12/04/2016 10:28 GMT+7 Email Print Like 0

​G7សង្កត់ធ្ងន់ទៅលើការរំសាយសព្វាវុធនុយក្លេអ៊ែរនិងការពារសេរីភាពនាវាចរ


G7សង្កត់ធ្ងន់ទៅលើការរំសាយសព្វាវុធនុយក្លេអ៊ែរនិងការពារសេរីភាពនាវាចរ

សន្និសីទរដ្ឋមន្ត្រីការបទេស នៃបណ្តាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍​G7 បានប្រពឹ្រត្តទៅនៅទីក្រុង Hiroshima ប្រទេស​ជប៉ុន​ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី​១០ និងទី១១ខែ​មេសាឆ្នាំ២០១៦​នោះ បានចេញ​សេចក្តីថ្លែង​ការណ៍ Hiroshima ដោយ​អំពាវ​នាវ​កសាង​ពិភពមួយ​គ្មាន​អាវុធនុយក្លេអ៊ែរ។ ចំពោះលទ្ធិភេរវកម្មវិញ សេចក្តីប្រ​កាស Hiroshima បានថ្កោលទោសចំពោះរាល់​ការ វាយប្រហារ​ភេរវកម្ម​ដែល​កើត មាន​ឡើង​នៅអឺរ៉ុ​ប​នា​ពេល​កន្លង​ទៅរួម​ទាំង​ឯកភាព​ គ្នាថា នឹងដឹកនាំកិច្ចសហប្រ តិបត្តិ​ការ​សកល​ក្នុង​ការ​ខំប្រឹង​ប្រែង​រាំង​ស្កាត់​ការ​វាយ​ប្រហារ​របស់​ភេរវករ​។ សេចក្តី​ប្រកាស​នេះ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការរក្សាសណ្តាប់ធ្នាប់​ដោយ​ឈរ លើច្បាប់អន្តរជាតិ ជាក់​ស្តែង​គឺអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ​ (UNCLOS) ព្រម​ទាំង​អំពាវនាវ​ឲ្យប្រទេស​នានា គោរព​សាលក្រ​មរ​បស់​តុលាកា​រ អន្តរជាតិស្តីពីការដោះ​ស្រាយជំលោះដែនដី។ សេចក្តីក្រកាសនេះ បានអំពាវ​នាវ ឲ្យភាគី​ទាក់​ទិននា​នា អនុវត្ត​ដោយគ្រប់​គ្រាន់ នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ​បត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងអនុវត្ត​ការបង្កើត​ក្រមប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ