22/12/2015 09:31 GMT+7 Email Print Like 0

5FTA វៀតណាម-កូរ៉េខាងត្បូងចាប់ផ្តើមមានសុពលភាពជាផ្លូវការ


FTA វៀតណាម-កូរ៉េខាងត្បូងចាប់ផ្តើមមានសុពលភាពជាផ្លូវការ

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងចូលជាធរមាន​ ចាប់ពីថ្ងៃទី២០ខែធ្នូឆ្នា២០១៥ តទៅ។ មុន​នោះ ​នាថ្ងៃទី១៦ ខែ​ធ្នូ ក្រសួង​ការបរទេសវៀតណាម និងកូរ៉េ​ខាង​ត្បូងបានផ្លាស់ប្តូរសារលិខិត អំពីពេល​វេលា​ចូល​ជាធរ​មាន​នៃកិច្ច​ព្រមព្រៀង​នេះ។ បន្ទាប់ពីពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន បណ្ដាអង្គភាពអាជីវកម្មវៀត​ណាម និង​កូរ៉េខាងត្បូង នឹងមានលក្ខណៈ​ធ្វើអាជីវកម្ម លើបណ្ដាអាទិភាពពាណិជ្ជកម្ម វិនិយោគ​របស់​ប្រទេសទាំង​ពីរ​ រួមចំណែក​បង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទ្វេ​ភាគី។ បន្ទាប់នោះ ភាគី​ទាំងពីរ​នឹង​បង្កើត​គណៈ​កម្មាធិការ​ចម្រុះ ថ្នាក់រដ្ឋ​មន្ត្រី និងអនុគណៈកម្មការ ចំពោះពាណិជ្ជកម្មទំនិញ គយ របៀប​ការពារពាណិជ្ជ​កម្ម វិធាន​ការ​សុវត្ថិ​ភាព​ម្ហូប​អាហារ របងបច្ចេកទេសក្នុងពាណិជ្ជកម្ម ។ តាមតួរលេ​ខរបស់​ក្រសួងឧស្សាហ-ពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាម​និង​កូរ៉េខាងត្បូង បាន​កើនជិត៦០​ដង ពី០,៥ពាន់​លានដុល្លារអាមេរិក នាឆ្នាំ​១៩៩២ ឡើងដល់ ជិត២៩​ពាន់លានដុល្លារអាមេរិក នាឆ្នាំ​២០១៤។ កូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំទី៣ របស់វៀត​ណាម និង​វៀត​ណាម​ជាទី​ផ្សារ​នាំចេញធំទី៦ របស់កូរ៉េខាងត្បូង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ