• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

5Tom Hayden-សកម្មជនដើម្បីសន្តិភាពបានចាកចេញទៅជារៀងរហូត


Tom Hayden-សកម្មជនដើម្បីសន្តិភាព

សកម្មជនដើម្បី​សន្តិភាព Tom Hayden ជាម្នាក់ ក្នុង​ចំណោមមិត្ត​អាមេរិក​បាន​សកម្ម​ជំរុញ​ចលនា​ប្រឆាំង​សង្គ្រាម​របស់អាមេរិក នៅវៀត​ណាម ក្នុង​បណ្ដាឆ្នាំ៦០​បាន​ទទួល​មរណ​ភាព នាយ​ប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៦​ ក្នុង​វ័យ​៧៦​ឆ្នាំ។​ សាធារណះមតិបាន​បង្ហាញនូវ​ការរំលែក​មរណ​ទុក្ខ​ដ៏ក្រៀម​ក្រំ និង​មនោ​សញ្ចេត​នា​សោក​ស្ដាយ​។ នៅ​លើ​Twitter អភិបាលទី​ក្រុង Los Angeles លោក Eric Garcetti បានសរសេរ​ថា​៖ មនុស្ស​យក្ស​អំពី​នយោបាយ​ និង​ជាមិត្តជាទី​ស្រឡាញ់ បានចេញទៅជារៀងរហូត។ Tom Hayden​តែង​តែ​តស៊ូ​ប្រឆាំង​ដើម្បី​សតិ​អារម្មណ៍ របស់ខ្លួន​ជានរណាៗ​ទាំង​អស់​។

​លោក Tom Hayden ដែលជាអតីតព្រឹទ្ធសមាជិក រដ្ឋ California ។ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​៦០ ពេល​ដែល​សង្គ្រាម​​របស់​អាមេរិកនៅ​វៀត​ណាម កំពុងឡើងជណ្ដើរលោក​Tom Hayden និងសកម្មជន​ជា​ច្រើន ដើម្បី​សន្តិភាព​បាន​ទៅ​ទស្សនា​វៀត​ណាម។ លោក​ជាសមាជិក​មួយ​នាក់ ក្នុង​ក្រុម “Chicago 7” ត្រូវ​បាន​កាត់​ទោស ដោយ​មាន​ឧបាយ​កល​និង​បង្កអ៊ុកឡុក រៀបចំបាតុកម្ម ប្រឆាំង​សង្គ្រាមនៅវៀតណាម នា​ឆ្នាំ១៩៦៨​។ លោក​Tom Hayden ក៏ជា​អ្នកនិពន្ធ​សៀវភៅដោយ​ប្រធាន​បទ​៖” The Other side ” ស្ដីអំពី​សង្គ្រាម​របស់​អាមេរិក​នៅវៀត​ណាម ហើយ​អំពាវនាវអោយ​រដ្ឋអំណាចអាមេរិក ដក​ទ័ព​ចេញ​ពីវៀត​ណាម​។ លោក​ក៏បាន​ចូល​រួម​ជំនួប​ប្រាស្រ័យ​ប្រឆាំ​ងសង្គ្រាម​ រៀបចំការ​តាំង​ពិព័រណ៌​គំនូរ​ចលនា បញ្ជាំងខ្សែភាពយន្ត​ ស្ដីអំពី​ឥណ្ឌូចិន​ ដំណាក់​កាល១៩៧២-​១៩៧៥ និងអំពាវ​នាវអោយរដ្ឋសភាអាមេរិក​ កាត់​បន្ថយ​ថវិកាសំរាប់​សង្គ្រាម។​ នាខែ​ធ្នូ​ឆ្នាំ​២០១៧ លោក​ Tom Hayden មានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ហើយ​បាន​រដ្ឋាភិបាល​វៀត​ណាម ប្រគល់​អ៊ាំងស៊ីន​អនុស្សាវរីយ៍​ សំដៅកត់សម្គាល់នូវការរួម​វិភាគ​ទាន​របស់លោក ចំពោះចលនាអំពាវនាវបញ្ចប់​សង្គ្រាម បង្កើត​សន្តិភាព​ឡើង​​វិញ​ នៅវៀតណាមមុននេះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top