30/07/2021 08:56 GMT+7 Email Print Like 0

សហរដ្ឋអាមេរិកគាំទ្រវៀតណាមមួយប្រកបដោយភាពរឹងមាំ ឯករាជ្យនិងវិបុលភាព

នាព្រឹកថ្ងៃទី ២៩ ខែកក្កដានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។\

ទិដ្ឋភាពនៃពិធីទទួលជួប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (រូបថត៖ TTXVN)


ដោយស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី Lloyd Austin មកកាន់វៀតណាមលើកនេះ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីក៏ដូចជារួមចំណែកនាំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាក់ស្តែង សមស្របនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗរបស់តំបន់និងលើពិភពលោក។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភវ៉ាក់សាំងនិងឧបករណ៍វេជ្ជសាស្រ្តដល់វៀតណាមតាមរយៈយន្តការ COVAX ក៏ដូចជាបណ្តាញទ្វេភាគីនានា។  លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យសហរដ្ឋអាមេរិក បង្កើតលក្ខខណ្ឌសម្រាប់ដៃគូស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងចែករំលែកបទពិសោធន៍ដើម្បីទទួលស្គាល់វ៉ាក់សាំង។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


រីឯខ្លួនវិញរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងថា អាមេរិកតែង តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងគាំទ្រ វៀតណាមមួយប្រកបដោយភាពរឹងមាំ ឯករាជ្យនិងវិបុលភាព។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានកោតសរសើរនិងគាំទ្រវៀតណាមក្នុងការដើរតួយ៉ាងសកម្មនៅក្នុងអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដោយបានបញ្ជាក់ថា អាមេរិកនឹងបន្តជួយវៀតណាមក្នុងការជំនះផលវិបាកបណ្តាលមកពីសង្គ្រាម។ លោករដ្ឋមន្ត្រី Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រ វៀតណាមនិងប្រទេសដទៃទៀតដើម្បីទទួលប្រភពវ៉ាក់សាំងបន្ថែមក្នុងពេលឆាប់ៗនេះ សំដៅប្រយុទ្ធប្រឆាំងនឹងរុញថយជំងឺរាតត្បាតយ៉ាងឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ