21/09/2017 09:22 GMT+7 Email Print Like 0

AIPA លើកទី ៣៨ បិទបញ្ចប់៖ ការខំប្រឹងប្រែងឆ្ពោះទៅសហគមន៍អាស៊ានជាការពិត


 AIPA លើកទី ៣៨ បិទបញ្ចប់៖ ការខំប្រឹងប្រែងឆ្ពោះទៅសហគមន៍អាស៊ានជាការពិត

នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧ មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៣៨ (AIPA-38) បានបិទបញ្ចប់ជាផ្លូវការនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ មហាសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២១ ស្តីអំពីបញ្ហារួមដែលមានអត្ថន័យសំខាន់ចំពោះសហគមន៍អាស៊ាន។ អង្គសន្និសីទទាំងឡាយបានពិភាក្សាអំពីវិធានការបសំដៅប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការពារបរិស្ថាន ការពារសុខភាពសំរាប់ពលករនារីជាជនអន្តោប្រវេសន៍​ ការពារនារីនិងកុមារពីការជិះជាន់ផ្លូវភេទ ធានាសុវត្ថិភាពស្បៀងអាហារ បង្កលក្ខណៈទាក់​ទង​ហិរញ្ញវត្ថសំរាប់អង្គការភាពខ្នាតតូចនិងតូចតាច (MSMEs) កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) អភិវឌ្ឍន៍ព្រមៗគ្នានិងមានកំណើនលើគ្រប់វិស័យ។ ប្រធាន AIPA លើកទី ៣៨  ប្រធានសភាជាន់ទាបហ្វីលី​ពីន​ លោក  Pantaleon D. Alvarez បានចាត់ទុកថា៖ ដើម្បីក្លាយទៅជាសហគមន៍ជាការពិតមួយ រដ្ឋសភានៃបណ្ដាប្រទេសជាសមាជិកគប្បីអនុវត្តយ៉ាងខ្លាំងសេចក្តីសម្រេចចិត្ត ទាំងឡាយរបស់ AIPA តាមរយៈច្បាប់​ភាវូបនីយកម្ម​បណ្ដាឯកសារនេះ។

AIPA ក៏ គប្បីសហប្រតិបត្តិការស្អិតរមួតជាមួយរដ្ឋាភិបាលប្រទេសអាស៊ាននានាដើម្បីជំនះពុះពារលើការសាក​ល្បងថ្មីក្នុងគោលដៅឆ្ពោះទៅទស្សនៈវិស័យអាស៊ាននា ឆ្នាំ ២០២៥។ ក៏ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភាសឹង្ហបុរី លោក Lim Biow Chuan ត្រូវបានចាត់ តាំងជាប្រធាន AIPA លើកទី ៣៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ទី ៧ កញ្ញា ឆ្នាំ ២០១៨ នៅសឹង្ហបុរី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ