29/08/2017 11:03 GMT+7 Email Print Like 0

​SOM ៣៖ វៀតណាមជាមួយគោលគំនិតស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធាន SOM ៣ 

ក្នុងក្នុងក្របខ័ណ្ឌនៃ​វេទិកាហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក​ (APEC) នាថ្ងៃទី២៨ ​ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ​ បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពីការ​អភិវឌ្ឍន៍គ្របដណ្ដ​ប់ លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម​កិច្ច។ អញ្ជើញថ្លែងមតិនៅទីនេះ​ អនុរដ្ឋមន្រ្តី​ក្រសួងការបរទេសវៀតណាម​ លោក Bui Thanh Son ប្រធាន​ SOM ៣ បានឲ្យដឹងថា ខណៈពេល​ដែលសកលភាវូបនី​យកម្ម និង​ពាណិជ្ជកម្ម​សេរីបាន​ជំរុញ​យ៉ាង​ខ្លាំង​ពាណិជ្ជកម្ម​ និងកំ​ណើនសកលលោក រួមចំណែកកា​ត់បន្ថយ​ភាពក្រីក្រ ប៉ន្តែ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​នៅតែ​បើក​ទូលាយ។ ដោយមានតួនាទីជាប្រ​ទេសម្ចាស់ផ្ទះ APEC វៀតណាម បានដាក់​ចេញ​នូវគោល​គំនិត​គឺកសាង​ក្រប​ខ័ណ្ឌសកម្មភាព ស្ដីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យ ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ និងសង្គមកិច្ច។ ​លោក ​Bui Thanh Son បានថ្លែងយ៉ាងដូច្នេះថា៖

“នេះគឺជាគោលគំនិតដ៏មានសារៈសំ​ខាន់ របស់វៀតណាម ដើម្បីយើង​ទាក់ទា​ញ​ការគាំទ្រ​របស់​បណ្ដាខឿនសេ​ដ្ឋកិច្ចនិយា​យរួម ហើយគោល​គំនិតនេះក៏​ឆ្លើយ​តប​នឹង​សេចក្តី​ប្រាថ្នា​របស់​ប្រទេស​នានា នៅតំ​បន់ទៀត​ផង​”៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ