20/04/2015 11:54 GMT+7 Email Print Like 0

5WTO និង FAO បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសន្តិសុខស្បៀងអាហារ


ផ្តល់អាហារសំរាប់កុមារ(TTXVN)

 
ក្នុងជំនួបសន្ទនាជាមួយអគ្គនាយក​អង្គការកសិកម្ម និងស្បៀងអាហារ​នៃអង្គការសហប្រជាជាតិ ( FAO ) Jose Graziano da Silva នៅ​ទីក្រុង Geneva ស្វីស​ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO ) Roberto Azevedo បានសង្កត់ធ្ងន់​ទៅលើបណ្ដាការខំប្រឹងប្រែង សហប្រតិបត្តិការរវាងអង្គការទាំងពីរ ក្នុង​បញ្ហា​ពាណិ​ជ្ជ​កម្ម​ និងសន្តិ​សុខស្បៀង​អាហារ និង​បង្ហាញនូវ​គោលបំណង​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​ជាមួយ FAO ក្នុង​វិស័យ​នេះអោយបាន​ខ្លាំង​ថែម​ទៀត។  WTO នឹង​ចូលរួម​ការងារ​ត្រៀម​រៀប​ចំ អោយ​ការ​ប្រកាស​ទីផ្សារ​កសិ​ផល​នា​នា​ក្នុងឆ្នាំនេះរបស់ FAO​ ដែលក្នុងនោះយកចិត្តទុក​ដាក់ជាច្រើន ដល់បញ្ហាពាណិជ្ជកម្ម និង​សន្តិ​សុខ​ស្បៀង​អាហារ។ ថ្នាក់ដឹកនាំទាំងពីរ​រូប ក៏បានដំណើរការចរចា​អំពីរបាយ​ការណ៍នេះ ដើម្បី​ផ្តល់​ភ័ស្តុ​តាង​ច្បាស់​លាស់​ជាង ក្នុងបញ្ហាពោល​ខាង​លើ។  នាថ្ងៃ​ទី៥ខែមិថុនាខាងមុខ​​ FAO ក៏រៀប​ចំសន្និ​សីទ​ជំនាញ​១ស្ដីពី​សន្តិ​សុខ​​ស្បៀង​អាហារ នៅ WTO ផងដែរ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ