26/03/2015 11:30 GMT+7 Email Print Like 0

ADB ព្យាករថា៖ កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីនឹងអភិវឌ្ឍន៍ស្ថិរភាពក្នុងឆ្នាំ ២០១៥ និង ២០១៦


ADB ព្យាករថា៖ កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីនឹងអភិវឌ្ឍន៍ស្ថិរភាព
ក្នុងឆ្នាំ ២០១៥ និង ២០១៦ (Image: VNA)

ក្នុងរបាយការណ៍ “យថាទស្សន៍អភិវឌ្ឍន៍របស់ទ្វីបអាស៊ីឆ្នាំ​២០១៥” ដែលត្រូវបានប្រាកាស នាថ្ងៃទី​២៤​ខែ​មិនា​ឆ្នាំ​២០១៥ ធនាគារ​អភិវឌ្ឍន៍ទ្វីបអា​ស៊ី​(ABD) បាន​ព្យាករ​ថា៖ បណ្តា​ខឿន​សេដ្ឋ​កិច្ច​កំពុង​អភិវឌ្ឍន៍​ នៅ​អាស៊ី​​នឹង​រក្សា​កំណើន​សេដ្ឋ​កិច្ច​ជាមធ្យម នៅកំរិត​៦,៣% ក្នុងឆ្នាំ២០១៥និង​២០១៦ ដោយសារ​តំលៃមុខ​ទំ​និញ​លើ ពិភព​លោក​ត្រូវ​បាន​ថយចុះ​ និងការស្តារឡើងវិញ​យ៉ាងខ្លាំងក្លា នៃបណ្ដាខឿនសេដ្ឋកិច្ច​ធំៗ​ក្នុង​តំ​បន់​។   ADB បាន​ព្យាក​រ​ថែមទៀត​ថា៖ សេដ្ឋកិច្ច​របស់វៀត​ណាម​មាន​កំណើន​៦,១% នៅឆ្នាំ​២០១៥​និង​៦,២%​​នៅឆ្នាំ​២០១៦ ក្នុង​ករណី រដ្ឋាភិបាល​រក្សារ បណ្ដាគោលនយោបាយបង្កលក្ខណៈងាយស្រួល ខាង​ហិរញ្ញវត្ថុ​និងរូបីយវត្ថុ​ព្រម​ទាំង បង្កើន​ការរៀបចំរចនាសម្ព័ន្ធ​ឡើងវិញ។ អ្នកសេដ្ឋកិច្ច​របស់ ADB  លោក​ Shang Jin Wei បាន​បញ្ជាក់​ថា៖ ការ​ដែល​​តំលៃមុខ​ទំនិញថយ ចុះបានបង្កលក្ខណៈ​សំរាប់​អ្នកតាក​តែង ​គោល​នយោបាយ​ក្នុងតំបន់​កាត់​បន្ថយ​ការ​គាំ​ពារ​​តំលៃឥន្ធនៈ ឬ​ដំណើរកំណែទម្រង់ខាង​រចនាសម្ព័ន្ធ។ នេះគឺជា​ឱកាសមាសដើម្បីកសាង បណ្ដាក្រប ខ័ណ្ឌ​ឧបត្ថម្ភកំណើនចីរភាព ក្នុងរយៈពេលយូរអង្វែង។ ADB​អំពាវនាវ​ឲ្យបណ្ដាប្រទេស កំពុង​​អភិវឌ្ឍន៍​នៅ​​អា​ស៊ី​​លើក​កំពស់​អរ​ ប្រសិទ្ធ​ភាព​នៃប្រព័ន្ធ​ធនា​គារ និង​ទីផ្សារ​ទុន​​ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ