23/02/2017 10:17 GMT+7 Email Print Like 0

​APEC 2017 ៖ បន្តកិច្ចប្រជុំរបស់​បណ្ដា​ក្រុម​ការ​ងារ​ និង​អនុ​គណៈកម្មធិការ​វេទិកា​សហប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​


APEC 2017 ៖ បន្តកិច្ចប្រជុំរបស់បណ្ដាក្រុមការងារនិងអនុគណៈកម្មធិការវេទិកាសហប្រតិតបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក

នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang (​ខេត្ត Khanh Hoa )​ បណ្ដា​​ដំណាង បានចូលរួមសន្និសីទ​មន្ត្រី​​ជាន់​ខ្ពស់ វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​​​អាស៊ី-ប៉ាស៊ីហ្វីកលើកទី១ (SOM 1) និង​បណ្ដា​កិច្ច​ប្រជុំ​ទាក់​ទិន​នានា ​​ចូល​​ដល់​ថ្ងៃ​ធ្វើការទី​៥ ដោយមាន​កិច្ចប្រជុំ​របស់​ក្រុម​ការ​ងារ និង​អនុគណៈ​កម្មាធិកា​រ​វេទិកា​ សហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វីក ស្ដីអំពី​បែប​បទ​គយ (SCCP) ប្រឆាំង​ភេរវ​កម្ម (CTWG) ក្រុមការ​ងារ​ស្ដីអំពី​ការ​អភិវឌ្ឍន៍​​ប្រភព​​ធន​ធាន​មនុស្ស​ ​(HRDWG) គណៈកម្មាធិការពាណិជ្ជកម្ម​ និង​វិនិយោគ (CTI) ក្រុម​បញ្ជា​ណែនាំ​ ​ស្ដីអំពី​​ពាណិជ្ជកម្ម​អេឡិកត្រូនិក (ECSG) វេទិ​កាផ្លាស់ប្តូ​រថ្មី​វិទ្យាសាស្ត្រ និង​ជីវ​ភាព​រស់នៅ (LSIF)​ក្រុម​ការ​ងារ ស្ដីអំ​ពី​ច្បាប់និងគោល​នយោបាយប្រកួត​ប្រជែង(CPLG)។
 
​ក៏ក្នុងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ ឆ្នាំ២០១៧​នេះដែរ ដើម្បីត្រៀម​រៀបចំ​អោយ​សន្និសីទ​អនុរដ្ឋ​មន្ត្រី​​ក្រសួង​ហិរញ្ញវត្ថុ និង​ទេសាភិបាល​រងធនាគារ​ជាតិ វេទិកា​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក បានប្រ​ព្រឹត្តទី​នៅ​ទីក្រុង Nha Trang អគ្គនាយក​ដ្ឋាន​គយ ​(ក្រសួង​ហិរញ្ញវត្ថុ) បានរៀប​ចំ​សិក្ខា​សាលា​៖ អនុវត្ត​កម្ម​វីធី​ធ្វើ​​សកម្មភាព​ ស្ដី​អំពីការចុះខ្សោយ​មូលដ្ឋាន​គយ និង​ផ្ទេរប្តូរ​ប្រាក់​ចំណេញ (BEPS) ក្នុងវេទិកា​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក​។ សិក្ខា​សាលា​នេះ មានការចូលរួម របស់​ដំណាង​ជាង ១០០នាក់ ​ជាមន្ត្រីហិរញ្ញ​វត្ថុ​អ្នក​ជំនាញ​​​​​ការអំពី​ពន្ធ​ អ្នក​ជំនាញការ​របស់ធនាគារ​ពិភពលោក ​(WB) អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ ​(OECD) និងដំណាងក្នុង​ប្រទេស​។ អង្គ​សន្និសីទ​បាន​ប្រមូលផ្តុំពិភាក្សា អំពីបញ្ហា​អនុវត្តកម្ម​វីធី​ធ្វើ​សកម្ម​ភាព ចំពោះ​ការចុះ​​ខ្សោយ​មូល​ដ្ឋាន​គយ និងការផ្ទេរប្តូរប្រាក់​ចំណេញសំរាប់ខឿន​សេដ្ឋកិច្ច​ជា​សមាជិក វេទិកា​​សហប្រតិបត្តិការ​​សេដ្ឋកិច្ច ​អាស៊ី-ប៉ាស៊ីហ្វីក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ