05/12/2021 13:38 GMT+7 Email Print Like 0

សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអនុញ្ញាតឱ្យអនុវត្តន៍គោលនយោបាយពិសេស ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)


នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធនានាស្តីពីការដែលរដ្ឋាភិបាលស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍អនុញ្ញាតឲ្យអនុវត្តន៍យន្តការ គោលនយោបាយពិសេសមួយចំនួន ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រមេស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចេញសេចក្តីចិត្តសម្រេចដោយអនុញ្ញាតឱ្យអនុវត្តន៍យន្តការ និងគោលនយោបាយមួយចំនួនក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ដើម្បី អនុវត្តន៍យុទ្ធសាស្ត្រមេស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ តាមនោះ សេចក្ដីព្រាង នៃសេចក្ដីសម្រេចចិត្តមានគោលនយោបាយសំខាន់ៗកំណត់អំពី៖ ធនធានមនុស្ស ដែលចូលរួមការចាក់វ៉ាក់សាង ការធ្វើតេស្ត ការថែទាំ ការព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩ ; ការទូទាត់ថ្លៃចាក់វ៉ាក់សាំង ការធ្វើតេស្ត ការពិនិត្យជំងឺ ការព្យាបាលជំងឺកូវីដ ១៩ ; ការពិនិត្យ ការព្យាបាលជំងឺពីចម្ងាយ; ថ្នាំ គោលនយោបាយប្រាក់បៀវត្សរ៍ ប្រាក់បំណាច់ និងរបបគោលនយោបាយចំពោះមនុស្សដែលចូលរួមការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាដើម។

ទាក់ទងនឹងការពិនិត្យ និងការព្យាបាលជំងឺពីចម្ងាយនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “យើងត្រូវធ្វើការបញ្ចាក់យ៉ាងច្បាស់លាស់ថា តើអ្នកណាត្រូវបានសាក ព្យាបាលជំងឺពីចម្ងាយ។ ការពិនិត្យជំងឺពីចម្ងាយគឺសម្រាប់មនុស្សដែលមានវិញ្ញាបនបត្រវិជ្ជាជីវៈ ហើយមានជំនាញខ្ពស់ ប៉ុន្តែមិនចូលរួមការពិនិត្យជំងឺដោយផ្ទាល់ ពោលគឺធ្វើការតាមអនឡាញ។ ការពិនិត្យនិងព្យាបាលជំងឺពីចម្ងាយត្រូវបានអនុវត្តន៍សម្រាប់អ្នកឆ្លងជំងឺកូវីដ ១៩ តែប៉ុណ្ណោះ។ នេះគឺជាប្រការថ្មី ដែលមិនទាន់បានចែងក្នុងច្បាប់ឡើយ។ ទាក់ទងនឹងអាយុជីវិត និងសុខភាពរបស់មនុស្ស គឺយើងមិនអាចអនុវត្តន៍ទូលំទូលាយបានឡើយ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ