18/01/2018 10:38 GMT+7 Email Print Like 0

​APPF ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព្រឹត្តទៅក្នុង​កាលៈទេសៈ ដែល APPF គម្រប់រយៈពេល២៥ឆ្នាំចាប់ប​ដិសន្ធិ និងអភិវឌ្ឍន៍នោះ កិច្ច​ប្រជុំលើក នេះដាក់​ចេញគោល​ដៅ គឺត្រូវផ្លាស់ប្ដូរថ្មីរបៀប​វារៈ កំណត់​ទស្សនៈវិស័យ​ថ្មីសំរាប់ APPF ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​​ជាបន្ត។


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងកិច្ចប្រជុំត្រៀមរៀបចំឲ្យ APPF ២៦ (រូបថត៖ VOV)

នាថ្ងៃទី១៨ ខែមករា​ ឆ្នាំ​២០១៨ កិច្ចប្រជុំជាប្រចាំលើកទី២៦របស់វេទិកា សភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) នឹងប្រារព្ធនៅរដ្ឋធានីហាណូយ ដោយមានការ ចូលរួមរ​បស់ថ្នាក់ដឹកនាំ សភាជាសមា​ជិកទាំង​អស់។ ប្រព្រឹត្ត​ទៅក្នុង​កាលៈ​ទេសៈ ដែល APPF គ​ម្រប់រយៈពេល២៥ឆ្នាំចាប់បដិស​ន្ធិនិ​ងអភិវឌ្ឍន៍នោះ កិច្ចប្រជុំលើក នេះដា​ក់ចេញ​គោល​ដៅ គឺត្រូវផ្លាស់ប្ដូរថ្មីរបៀប​វារៈ កំណត់ទស្សនៈវិ​ស័យថ្មី​សំរាប់ APPF ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ជាបន្ត​។ កិច្ចប្រ​ជុំ APPF លើកទី២៦ នឹងប្រព្រឹត្តទៅចា​ប់ពីថ្ងៃទី​១៨​ដល់ទី២១ ខែមករា​ នៅ​ទីក្រុង​ហាណូយ។ នេះជា​ព្រឹត្តិការណ៍នយោបាយ​កិច្ចការបរទេសសំខាន់រប​ស់​វៀតណាម​ក្នុងឆ្នាំ២០១៨។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ បណ្ដាសមាជិកសភានឹង ចូលរួ​មសម័យប្រជុំចំនួន៥រួមមាន សម័​យប្រជុំសមាជិកាសភា និង​សម័យ​ប្រជុំ ពេញអ​ង្គក្រោមប្រធានបទ៖ នយោបាយនិងសន្តិសុខ​ សេដ្ឋកិច្ច​និងពា​ណិជ្ជកម្ម កិច្ច​សហប្រតិបតិ្តការ​ក្នុង​តំបន់អាស៊ី​-ប៉ាស៊ីហ្វិក​ និងបញ្ហា AP​PF នានា។ កិច្ចប្រជុំ​ ក៏នឹង​អនុម័ត​លើសេចក្ដី​ថ្លែងការណ៍​រួមនិងសេចក្ដី​សំរេច​ចិត្ត​ផង​ដែរ។

 APPF ២៦ ដើម្បីការអភិវឌ្ឍក្នុងតំបន់
 
ប្រព្រឹត្តទៅក្រោយពីកិច្ចប្រជុំកំពូល AP​EC នៅទីក្រុង Da Nang​ នោះ APPF ២៦ មានមូល​បទ “ទំនាក់​ទំនង​ដៃគូ​ សភាដើ​ម្បីសន្តិភាព ការច្នៃប្រឌិតនិងការ អភិ​វឌ្ឍដោយ​ចីរភាព”។ ប្រធាន​បទនេះឆ្លុះ​បញ្ចាំង​នូវនិន្នា​ការ​អភិវឌ្ឍន៍​របស់ការ​ទូត សភាលើពិភពលោក ជាពិសេ​សនៅវេទិកាពហុភាគីនានា។​ សន្តិភាព​ ស្ថិរភាព​និង​ការអភិវឌ្ឍ​ដោយចីរភាព​ជាការយកចិត្ត​ទុកដាក់រួមរបស់សហគ​មន៍ អន្តរជាតិ។ លោក ​Vu Hai Ha អនុប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ រដ្ឋសភាវៀត​ណាម ឲ្យដឹង​ថា៖
 
“កិច្ច​ប្រជុំ APEC បានអនុម័ត​លើសារដ៏ខ្លាំងក្លាដើម្បីជំរុញសេ​ដ្ឋកិច្ច​ក្នុង​តំបន់។ រាល់កិច្ចព្រម​ព្រៀង​នោះ ចាំបាច់​ត្រូវមាន​ការអនុម័តរប​ស់រដ្ឋសភាដែរ​។ ដោយហេតុនេះ តួនាទីរបស់​ សភាសំខាន់ណាស់ ក្នុ​ងការ​ធ្វើស្ថាប័ន​ភាវូបនីយ​​កម្ម ​និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងអ​ន្តរ​ជាតិ។ រាល់បញ្ហាទាក់ទិនដ​ល់ ​បរិស្ថាន បម្រែ​បម្រួល​អាកាសធាតុ​ ឬសន្តិសុខស្បៀងអាហា​រ បង្ការប្រឆាំង ភេរវកម្មនិ​ងបទល្មើសឆ្ល​ងដែ​ន គឺជា​បញ្ហា​ដែល សភាស​មាជិកនានាយកចិត្តទុ​ក ដាក់ពិសេសក្នុងកិ​ច្ចប្រជុំលើក​នេះ”។

 
អ្នកយកព័ត៌មាន VOV ធ្វើសម្ភាសន៍ជាមួយលោក Vu Hai Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា (របថត៖ VOV)

ការរួមវិភាគទានជាក់ស្ដែងរបស់វៀតណាម

នេះជាលើកទី២​ហើយ ដែលរដ្ឋសភាវៀតណាមរៀបចំ​កិច្ចប្រជុំ APPF។ ក្នុងឋានៈ ​ជាប្រធាន​ APPF ២៦ រដ្ឋសភាវៀត​ណាម​បន្តអះអាង​នូវតួនាទីសកម្ម ការរួមវិភាគ ​ទានជាក់ស្ដែងទៅក្នុងរបៀបវារៈ​កិច្ច​ប្រជុំ ធានា​តុល្យភាព​រវាងផល​ប្រយោជន៍ របស់វៀតណាមជាមួយផ​លប្រយោជន៍រួមរប​ស់តំបន់​។ ចំណុចលេចធ្លោ​ក្នុងកិច្ច ប្រជុំ​លើក​នេះគឺ ដើម្បីគូសសញ្ញានូវដំណា​ក់កាល​អភិវឌ្ឍន៍ថ្មីរបស់ APPF រដ្ឋ សភាវៀត​ណាម បាន​លើកសំ​ណើរ​ស្ដីពី​ពង្រាង​ “សេចក្ដីថ្លែងការណ៍ទីក្រុង ​ហាណូយ - ទស្សនៈវិស័យថ្មីនៃទំនាក់ទំ​នងដៃ​គូ សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក​”​។ លោក Vu Hai Ha អនុប្រធានគណៈកម្មាធិការកិច្ចកា​របរទេស​នៃរដ្ឋសភា​បានឲ្យ ដឹង​ថែម​ទៀត​ថា៖​
 
“វៀត​ណាមបានឧទ្ទេសនាមពង្រាងសេចក្ដីសំរេច​ចិត្ត​ចំនួន៦ ទាក់ទិនដល់ បញ្ហាសន្តិភាព សន្តិសុខ​ ការអភិវឌ្ឍ​ចីរភាព​ បម្រែបម្រួលអាកាសធាតុ ​កិច្ចសហ​​ប្រតិបត្តិកា​រក្នុងតំបន់ ស​ន្តិសុខ​ស្បៀង​អាហារ និងការ​ពង្រីក​តំលៃវ​ប្បធម៌​ដើម្បី ជំរុញទេសចរណ៍។ ​យើងខ្ញុំក៏លើកសំណើរជាមួយ សភាស​មាជិក​ដទៃទៀតដើម្បី ចេញសេចក្ដី​ថ្លែងការណ៍​ទីក្រុងហាណូយ ស្ដីពីទស្ស​នៈវិស័យថ្មីក្នុង​ទំនាក់ទំនង ដៃគូ សភាក្នុង​តំប​ន់​អាស៊ី-ប៉ាស៊ីហ្វិក​ ដើម្បីរួមចំណែកជំរុញ​គោលដៅ​នានា ក្នុងរបៀបវារៈ២០៣០ស្ដីពី​ការអភិវឌ្ឍ​ចីរភាពរ​បស់អ.ស.ប ក៏ដូច​ជាការសន្យា​ របស់ប្រទេសសមាជិកទាំងអស់​ក្នុង​កិច្ចប្រជុំ APEC ២០១៧ នៅទីក្រុង D​a Nang ផងដែរ”។​
 
វៀតណាម​បានត្រៀមខ្លួនជាស្រេចសំរាប់កិច្ចប្រជុំជាប្រចាំ​លើក​ទី​២៦របស់ វេទិកា សភាតំប​ន់អា​ស៊ី​-​ប៉ាស៊ីហ្វិក។ ការរៀប​ចំ​​ប្រកបដោ​យជោគជ័យ ព្រឹត្តិកា​រណ៍នេះ ​ជាស្នាដៃសំ​ខាន់​ក្នុង​​កិច្ចការ​បរទេស​រប​ស់រដ្ឋ​ស​ភាវៀត​​ណាម​នីតិ​កា​ល​ទី១៤ ហើយបន្តសរឲ្យឃើញភាពម្ចា​​ស់ការ​របស់វៀតណាមក្នុងដំណើ​រការ​ ធ្វើសមាហរណកម្ម​អន្តរជាតិ​៕​

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ