុនតូចនិងមធ្យមនៃបណ្តា​ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់និងពិភពលោកជាដើម ផងដែរ។ AIPA-39 ក៏អះអាងសារជាថ្មីម្តងទៀតនូវសារៈសំខាន់និងតួនាទីជាស្នូលរបស់អាស៊ានក្នុងការដឹកនាំនិងទប់ទល់នឹងរាល់បញ្ហា​ប្រឈមអំពីសន្តិសុខឆ្លងព្រំដែន ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ ក្នុងតំបន់ដោយផ្អែកលើច្បាប់និងធានាសន្តិសុខនៅលើសមុទ្រជាដើម។

អញ្ជើញថ្លែងមតិនៅក្នុងពិធីផ្ទេរប្រគល់សិទ្ធិជាប្រធាន AIPA-40 អនុប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិថៃ លោក Pornpetch Wichitcholchai បានសង្កត់ធ្ងន់ថាប្រទេសថៃនឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍដោយខ្លួនទីពឹងខ្លួននិងផ្លាស់ប្តូរថ្មីរបស់អាស៊ាន ព្រមទាំង​កសាងអាស៊ានអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅយកប្រជាជនធ្វើជាមជ្ឈមណ្ឌលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ