15/11/2015 09:14 GMT+7 Email Print Like 0

ADB ផ្ដល់ទុនសំរាប់ខ្សែផ្លូវតភ្ជាប់ក្រុង Yangon ជាមួយក្រុង Da Nang


ADB ផ្ដល់ទុនសំរាប់ខ្សែផ្លូវតភ្ជាប់ក្រុង Yangon ជាមួយក្រុង Da Nang
 

ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ទើបនឹងបានអនុម័តលើខ្ទង់​កម្ចី​១០០​លានដុល្លារអាមេរិក ដើម្បីកែលំអរខ្សែផ្លូវប្រវែង៦៦,៤ គីឡូម៉ែត្រតភ្ជាប់ Eindu និង Kawkareik នៅរដ្ឋ Kayin របស់មីយ៉ាន់ម៉ា គឺជាខ្សែផ្លូវសេសសល់​នៃ​គំរោងការរបៀងកើត-លិចអនុដំបន់ទន្លេមេគង្គ (GMS) ការសំរេចលើខ្សែផ្លូវនេះ​នឹងជួយតភ្ជាប់ទីក្រុង Da Nang របស់វៀតណាមជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ច​ចំនួន​២ Mawlamyine និង Yangon របស់មីយ៉ាន់ម៉ា។ គំរោងការនឹងបានអនុវត្តក្នុងរយៈពេល៣ឆ្នាំនិងគ្រោងនឹងសំរេចនាខែកញ្ញាឆ្នាំ២០១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ