• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

“ វាលសារ៉ាយសមុទ្រ” នៅខេត្តនីញធួន (Ninh Thuan) ភូមិភាគកណ្តាលវៀតណាម

គៅល​ដៅទេសចរណ៍​ថ្មីនៅ​ខេត្ត​នីញ​ធួន(Ninh Thuan)ដែល​ទាក់​ទាញ​ភ្ញៀ​វ​ទេស​ច​រ​ជាច្រើន​នាពេ​លថ្មីៗ​នេះគឺ​​​ជាវាលសារ៉ាយ​សមុទ្រ​ដែលមាន​ទីតាំង​ស្ថិត​នៅ​ឆ្ងាយ​ពីកណ្តាលទីក្រុង ផានរ៉ាង (Phan Rang) - ថាបចាម (Thap Cham)ប្រហែល ១០ គីឡូ​ម៉ែត្រ តាម​ទៅ​​ទិស​ខាង​ត្បូង​ នៅភូមិទឺធៀន (Tu Thien)​ឃុំភឿកយីញ(PhuocDinh) ស្រុកធួនណាម (Thuan Nam)

ស្ថិតនៅដំណាច់ផ្លូវតូចមួយដែលនាំចូលទៅក្នុងភូមិទឺធៀន (Tu Thien) គឺជាឆ្នេរសមុទ្រមួយដែលមានវាលសារ៉ាយសមុទ្រធម្មជាតិរំលេចពណ៌បៃតងដ៏ធំល្វឹងល្វើយដោយមានប្រវែងជាង ២ គីឡូម៉ែត្រ។ យោងតាមអ្នកស្រុកឱ្យដឹងថា ដើម្បីមើលឃើញបាននូវវសម្រស់នៃវាលសារ៉ាយសមុទ្រនេះអ្នកទេសចរត្រូវមកលេងឆ្នេរសមុទ្រនេះចាប់ពីម៉ោង ៤ ព្រឹកដល់ម៉ោង ៩ ព្រឹកឬចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាចប្រសិនបើយើងមកយឺតពេលនោះទឹកនឹងឡើងគ្របលើវាលសារ៉ាយសមុទ្រនេះ។


វាលសារ៉ាយសមុទ្រដែលមានទីតាំងស្ថិតនៅឆ្ងាយពីកណ្តាលទីក្រុង ផានរ៉ាង (Phan Rang) - ថាបចាម (Thap Cham)ប្រហែល ១០ គីឡូម៉ែត្រទៅទិសខាងត្បូង នៅភូមិទឺធៀន(Tu Thien) ឃុំភឿកយីញ (Phuoc Dinh) ស្រុកធួនណាម (Thuan Nam)។ឃុំភឿកយីញស្រុកធួនណាម។រូបថត៖ ង្វៀនលន់


វាលសារ៉ាយសមុទ្រធម្មជាតិនេះរំលេចពណ៌បៃតងដ៏ធំល្វិងល្វើយដែលមានប្រវែងជាង ២ គីឡូម៉ែត្រ។ រូបថត៖ ង្វៀនលន់


សារ៉ាយសមុទ្រធម្មជាតិតោងជាប់នឹងផ្ទាំងថ្មហើយលោតចេញពីផ្ទៃទឹកពិតជាស្រស់ស្អាតណាស់។ រូបថត៖ ឡេមិញ


ក្តាមសមុទ្របានលាក់ខ្លួននៅក្នុងសារ៉ាយសមុទ្រ។ រូបថត៖ ឡេមិញ


អ្នកទេសចរស្ទាបលើសារ៉ាយសមុទ្រពណ៌បៃតងនិងទន់ៗ។ រូបថត៖ ឡេមិញ


ពេលព្រះអាទិត្យរះនៅលើវាលសារ៉ាយសមុទ្រ។ រូបថត៖ ឡេមិញ






ប្រជាជនក្នុងតំបន់កំពុងប្រមូលផលសារ៉ាយសមុទ្រ។ រូបថត៖ ឡេមិញ
 


នៅពេលជំនោរចុះសារ៉ាយសម្រុទ្របានផុសចេញពីផ្ទៃទឹកដោយតោងជាប់នឹងផ្ទាំងថ្ម និងគ្របដណ្តប់ពេញផ្ទៃសមុទ្របានបង្កើតជាពណ៌បៃតងធម្មជាតិដ៏ស្រស់ស្អាត។ នៅក្រោមពន្លឺនៃព្រះអាទិត្យរះវាលសារ៉ាយសមុទ្រនេះមានពន្លឺផ្លេកៗដ៏ស្រស់ស្អាតដូច្នេះហើយទើបមានមនុស្ស​ជាច្រើនដែលបានមកដល់ឆ្នេរនេះពីព្រលឹមដើម្បីគយគន់ទេសភាពស្រស់ស្អាតនៃវាលសារាយសមុទ្រផង និងមើលថ្ងៃរះនៅលើសមុទ្រផង។ អ្នកទេសចរក៏អាចមុជខ្លួនទៅក្នុងរលកបោកបក់ស្ទាបសារ៉ាយសមុទ្រទន់ៗ និងថតរូបផងដែរ។ លើសពីនេះទៀតវាលសារ៉ាយសមុទ្រគឺនៅជិតនឹងតំបន់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ មុយយីញ (Mui Dinh)ដែលវាក៏ស្ថិតនៅក្នុងឃុំភឿកយីញនេះដែរកន្លែងទាំងពីរនេះរួមបញ្ចូលគ្នាក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មសម្រាប់ភ្ញៀវទេសចរនៅពេលមកស្រុកធួនណាម (Thuan Nam) ខេត្តនិញធៀន (NinhThuan)។

ចាប់តាំងពីពេលលេចឡើងវាលសារ៉ាយសមុទ្រនេះ អ្នកទេសចរជាច្រើនបានមកទស្សនាជារៀងរាល់ថ្ងៃឆ្នេរសមុទ្រនៅភូមិទឺធៀន (Tu Thien) បានទាក់ទាញភ្ញៀវទេសចររាប់រយនាក់មកលេង។ ក្រៅពីសារ៉ាយសមុទ្រធម្មជាតិនោះ ឆ្នេរសមុទ្រទឺធៀនក៏មានសត្វសមុទ្រជាច្រើនផងដែរដូចជាសារ៉ាយសមុទ្រដែលមានរូបរាងដូចទំពាំងបាយជូរត្រីផ្កាយសមុទ្រត្រីសមុទ្រខ្យងសមុទ្រនិងផ្កាថ្មជាដើម។

 

យោងតាមប្រជាពលរដ្ឋក្នុងតំបន់ឲ្យដឹងថា ភ្ញៀវទេសចរនៅពេលមកលេងនៅវាលសារ៉ាយសមុទ្រគួរតែយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចខាងក្រោម៖

- ពេលវេលាមកលេងវាលសារ៉ាយសមុទ្រគឺពេលព្រឹកចាប់ពីម៉ោង ៤៖០០-ដល់៩៖០០ ហើយពេលរសៀលពីម៉ោង ១៥៖០០ ដល់ម៉ោង ១៨៖០០។ ពេលវេលាល្អបំផុតដើម្បីមកទស្សនាសារ៉ាយសមុទ្រគឺពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ តាមច័ន្ទគតិពីព្រោះនេះជាពេលវេលាជំនោរចុះទាប។

-ត្រូវយកស្បែកជើងមកពាក់ព្រោះបើអ្នកដើរដោយជើងទទេអ្នកនឹងឈឺជើងដោយសារជាន់លើថ្មផ្កា។ អ្នកក៏គួរតែយកឆ័ត្រម៉ាស អាវការពារកម្តៅថ្ងៃនិងឡេការពារកម្តៅថ្ងៃដែរ

- លើសពីនេះភ្ញៀវទេសចរកុំភ្លេចប្រមូលដបទឹកឬរបស់ផ្សេងៗដាក់ក្នុងថង់មុនពេលចាកចេញពីវាលសារ៉ាយសមុទ្រព្រោះនៅទីនេះក៏មិនមានធុងទុកសំរាមដូចរមណីយដ្ឋានល្បីៗផ្សេងទៀតដែរ។

- កុំបេះស្លែសមុទ្រឬសារ៉ាយសមុទ្រហើយក៏កុំចាប់ខ្យងត្រីឬផ្កាថ្មទន់នៅកន្លែងនេះដើម្បីចៀសវាងការប៉ះពាល់ដល់បរិស្ថានរស់នៅរបស់សត្វសមុទ្រ។

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនលន់ ឡេមិញ

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top