08/11/2015 09:11 GMT+7 Email Print Like 0

6EU អំពាវនាវអោយដោះស្រាយជំលោះនៅសមុទ្រខាងកើត


ដំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ និងគោលនយោបាយកិច្ចការបរទេស EU លោកស្រី Federica Mogherini

នាថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥​ ដំណាងជាន់ខ្ពស់ទទួល​បន្ទុក​បញ្ហាសន្តិសុខ និងគោល​នយោបាយ​កិច្ចការ​បរទេស EU លោក​ស្រី Federica Mogherini អំពាវនាវអោយចិន​និង​ប្រទេសអាស៊ីអាគ្នេយ៍ទាំង​អស់ ត្រូវ​ដោះ​ស្រាយ​ជំលោះ​នៅ​លើ​សមុទ្រ​ខាងកើត និងគោរពច្បាប់អន្តរជាតិ។ ថ្លែងមតិ​ក្នុងសន្និសីទកាសែត បន្ទាប់ពីសន្និសីទ​រដ្ឋមន្ត្រី​ការ​បរទេស​ វេទិកាសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប (ASEM ) នៅទីក្រុង Luxembourg លោកស្រី Federica Mogherini បាន​ថ្លែង​ថា៖ យើងខ្ញុំប្រឆាំងជំទាស់ឧបាយកលណា ដែលបានទាមទារ​អធិបតេយ្យភាព​ដែនដី ឬដែន​សមុទ្រ តាម​រយៈ​ការគម្រាម​គំហែង​អំពើហឹង្សារ ឬសកម្មភាព​ឯកតោភាគីណាមួយ ដែលបង្កើនបន្ថែមការខ្វែងគំនិត។ តាម​នោះ នៅក្នុង​ជំនួប​សន្ទនា​រវាង​លោកស្រី Federica Mogherini ជាមួយរដ្ឋមន្ត្រីការ​បរទេសជប៉ុន លោក Fumio Kishida នាថ្ងៃទី៤ខែវិច្ឆិកា ភាគី​ទាំងពីរ​បានឯកភាពអំពី​សារសំខាន់ នៃការដោះស្រាយជំលោះនៅសមុទ្រ​ខាងកើត តាម​ច្បាប់អន្តរជាតិ។ ហើយ​លោក​ស្រីក៏បានអះ​អាងដែរ​ថា៖ EU កំពុងតាមដាន​យ៉ាងម៉ត់​ចត់ ស្ថានភាព​នៅតំបន់សមុទ្រនេះដែរ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ