07/07/2016 10:27 GMT+7 Email Print Like 0

ADB ជួយជំនះពុះពារគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើបនឹងផ្តល់អនុសាសន៍ស្តីពីការទទួលខ្ទង់ជំនួយសង្គ្រោះបន្ទាន់របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ជំនះពុះពារគ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃនៅតំបន់កណ្តាលប៉ែកខាងត្បូង តំបន់ Tay Nguyen និងវាលសណ្តទន្លេ Cuu Long ។​ តាមនោះ ឧបនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនូវសេចក្តីសម្រេចចិត្តការផ្តួចផ្តើមគំនិតវិនិយោគ​​ខ្ទង់ជំនួយពោលខាងលើតាមការកំណត់របស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ប្រភពជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) និងប្រាក់កម្ចីសម្បទានរបស់វិនិយោគិនបរទេស។ ធនាគារជាតិវៀតណាមនិងក្រសួង 
កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរួមទាំងស្ថាប័នទាក់ទិននានានឹងប្រញាប់ប្រញាល់ បំពេញបែបបទចាំ​បាច់​តាមការកំណត់ដើម្បីទទួលបានខ្ទង់ជំនួយពោលខាងលើយ៉ាង​ឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ