23/07/2021 08:15 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកក្កដា

ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin (រូបថត៖ AFP/Getty)


នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី ២២ ខែកក្កដា ក្នុងទម្រង់តាមអ៊ិនធឺណែត អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១។ ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៖

“ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងជឿទុកចិត្តរវាងយោធានៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននិងរួមចំណែកក្នុងក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក”។

មុននោះ នាដើមសប្តាហ៍នេះ លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសអំពីដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ីអាគ្នេយ៍របស់សមាជិកជួរមុខនៃរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden គឺរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin។ យោងតាមលោក Kirby ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់របស់តំបន់អាស៊ីអាគ្នេយ៍និងអាស៊ានចំពោះរដ្ឋបាលសហរដ្ឋអាមេរិក ក្នុងស្ថាបត្យកម្មមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់និងផលប្រយោជន៍របស់ខ្លួនក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់នៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់តូនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ