03/02/2018 12:19 GMT+7 Email Print Like 0

ADB សន្យារួមដំណើរជាមួយទីក្រុងហូជីមិញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរ


ទិដ្ឋភាពនៃជំនួបធ្វើការរវាងភាគីទាំងពីរ (រូបថត៖ hcm.gov.vn)

នាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានទទួលជួបនាយកជាតិធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំវៀតណាមលោក Eric Sidwick។ នៅទីនេះ លោក​ Tran Vinh Tuyen អះអាងថា ទីក្រុងហូជីមិញជានិច្ចកាលយកចិត្តទុកដាក់និងអនុវត្តន៍កិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាជាមួយដៃគូរបស់ខ្លួន ជាពិសេសគឺជាមួយ ADB ព្រមទាំងឲ្យដឹងថែមទៀតថា រដ្ឋាភិបាល​វៀត​ណាមកំពុងត្រួតពិនិត្យឡើងវិញនូវ

គម្រោងការណ៍មានទុន ODA សំដៅធានាឲ្យប្រភពទុននេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនាំមកនូវផលប្រយោជន៍ដល់សង្គម។នាយក ADB ប្រចាំវៀតណាមលោក Erick Sidwick អះអាងថា នឹងរួមដំណើរជាមួយ​​​ទីក្រុងហូជីមិញ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរ ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍរួមរបស់ទី​ក្រុង​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ