03/03/2016 10:47 GMT+7 Email Print Like 0

ADB ជួយឧបត្ថម្ភសកម្មភាពពាណិជ្ជកម្មនៅវៀតណាម


ថ្នាក់ដឹកនាំនៃធនាគារចំនួន២របស់វៀតណាមចូលរួមពិធីចុះហត្ថលេខា (រូបថត៖Tran Viet - TTXVN)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ បានឲ្យដឹងថា កម្មវិធី​ធ្វើហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​ ADB ចុះហត្ថ​លេខា ជាមួយធនាគារពាណិជ្ជកម្ម​ភាគហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​ហូជីមិញ​និង​ធនាគារ​ពាណិជ្ជ​កម្ម​ភាគ​ហ៊ុន Sai Gon – Ha​ Noi របស់វៀតណាម បានអនុញ្ញាត្តិឲ្យ ADB ផ្ដល់ទឹក​ប្រាក់​ឡើង​ ដល់១០០លាន​ដុល្លាអាមេរិក​ក្នុងមួយឆ្នាំ​ ដើម្បីជួយឧបត្ថម្ភសកម្មភាពធ្វើហិរញ្ញប្បទាន ពាណិជ្ជកម្ម​នៅវៀត​ណាម។ លោក Steven Beck ប្រធានផ្នែក​ហិរញ្ញប្បទាន ពាណិជ្ជកម្មរបស់​ADB បានថ្លែងថា ដោយមានកិច្ចព្រមព្រៀង​ទាំង​នេះ​ ADB និង​ធនាគារ​ដៃគូថ្មី​របស់​វៀតណាម នឹងជួយឧបត្ថម្ភក្រុមហ៊ុនអាហរ័ណ និហរ័ណ​នានាដែលរួមមាន​អង្គភាព​អាជីវកម្ម​ខ្នាតម​ធ្យម​និងតូច។ កិច្ចព្រមព្រៀងនេះនឹង ជួយបង្កើតការងារ​ធ្វើនិងកំណើន​សេដ្ឋកិច្ច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ