27/11/2021 12:05 GMT+7 Email Print Like 0

វៀតណាម និង IAEA សហប្រតិបត្តិ​ការប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរ​ដើម្បី​គោលដៅ​សន្តិភាព

នៅថ្ងៃទី២៤ ខែវិច្ឆិកា សម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (BoG IAEA) បានបើកនៅទីក្រុងវីយែន ប្រទេសអូទ្រីស។ ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien  តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ IAEA បានចូលរួមកិច្ចប្រជុំនេះ ក្នុងនាមជាសមាជិក BoG IAEA ដំណាក់កាល ២០២១-២០២៣។

ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien (ឆ្វេង) (រូបថត៖ VNA)

ថ្លែងមតិនៅក្នុងសម័យពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការបច្ចេកទេស (TC) ដំណាក់កាល២០២២-២០២៣ ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IAEAអំពីការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាពក្នុងរយៈពេលកន្លងមក។ លោកបានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះ IAEA ក្នុងការអភិវឌ្ឍន៍ និងលើកសំណើរនូវគម្រោងចំនួន៥នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌ TC ដំណាក់កាល ២០២២-២០២៣ ដោយផ្តោតសំខាន់លើការឆ្លើយតបនឹងជំងឺរាតត្បាត ការព្យាបាលអ្នកជំងឺមហារីក ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព ពង្រឹងសុវត្ថិភាព សន្តិសុខ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុនុយក្លេអ៊ែរ។

វៀតណាមបានចូលរួមសម័យប្រជុំជាប្រចាំរបស់ BoG IAEA ក្នុងនាមជាសមាជិក បន្តរួមចំណែកលើកកំពស់ឋានៈអន្តរជាតិរបស់ខ្លួន តាមយៈការបង្ហាញតួនាទីយ៉ាងសកម្មនិងម្ចាស់ការក្នុងការជំរុញគោលដៅអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព; ឆ្លៀតយកការគាំទ្រ និងជំនួយពីប្រទេសជាសមាជិក ក៏ដូចជាថ្នាក់ដឹកនាំ IAEA ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវៀតណាមកំពុងជួបប្រទះ ជាពិសេសគឺជំងឺរាតត្បាតកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ