31/03/2016 09:58 GMT+7 Email Print Like 0

ADB វាយតំលៃកំណើនសេដ្ឋកិច្ចវៀតណាមបន្តនិរន្តរភាព


ADB វាយតំលៃកំណើនសេដ្ឋកិច្ចវៀតណាមបន្តនិរន្តរភាព

បន្ទាប់ពីបណ្ដាសមិទ្ធិផលដែលទទួលបានហួសបំណងក្នុងឆ្នាំ ២០១៥​ របាយការណ៍យថាទស្សន៍អភិវឌ្ឍន៍​ទ្វីបអាស៊ី ២០១៦ បាននាំចេញការព្យាករណ៍ថា​សេដ្ឋកិច្ចវៀតណាម នៅបន្តរក្សាស្ថិរភាពក្នុងឆ្នាំនេះ ដោយមានកំណើន៦,៧%។ ​របាយ​ការណ៍នេះត្រូវបាន​ប្រកាស នាព្រឹកថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាម​ការវាយ​តំលៃ​របស់​ធនាគារ​អភិវឌ្ឍន៍​ទ្វីប​អាស៊ីថា៖ នេះគឺជាកំណើនខ្ពស់បំផុតរបស់​ខឿនសេដ្ឋកិច្ចវៀតណាម​គិតពី​ឆ្នាំ​២០០៨​មក។

​របាយការណ៍នេះក៏បានសង្កត់ធ្ងន់ថា៖ ទោះបីជាវៀតណាមជាប្រទេសមួយក្នុង​ ចំណោមប្រទេស ទទួល​បាន​ផលប្រយោជន៍​ច្រើន​បំផុត ពីបណ្ដាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីថ្មីៗ​ក្តី ប៉ុន្តែ​ក៏ត្រូវកែទម្រង់ខ្លះផងដែរ។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ