05/01/2015 09:36 GMT+7 Email Print Like 0

2015 ជាឆ្នាំមានរបត់សំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh

នាថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham​ Quang Vinh បានឆ្លើ​យ​​​សម្ភាសន៍​បណ្ដាទីភ្នាក់ងារ​សារព័ត៍មាន​វៀតណាម ស្ដីពីទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងរយៈ​ពេល​កន្លង​ទៅ និង​បណ្ដា​អាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ក្នុងឆ្នាំ ២០១៥។

ស្ដីពីបណ្ដាលទ្ធផលលេចធ្លោបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ឯកអគ្គរដ្ឋទូត​ Pham Quang​Vinh​ បានចាត់ទុកថា៖​ ទំនាក់ទំនងដៃគូលើគ្រប់វិស័យ​ដែលបានបង្កើតឡើងក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​​នៅ​អា​មេ​រិក​​​​នាខែកក្កដា ឆ្នាំ២០១៣របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ជារបត់​ដ៏​សែន​សំ​ខាន់ កំណត់​ទិស​ដៅ​​​សំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វាយតំលៃអំពីឆ្នាំ២០១៤លោក ​Pham Quang​ Vinh បានលើកច្បាស់ថា៖ ជាង​១ឆ្នាំកន្លងទៅ ភាគីទាំងពីរ​បានដាក់អោយដំណើការនិងលាតត្រដាង​អនុវត្ត​សកម្មនៅវិស័យអាទិភាពចំនួន៩ ដែល​បាននាំចេញនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់​វិស័យ។ លទ្ធផល​ទាំងនេះបានអត្ថន័យជាច្រើន និង​រួម​ចំ​ណែក​ជំរុញខ្លាំងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀត​ណាម​និង​អាមេ​រិក។

ឯកអគ្គរដ្ឋទូត​ លោក Pham Quang Vinh បានលើកច្បាស់ថា៖​ទំនាក់ទំនងសេដ្ឋកិច្ចបន្តជាចំណុច​ពន្លឺ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរ។ អាមេរិកបន្តជាដៃគូសេដ្ឋកិច្ច និងទីផ្សារនាំចេញជួរមុខរបស់​វៀត​ណាម​។ ពិសេស តំ​លៃប្រាក់ពាណិជ្ជកម្មនាំចេញរវាងប្រទេសទាំងពីរ ​ទទួឡបាន ៣៥-៣៦ ពាន់លានដុល្លារ​អាមេរិក​ នាឆ្នាំ២០១៤ ។ ​

អា​មេរិក​ជា​វិនិយោគិនបរទេសធំទី៧ នៅវៀតនាម ដោយមានគំរោងការណ៍ចំនួន​៧០០​គំរោង និងមានទុនសរុបចំនួន១០,៧ពាន់លានដុល្លារអាមេរិក។​ឯកអគ្គរដ្ឋទូតក៏បានអៅយដឹងថែម​ទៀត​ថា​៖ កិច្ចសហប្រតិបត្តិការខាង​អប់រំ ផ្លាស់​ប្តូរ​ប្រជាជនបន្តបានបើកទូលាយ។ កិច្ចសហប្រតិបត្តិការសន្តិ​សុខ ការពារប្រទេស​បន្ត​បាន​ជំ​រុញ​ខ្លាំង​។​ ស្ដី​ពី​បណ្ដា​គោល​ដៅ និងអាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំង​ពីរ ឯកអគ្គរដ្ឋទូត​ Pham Quang Vinh បានអោយដឹងថា៖ឆ្នាំ ​២០១៥​ ​ជាឆ្នាំមានអត្ថន័យដ៏សែនសំខាន់ មាន​ចរិត​លក្ខណះសំខាន់ក្នុងទំនាក់​ទំនងរវាងវៀតណាមនិងអាមេរិក និង​ជា​ឆ្នាំរំលឹក​ខួបអនុស្សាវរីយ៍លើកទី​២០នៃ​ទិវាបង្កើតទំនាក់ទំនងការទូត។ ហើយ​នេះក៏គឺជា​ឱកាស​ដើម្បី​ជំរុញខ្លាំ​ង​ថែម​ទឿត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព សន្តិសុខ​ ភាពសម្បូរធូធារ​នៅ​ក្នុ​ងតំបន់និងពិភពលោក៕

តាម VOV5- វិទ្យសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ