25/03/2015 14:53 GMT+7 Email Print Like 0

ADB៖ វៀតណាមត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធខឿន​សេដ្ឋកិច្ចឡើង​វិញដើម្បី​​បង្កើតកំលាំង​ចលករសំរាប់​កំណើន

ADB៖ វៀតណាមត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដើម្បីបង្កើតកំលាំងចលករសំរាប់កំណើន
(Image: VOV)

តាមរបាយការណ៍ស្តីអំពីយថាទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី (ADO) ឆ្នាំ​២០១៥ នៃធនាគារអភិវឌ្ឍន៍​ទ្វីបអាស៊ី (ABD) ដែល​បានប្រកាស នា​ព្រឹកថ្ងៃទី​២៤ខែមិនាឆ្នាំ២០១៥ បានឲ្យដឹងថា៖ ល្បឿន​កំណើន​នៃផលិត​ផល​ក្នុង​ស្រុក​ស​រុប GDP​ របស់វៀតណាម នឹងកើនឡើង ៦,១% ក្នុងឆ្នាំ​២០១៥​នេះនិង ៦,២% ក្នុងឆ្នាំ​២០១៦​ក្នុង​ករណី​រដ្ឋាភិបាលវៀតណាម នឹងរក្សាគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ​បើក​ទូលាយ​និង​បន្ត​ជំរុញ​ខ្លាំង​ល្បឿន​កំណែទម្រង់​រៀបចំរចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើងវិញ។ ថ្លែងមតិនៅ​ពិធីប្រកាសរបាយការណ៍ ពោលខាង​លើ លោក  Tomoyuki Kimura នាយក ADB ប្រចាំនៅ​វៀតណាម​បានចាត់​ទុក​ថា៖ “ស្ថាន​ភាព​សេដ្ឋ​កិច្ច​ត្រូវ​បាន​កែលំ​អរនៅបណ្ដាខឿន​សេដ្ឋ​កិច្ច​ធំៗ ជា​ពិសេស គឺ​អាមេរិក ដែល​ជា​ទីផ្សារ​នាំ​ចេញ​ធំបំផុត​របស់​វៀត​ណាម​ នឹងបង្កើត​កំលាំងចលករសំរាប់​ការ​នាំ​ចេញ។ ប៉ុន្តែ សញ្ញាស​កម្ម​នេះ​នឹង​ថយ​ចុះ​ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​នៅចិន​មាន​ភាពយឺតយ៉ាវ។ វៀតណាម​ក៏ទទួលបាន​ផលចំណេញពីតំ​លៃប្រេង​ទាបដែល​រួម​ចំណែ​ក​បង្កើន​​ចំណូល​របស់​ប្រជាជន និ​ងកាត់បន្ថយ​ចំណាយសំរាប់​សកម្ម​ភាព ​ធ្វើ​អាជីវកម្ម​ទៀតផង៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ