19/09/2015 09:43 GMT+7 Email Print Like 0

ADBជួយវៀតណាមអភិវឌ្ឍន៍និងបច្ចុប្បន្នកម្មមីក្រូហិរញ្ញវត្ថុ

នាព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៥ នៅក្រុងហូជីមិញ ភាគខាងត្បួងវៀតណាម ធនាគារ​ជាតិ​វៀត​ណាម​និង​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានរៀបចំជំនួប ពិគ្រោះ​យោបល់ដោយ​ប្រធាន​បទ “ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​មីក្រូ​ហិរញ្ញ​វត្ថុ ឆ្ពោះ​ទៅ ការបច្ចុប្បន្ន​កម្មហិរញ្ញវត្ថុ”។ នៅជំនួបនេះ តំណាងច្រើន​បានចាត់​ទុក​ថា វៀត ណាម​ត្រូវ​ជម្រុញ​ការ​ផ្សព្វ​ផ្សាយ បច្ចុប្បន្នកម្មបណ្តា​សេវាកម្ម ជួយកែលំអរ​ជីវភាព រស់នៅ​របស់ប្រជាពល​រដ្ឋ ជា​ពិសេស​ជន​ក្រីក្រ​នៅ​តាម​ជន​បទ។ នាបច្ចុប្បន្ន​សេដ្ឋកិច្ច ជនបទ​ផ្អែក​ទៅលើសាច់​ប្រាក់​សុទ្ធ​ជាច្រើន និង​ចំណាយ​ទំនាក់​ទំនង​ហិរញ្ញ​វត្ថុ​ខ្ពស់ ព្រមទាំងកំហិត​អំពីមូលដ្ឋានរចនាសម្ព័ន្ធ។ កម្មវិធីនេះត្រូវបាន​អនុវត្តពីខែ មិថុនាឆ្នាំ​២០១៥ ដល់ឆ្នាំ២០១៨​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ