16/07/2015 09:27 GMT+7 Email Print Like 0

6VOV បើកស្ថាប័នប្រចាំនៅសាធារណៈរដ្ឋឆែក


VOV បើកស្ថាប័នប្រចាំនៅសាធារណៈរដ្ឋឆែក

វិទ្យុសម្លេង​វៀតណាម បានបើក​ស្ថាប័នដំណាង​ប្រចាំនៅទីក្រុង Praha សាធារណៈ​រដ្ឋឆែក នាថ្ងៃទី​១៤ខែ​កក្កដា​ឆ្នាំ​២០១៥​។ ថ្លែង​មតិនៅ​ក្នុងពិធី​នេះ អគ្គនាយក​វិទ្យុសម្លេង​វៀត​ណាម លោក Nguyen Dang Tien បាន​អោយ​ដឹង​ថា៖ នេះគឺជា​ស្ថាប័ន​ដំណាង​១០ នៃវិទ្យុសម្លេងវៀតណាម នៅ​ឯបរទេស។ លោក Nguyen Dang Tien បាន​អោយ​ដឹងថា៖

“ការបង្កើតស្ថាប័នដំណាងនៅសាធារណៈរដ្ឋឆែក គឺមកពីស្ថាន​ភាព​ជាក់​ស្ដែង​។ ប្រទេស​នេះមាន​ទីតាំង​យុទ្ធសាស្ត្រ នៅ​មជ្ឈឹមអឺរ៉ុប និង​ជាតំបន់មាន​ជន​វៀតណាម​ចំនួនជាង​៦៥ពាន់នាក់ កំពុង​រស់​នៅ សិក្សា​និង​ធ្វើកា​រ។ ជាពិសេស  សហគមន៍ជនវៀតណាម​នៅទីនេះ ត្រូវបានរដ្ឋាភិបាលឆែកទទួលស្គាល់​ជា​ជន​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹងនោះ សាធារណ​រដ្ឋឆែក មានទំនាក់ទំនងសហ​ប្រ​តិបត្តិការ​មិត្ត​ភាព ប្រពៃណី​ដ៏ល្អ​ប្រសើរ​ជាមួយ​វៀត​ណាម ហើយ​នាបច្ចុប្បន្ន​ជាដៃគូ​សំខាន់ ក្នុងគោលនយោបាយកិច្ចការ​បរទេសបើក​ទូលាយ និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិលើគ្រប់​ជ្រុង​ជ្រោយរបស់វៀតណាម​ដែរ៕”

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ