“ វាលសារ៉ាយសមុទ្រ” នៅខេត្តនីញធួន (Ninh Thuan) ភូមិភាគកណ្តាលវៀតណាម
ស្ថិតនៅដំណាច់ផ្លូវតូចមួយដែលនាំចូលទៅក្នុងភូមិទឺធៀន (Tu Thien) គឺជាឆ្នេរសមុទ្រមួយដែលមានវាលសារ៉ាយសមុទ្រធម្មជាតិរំលេចពណ៌បៃតងដ៏ធំល្វឹងល្វើយដោយមានប្រវែងជាង ២ គីឡូម៉ែត្រ។ យោងតាមអ្នកស្រុកឱ្យដឹងថា ដើម្បីមើលឃើញបាននូវវសម្រស់នៃវាលសារ៉ាយសមុទ្រនេះអ្នកទេសចរត្រូវមកលេងឆ្នេរសមុទ្រនេះចាប់ពីម៉ោង ៤ ព្រឹកដល់ម៉ោង ៩ ព្រឹកឬចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាចប្រសិនបើយើងមកយឺតពេលនោះទឹកនឹងឡើងគ្របលើវាលសារ៉ាយសមុទ្រនេះ។
នៅពេលជំនោរចុះសារ៉ាយសម្រុទ្របានផុសចេញពីផ្ទៃទឹកដោយតោងជាប់នឹងផ្ទាំងថ្ម និងគ្របដណ្តប់ពេញផ្ទៃសមុទ្របានបង្កើតជាពណ៌បៃតងធម្មជាតិដ៏ស្រស់ស្អាត។ នៅក្រោមពន្លឺនៃព្រះអាទិត្យរះវាលសារ៉ាយសមុទ្រនេះមានពន្លឺផ្លេកៗដ៏ស្រស់ស្អាតដូច្នេះហើយទើបមានមនុស្សជាច្រើនដែលបានមកដល់ឆ្នេរនេះពីព្រលឹមដើម្បីគយគន់ទេសភាពស្រស់ស្អាតនៃវាលសារាយសមុទ្រផង និងមើលថ្ងៃរះនៅលើសមុទ្រផង។ អ្នកទេសចរក៏អាចមុជខ្លួនទៅក្នុងរលកបោកបក់ស្ទាបសារ៉ាយសមុទ្រទន់ៗ និងថតរូបផងដែរ។ លើសពីនេះទៀតវាលសារ៉ាយសមុទ្រគឺនៅជិតនឹងតំបន់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ មុយយីញ (Mui Dinh)ដែលវាក៏ស្ថិតនៅក្នុងឃុំភឿកយីញនេះដែរកន្លែងទាំងពីរនេះរួមបញ្ចូលគ្នាក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មសម្រាប់ភ្ញៀវទេសចរនៅពេលមកស្រុកធួនណាម (Thuan Nam) ខេត្តនិញធៀន (NinhThuan)។ ចាប់តាំងពីពេលលេចឡើងវាលសារ៉ាយសមុទ្រនេះ អ្នកទេសចរជាច្រើនបានមកទស្សនាជារៀងរាល់ថ្ងៃឆ្នេរសមុទ្រនៅភូមិទឺធៀន (Tu Thien) បានទាក់ទាញភ្ញៀវទេសចររាប់រយនាក់មកលេង។ ក្រៅពីសារ៉ាយសមុទ្រធម្មជាតិនោះ ឆ្នេរសមុទ្រទឺធៀនក៏មានសត្វសមុទ្រជាច្រើនផងដែរដូចជាសារ៉ាយសមុទ្រដែលមានរូបរាងដូចទំពាំងបាយជូរត្រីផ្កាយសមុទ្រត្រីសមុទ្រខ្យងសមុទ្រនិងផ្កាថ្មជាដើម។
យោងតាមប្រជាពលរដ្ឋក្នុងតំបន់ឲ្យដឹងថា ភ្ញៀវទេសចរនៅពេលមកលេងនៅវាលសារ៉ាយសមុទ្រគួរតែយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចខាងក្រោម៖
- ពេលវេលាមកលេងវាលសារ៉ាយសមុទ្រគឺពេលព្រឹកចាប់ពីម៉ោង ៤៖០០-ដល់៩៖០០ ហើយពេលរសៀលពីម៉ោង ១៥៖០០ ដល់ម៉ោង ១៨៖០០។ ពេលវេលាល្អបំផុតដើម្បីមកទស្សនាសារ៉ាយសមុទ្រគឺពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ តាមច័ន្ទគតិពីព្រោះនេះជាពេលវេលាជំនោរចុះទាប។ -ត្រូវយកស្បែកជើងមកពាក់ព្រោះបើអ្នកដើរដោយជើងទទេអ្នកនឹងឈឺជើងដោយសារជាន់លើថ្មផ្កា។ អ្នកក៏គួរតែយកឆ័ត្រម៉ាស អាវការពារកម្តៅថ្ងៃនិងឡេការពារកម្តៅថ្ងៃដែរ - លើសពីនេះភ្ញៀវទេសចរកុំភ្លេចប្រមូលដបទឹកឬរបស់ផ្សេងៗដាក់ក្នុងថង់មុនពេលចាកចេញពីវាលសារ៉ាយសមុទ្រព្រោះនៅទីនេះក៏មិនមានធុងទុកសំរាមដូចរមណីយដ្ឋានល្បីៗផ្សេងទៀតដែរ។ - កុំបេះស្លែសមុទ្រឬសារ៉ាយសមុទ្រហើយក៏កុំចាប់ខ្យងត្រីឬផ្កាថ្មទន់នៅកន្លែងនេះដើម្បីចៀសវាងការប៉ះពាល់ដល់បរិស្ថានរស់នៅរបស់សត្វសមុទ្រ។
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនលន់ ឡេមិញ
ភាពស្រស់ស្អាតនៃទឹកជ្រោះ ដាបាន (Da Ban)
មកទស្សនាទីក្រុងកាមរ៉ាញ (Cam Ranh) និងសម្រាកលំហែកាយ នៅរមណីយដ្ឋានឋានសួគ៍ Alma Resort
“អាថ៌កំបាំងសួគ៌ា” ស្ថិតនៅល្អាងភ្នំហាងតៀន (Hang Tien)
ស្ពានឆ្លងទន្លេហាន
ស្វែងរករូងភ្នំចាឡុយ (Cha Loi)
ទឹកជ្រោះត្រីអាទិទេព នៅភូមិង៉ុក (Ngoc) ប្រកបដោយភាពអាថ៌កំបាំង
ជីវភាពរស់នៅ នៅដិមណាយ (Dam Nai )
ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ
កម្សាន្តលើរទេះស៊ីកក្លូហ្វេ
ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម
ពិសោធន៍ Meliá Ho Tram Beach Resort
ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)
មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)
កោះថើយសើន (Thoi Son)
ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ
រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)
លើដងទន្លេហូវយ៉ាង (Hau Giang)
សុខសាន្តអែវយ៉ (Eo gio)
ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់
សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ
មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)
អាថ៌កំបាំងបង្គោលសិលាវត្តយ៉ាម (Dam)
រហស្ថានអានធើយ (An Thoi)
ទស្សនាផ្ទះបុរាណបំផុតនៅស្រុកដយ (Doai)
ឡើងកំពូលភ្នំមួរ (Mua)