• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

5S – ឧបករណ៍កែលម្អពលានុភាពពលកម្ម សម្រាប់សហគ្រាសវៀតណាម​

ស្ថិតនៅ​ក្នុង​គម្រោង​ការ​កែលម្អ​ពលានុភាព​​ពលកម្ម​ សម្រាប់​សហគ្រាស​​មធ្យម ​និង ​តូច​របស់​វៀតណាម ​ដោយ​ JICA ពង្រាយ​អនុវត្ត​ក្នុងអំឡុង​​៣ឆ្នាំ​ ឧបករណ៍ ​5S បាន​បញ្ជាក់​នូវ​ប្រសិទ្ធភាព​ ពេល​ជួយ​ច្រើន​សហគ្រាស​​វៀតណាម​ ក្នុង​វិស័យ​​ឧស្សាហកម្ម​​រណប "ផ្លាស់ប្តូរ​សាច់​ឈាម​” ក្នុង​ការ​លើកកម្ពស់​ពលានុភាព​​នៃ​ពលករ​។​

បងស្រី ​ដូ ហាយ​អៀន (Do Hai Yen) កម្មករ​​ម្នាក់​ធ្វើ​ការ​ខាង​​ផ្នែកផលិត​កែ​ច្នៃ​ ​​នៃ​ក្រុមហ៊ុន​ Indohoa (​ទីក្រុង​ហាយ​​ភង់​ -​ Hai Phong) ឱ្យ​ដឹងថា​៖ “ក្នុងពេល​វេលា​ជាង​៦​ខែ​ បាន​រៀន​ និង ​អនុវត្ត​ឧបករណ៍​ 5S ក្នុង​ការងារ​ ពលានុភាព​​ពលកម្ម​​របស់​ខ្ញុំ​បានកើន​​​ឡើង​​៧០%​ បើប្រៀប​នឹងកាលពី​​មុន ដែល​​​យើង​ខ្ញុំ​​​​មិន​ទាន់​ស្គាល់​​នូវ​ឧបករណ៍ ​​5S”។​
 

 ឧបករណ៍​ 5S រួមមាន​៖ Seiri (ជម្រើស​ - ចោល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​មិន​ចាំបាច់)។ Seiton (រៀប​ចំ - រៀបចំ​គ្រប់​យ៉ាង​ត្រឹម​ត្រូវ​ សណ្តាប់ធ្នាប់ គូស​​លេខ​សម្គាល់​ទុក​សម្រាប់ងាយ​ស្វែង​រក​ ងាយ​រក​ឃើញ)។ Seiso (ស្អាតបាត - អនាម័យ​កន្លែង​ធ្វើការ​ និង តែងតែ​​រក្សាឱ្យ​​បាន​ស្អាត​។ Seiketsu (ថែទាំ - កសាង​ស្តង់ដាខ្ពស់ រៀបរយ​ ស្អាតបាត​ នៅ​កន្លែងធ្វើការ​)។ Shitsuke (ត្រៀម​ - បណ្តុះបណ្តាល​មនុស្សគ្រប់គ្នា​ អនុវត្ត​ស្តង់ដារ​ បង្កើតជា​ទម្លាប់)។

នោះ​មិន​មែន​​ជា​ការបញ្ជាក់​អត្តនោម័ត​​​​នៃ​កម្ម​ករ​ម្នាក់​។ បងស្រី​អៀន (Yen)​ ចាប់​ផ្តើម​វិភាគឱ្យ​​ខ្ញុំ​ដឹង​នូវ​ប្រសិទ្ធភាព​ ​នៃ​ឧបក​រណ៍ ​5S ក្នុង​ការងារ​​។ បើកាលពីមុន ជាមួយនឹង​តម្លៃ​​ប្រាក់​ខែ ​៦​លាន​​ដុង​​ក្នុង​មួយ​ខែ​ បងស្រី​អៀន​​ (Yen) ត្រូវ​ធ្វើ​​សម្រេច​មធ្យម​១០០០​ ផលិតផលកែ​ច្នៃ​​ក្នុង​មួយ​ថ្ងៃ។ ហើយ​ធម្មតា​​ធ្វើ​សម្រេច​​បាន​កំហិត​ផលិតផល​នេះ បងស្រី​​អៀន​ (Yen)​ ត្រូវ​ធ្វើ​​បន្ថែម​ម៉ោង​ ជួន​កាល​ត្រូវ​ធ្វើ​ទាំង​ថ្ងៃអាទិត្យ​។ ហើយ​រៀង​រាល់ថ្ងៃ​ ម៉ោង​ចេញពីធ្វើ​ការ​របស់​បងស្រី ជានិច្ច​ក្រោយ​​ម៉ោង​ ៥,៣០​នាទី រសៀល​​ ដើម្បី​អាច​ធ្វើ​សម្រេច​នូវ​ផលិតផល​ ដែល​បាន​ម៉ៅ​ការ​។​

ប៉ុន្តែ​សព្វថ្ងៃ​ បងស្រី​អៀន (Yen) ឱ្យ​ដឹងថា​ មិនត្រឹម​តែ​មិនធ្វើការ​បន្ថែមម៉ោង​ តែ​រៀង​រាល់ថ្ងៃ​ការងាររបស់​បងស្រី​ សុទ្ធតែ​បញ្ជប់​មុន​ម៉ោង​៥​​រសៀល​។

“ពេល​បាន​រៀន ​5S យើងខ្ញុំមិន​​ខ្ជះខ្ជាយ​ពេលពេលវេលា​ លើការងារ​​ដូចជា​ដើរទៅ​រក​​ឧបករណ៍​ ប្រមូល​​កាក​សំណល់​ពី​ផលិតផល​កែច្នៃ​​ ឬ​បោសសម្អាត​កន្លែង​ធ្វើការ​ជាដើម។ នោះជា​ការងារ​សំណល់ដែល​ត្រូវ​ចំណាយ​ពេលវេលាយ៉ាង​ច្រើន​​ មិនត្រឹមតែ​សម្រាប់​ខ្លួន​ខ្ញុំ​ នៅទាំង​សម្រាប់ក្រុម​ផលិត​” បងស្រី​អៀន​ (Yen) ចែក​រំលែក​ អំពី​​គុណប្រយោជន៍​ដំបូង​​ នៃ​ការងារ​អនុវត្ត​ឧបករណ៍ 5S ​។​

រៀង​រាល់ថ្ងៃ​ បងស្រី​អៀន​ (Yen) ​ត្រូវ​ចំណាយពេល​ចាប់ពី​៥ - ១០នាទី មុនម៉ោង​​ផ្តើម​ធ្វើការ​ពេលព្រឹក​​ និង​​ ​​ចុង​ម៉ោង​ថ្ងៃ​​រសៀល​ ដើម្បី​នឹង​បោលសម្អាត​​កន្លែង​ធ្វើការ​របស់​ខ្ញុំ។ មុននេះ​ រាល់ថ្ងៃ បងស្រី​អៀន (Yen) ត្រូវ​ចំណាយ​ពេល​វេលា​ទុកសម្រាប់ធ្វើការ​ងារនេះ។ ពេលវេលា​នោះ​ សព្វថ្ងៃ​បាន​បងស្រី​អៀន (Yen) ប្រើប្រាស់​​ធ្វើ​បន្ថែម​ផលិតផល​។​



 ជា​អ្នក​បង្ហាត់​បង្រៀន​ផ្ទាល់​នូវ​ការ​ងារ​អនុវត្ត​ឧបករណ៍​ 5S ​ជូន​ដល់​ក្រុមហ៊ុន​  Indohoa អ្នក​ស្មគ្រ​ចិត្ត​ Muto Tadashi បាន​ក្រុម​ហ៊ុន​ហៅដោយ​ឈ្មោះ​គោរព​ស្រឡាញ់ “​គ្រូ​ Muto”។​


 អ្នក​ស្មគ្រ​ចិត្ត​ជំនាញ​ Muto Tadashi ក្នុង​ម៉ោង​បង្ហាត់​ចំណេះដឹង​អនុ​វត្ត​​ឧបករណ៍​ 5S នៅក្រុមហ៊ុន​ Indohoa។


 សកម្មភាព ​5S នៅ​ក្រុម​ហ៊ុន​ Indohoa បាន​កត់ត្រា​លើ​​តារាង​ព័ត៌មាន​ នៅ​រាល់​​ផ្អែក​​ក្នុង​ក្រុមហ៊ុន​។​


 ក្រៅ​ពីឧបករណ៍​ 5S ក្រុមហ៊ុន Indohoa ក៏​បាន​អ្នក​ស្មគ្រចិត្ត​ JICA ឧទ្ទេសនាម​​បន្ថែម​នូវ​ឧបករណ៍​ Kaizen ជាឧបករណ៍​មាន​ប្រសិទ្ធភាព​មួយ​ផ្សេង​ លើ​​ការងារ​​លើកកម្ពស់​ពលានុភាព​ និង គុណភាព​ពលកម្ម​។​


 អ្នក​ស្មគ្រចិត្ត Muto ចូល​រួម​កម្មវិធី​បញ្ចូន​ទៅ​អ្នក​ស្មគ្រចិត្ត របស់ JICA អញ្ជើញ​មកធ្វើការ​នៅ​មន្ទីរ​ផែនការ​ និង វិនិយោគ​ហាយ​ភង់ (Hai Phong)​​ ដោយ​មាន​គោលបំ​ណង​​ ជួយ​ដល់សហគ្រាស​វៀតណាម ​​កែ​លម្អ​គុណភាព​ និង ពលានុភាព​។​


 អ្នក​ស្មគ្រ​ចិត្ត​ Muto កំពុង​ផ្លាស់ប្តូ​រយោបល់​​​រួមនឹង​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន  Indohoa បន្ទាប់ពី​បទបង្ហាញ​​ ស្តីពី​ការ​អនុវត្ត​ឧបករណ៍​ 5S។


 អ្នក​ស្មគ្រ​ចិត្ត​ Muto ផ្លាស់ប្តូរយោបល់​​រួម​នឹង​អ្នកឯកទេស​ JICA។​

 

ធ្វើ​សម្រេចការងារ​ឆាប់​ បងស្រី​អៀន (Yen) មិន​ត្រឹមតែ​មានពេល​សម្រាក​ នៅទាំង​មានពេលវេលា​ច្រើន​ជាង ​ដើម្បី​ថែ​ទាំ​គ្រូសារ​។

នោះជា​លទ្ធផល​មើលឃើញ​ជាក់ច្បាស់​ បាន​មកពី​កម្ម​ករ​ម្នាក់ រងការ​ឥទ្ធិពល​ផ្ទាល់​ លើ​​ពលានុភាព​ពលកម្ម​​របស់​ខ្លួន។

លោក ​វូ​ ក្វាង​ហ្វី (Vu Quang Huy) នាយកក្រុមហ៊ុន Indohoa ឱ្យដឹងថា ចាប់តាំងពី​អនុវត្ត​ឧបករណ៍ ​5S ក្រុមហ៊ុនមានការ​​ផ្លាស់ប្តូរ​យ៉ាងច្រើន ក្នុងនោះ​ផ្លាស់ប្តូរ​ធំ​បំផុត គឺ​បង្កើត​​បាន​បរិស្ថាន​ធ្វើការ​ជិត​ស្និទ្ធ​ ផ្លាស់ប្តូរ​គំនិតត្រិះ​រិះ​ នៃ​មនុស្សគ្រប់គ្នា​ ជាពិសេស​​កម្ម​ករ​បាន​កែ​លម្អ​ជាក់ស្តែង​ រួម​ចំណែក​លើកកម្ពស់​​ប្រសិទ្ធភាព​ធ្វើការ​។​

ក៏តាម​លោក​ហ្វី (Huy) ក្នុង​ឧបករណ៍ ​5S “S” - រៀបចំ​ជា​ការចំបាច់​បំផុត​ ចំពោះ​លក្ខណៈ​ពិសេស​ក្រុមហ៊ុនមួយ​ ខាង​​ការ​បោះ​ពុម្ព​​ខ្ចប់​​ដូចសព្វថ្ងៃ។ សកម្មភាពមិន​ចាំបាច់​​​យ៉ាងច្រើន ត្រូវបាន​បោះបង់​ចោល​ បន្ទាប់ពី​កម្ម​ករ​​បាន​ណែនាំ​អំពី​របៀប​រៀបចំ​។​

ជា​អ្នក​បង្ហាត់​បង្រៀន​ផ្ទាល់​នូវ​ការ​ងារ​អនុវត្ត​ឧបករណ៍​ 5S ជូន​ដល់​ក្រុមហ៊ុន​  Indohoa អ្នក​ស្មគ្រ​ចិត្ត​ Muto Tadashi បាន​ក្រុម​ហ៊ុន​ហៅដោយ​ឈ្មោះ​គោរព​ស្រឡាញ់ “​គ្រូ​ Muto”។

លោក​ Muto អាយុ​៦៣ឆ្នាំ មុនពេល​ចូលនិវត្តន៍​ លោក​បាន​ធ្វើ​ការជូន​សម្ពន្ធ​ក្រុម​ហ៊ុន​ពហុ​ប្រទេស​ នៅ​ជប៉ុន និង អាល្លឺម៉ង់ ជំនាញ​ខាង​អភិវឌ្ឍន៍​ផលិតផល​​គីមី​ថ្មី​។ លោក​ចូល​រួម​កម្មវិធី​បញ្ជូន​​អ្នក​ស្មគ្រ​ចិត្ត​នៃ​ JICA អញ្ជើញ​ទៅ​ធ្វើការ​នៅ​មន្ទីរ​ផែន​ការ​ និង វិនិយោគ​ហា​យភង់ (Hai Phong) ​​​ជាមួយ​គោល​បំណង​ជួយ​ សហគ្រាស​មធ្យម​ និង តូច​ កែ​លម្អ​គុណភាព​ និង ពលានុភាព​។​

បន្ទាបី​ពេលវេលា​ពីរ​ឆ្នាំ ​ធ្វើការ​នៅ​វៀតណាម​ លោក​ Muto ​​យល់ឃើញ​ជាក់​ច្បាស់​ជាង​អំពី​លក្ខណៈ​ពិសេស ​​នៃ​សហគ្រាស​វៀតណាម​ ប្រៀប​ធៀប​នឹង​សហគ្រាស​ជប៉ុន។ ​ហេតុនេះ​ហើយ លោក​ Muto យល់ព្រមជាមួយនឹង​ទស្សនទាន​​ ពេល​ណែនាំ​សហគ្រាស​វៀតណាម នោះគឺ​៖ បណ្តុះបណ្តាល​ និង ណែនាំ​​ខាង​វិធី​សាស្រ្ត​សំខាន់​​ជាង​ គឺ​ដាក់ចេញ​ដំណោះស្រាយ​លម្អិត​មួយ​។ ទស្សនទាន​​របស់​លោក​នោះគឺ​ “ជូន​ពួកគាត់​នូវ​សន្ទូច​មួយ​ដើម នឹង​ល្អជា​​ជាង​ ​ជូន​ពួក​គាត់​ត្រី​មួយ​ក្បាល”។​

 


ឧបករណ៍​ 5S បាន​ជួយ​ក្រុមហ៊ុន​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ ក្នុង​បរិយាកាស​ធ្វើការ​ និង គំនិត​ត្រិះរិះ​ ជា​ពិសេស​កម្ម​ករ​បាន​កែ​លម្អ​ជាក់ច្បាស់​។


 លោក ​វូ ក្វាង​ហ្វី (Vu Quang Huy) ឱ្យ​ដឹងថា ក្នុង​ឧបករណ៍ ​​5S “S” - រៀប​ចំ​ជា​ការ​ចាំបាច់បំផុត​ ចំពោះ​​លក្ខណៈ​ពិសេស​នៃ​ក្រុមហ៊ុន​មួយ ខាង​បោះពុម្ព​ខ្ចប់​ដូចសព្វថ្ងៃ​។


 បរិយាកាស​ និង បរិស្ថាន​ធ្វើការ​នៃ​រោង​ចក្រ​ បាន​ក្លាយ​ជា​ជ្រះ​ស្អាត សណ្តាប់​ធ្នាប់ បន្ទាប់ពី​អនុវត្ត ​5S។


 សូចនាករ​​អំពី​ឧបករណ៍ ​5S បាន​បិទ​នៅ​ផ្នែក​ផ្សេងៗ​​ ក្នុង​រោង​ចក្រ​ ដើម្បី​កម្ម​ករ​ចាំបាន​ការ​អនុវត្ត​។​


 មុន​នេះ​ ផលិត​ផលកែ​​ច្នៃ​​ក្នុង​រោងចក្រ​តែង​បាន​រៀបចំ​មិន​ត្រូវ​ចំ​ទីតាំង​ ម្លោះហើយ​​បង្ក​ការ​ពិបាក ​ជូន​កម្ម​ករ​ក្នុង​ការ​ធ្វើ​ដំណើរ​។

 

 អំពី​គុណភាព​ និង​ពលានុភាព​ពលកម្ម ​នៃ​ក្រុម​ហ៊ុន​ Indohoa បាន​កែ​លម្អ​​ជាក់ច្បាស់​ ជា​ភស្តុតាង​មួយ​ក្នុង​ចំណោម​ភស្តុតាង​សឱ្យ​ឃើញ​ថា ​វិធីសាស្រ្ត​​បង្ហាត់​បង្ហាញ​ឧបករណ៍​ 5S របស់​​ “គ្រូ ​Muto” មាន​ប្រសិទ្ធភាព​​ពិតប្រាកដ​ ជាមួយនឹង​សហគ្រាស​វៀតណាម​។

ដើម​កំណើត​មកពី​ប្រទេស​ជប៉ុន ឧបករណ៍ ​5S បាន​ឧទ្ទេសនាម​នៅវៀតណាម តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​ ហើយ​ក៏​​បញ្ជាក់បាននូវ​ប្រសិទ្ធភាព​ ពេល​ជួយ​បាន​​​សហគ្រាស​វៀតណាម យ៉ាង​ច្រើន​ ​ក្នុង​វិស័យ​ផលិត​​ឧស្សាហកម្ម​រណប “ផ្លាស់ប្តូរ​សាច់​ឈាម​”​។​

ជាពិសេស​ ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​វិទ្យាសាស្រ្ត ផ្សំ​ប្រគំ​ហ្មត់​ចត់​ រវាង​ទ្រឹស្តី និង អនុវត្ត​ជាក់ស្តែង​ នៅ​សហគ្រាស​ គម្រោង​ការ​កែលម្អពលានុភាព​ពលកម្ម​ ជូន​សហគ្រាសម​​ធ្យម​ និង តូច​ របស់វៀត​ណាម​ ដោយ​ JICA អនុវត្ត​ជួយ​​សហគ្រាស​វៀតណាម​ យល់ដឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ជាក់ច្បាស់​ជាង​ អំពីតួនាទី​នៃ​ការកែលម្អ​​បរិស្ថាន​ធ្វើការ​ និង លើកកម្ពស់​ភាព​គាប់ចិត្ត​ នៃ​បុគ្គលិក​ មើល​កត្តា​មនុស្ស​ ជា​គន្លឹសំខាន់​ ដើម្បី​កែ​លម្អ​ពលានុភាព​ពលកម្ម​៕​

 

អត្ថបទ​៖ ថាវ​វី រូបថត៖ វៀតគឿង
 


HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top