17/09/2021 20:18 GMT+7 Email Print Like 0

ការងារកសាងនិងសុក្រិតរបៀបរបបគឺជាជំហានអភិវឌ្ឍន៍យុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារកសាង និងសុក្រិតរបៀបរបប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។

កិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារកសាង និងសុក្រិតរបៀបរបប


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា ការងារកសាង និងសុក្រិតរបៀបរបប ត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគន្លឹះអភិវឌ្ឍន៍យុទ្ធសាស្ត្រមួយ។ បន្ទាប់ពីសុក្រិតរដ្ឋាភិបាលអាណត្តិ ២០២១-២០២៦ មក រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យក្រសួង ស្ថាប័ននានាត្រូវចាប់ផ្ដើមកសាង និងសុក្រិតរបៀបរបប។
 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh


លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ខ្ញុំស្នើឱ្យផ្តោតសំខាន់លើការពិភាក្សាអំពីខ្លឹមសារនិងទិសដៅជាក់លាក់នាពេលខាងមុខ ជាពិសេសគឺដោះស្រាយនិងសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះត្រូវបែង ចែកយ៉ាងច្បាស់លាស់អំពីមុខងារ ភារកិច្ចរបស់ក្រសួង ស្ថាប័ន រដ្ឋាភិបាលនិងរដ្ឋសភាផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ