22/02/2017 10:29 GMT+7 Email Print Like 0

​APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1


APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1

ក្នុងក្របខ័ណ្ឌសន្និសីទ​លើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC (SOM1) ​និង​​កិច្ច​ប្រជុំ​ទាក់ទិន​ផ្សេងៗ នាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ដំណាង APEC ជាង​៥៨០នាក់ បានចូលរួមសកម្មភាពរបស់ APEC​ ស្ដី​អំពីការអភិវឌ្ឍ​ប្រភពធន​ធាន​​មនុស្ស (​HRDWG) ការប្រឆាំងអំពើពុករលួយ និង​តម្លា​ភាព ​( ACTWG)​ ផ្លាស់​ប្តូរអាជីវករ​ ( BMG) វិទ្យាសាស្ត្រ ក្នុងជីវភាពរស់នៅនិងផ្លាស់ប្តូរថ្មី ( LSIF)។
 
បណ្ដាក្រុម ​( ACTWG) និង ( BMG) បានបញ្ចប់កិច្ច​ប្រជុំលើកដំបូង ឆ្នាំ​​២០១៧ ​​ដោយ​​មាន​ការអនុម័តទៅ លើ​កម្ម​វិធី​ធ្វើសកម្មភាព និងការងារអាទិភាព ក្នុងឆ្នាំ​២០១៧។ អង្គសន្និសីទសុទ្ធតែ​បានសម្ដែង នូវគោល​បំណង​សហប្រតិបត្តិការ​​អនុវត្ត​អាទិភាពក្នុងឆ្នាំ     APEC ២០១៧ ​រួមចំណែកអនុវត្តគោលដៅរួម ​របស់វេទិកា ស្ដីអំពី​សេរី​ភាព​ពាណិជ្ជ​​កម្ម ​និង​វិនិយោគ ជំរុញកំណើន​នៅក្នុង​តំបន់​។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ​អង្គ​សន្និ​សីទ​នៃ​កិច្ច​ប្រជុំ ស្ដីអំពីការអភិវឌ្ឍ ប្រភពធន​ធាន​មនុស្ស (​HRDWG) បាន​ពិភាក្សា​អំពីផែន​ការ​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ និង​វាយ​​​តំលៃឡើង​វិញ នូវសកម្មភាព​របស់​ក្រុមក្នុង​ឆ្នាំកន្លង​ទៅ។ ​​អង្គសន្និសីទ​បានសង្កត់​ធ្ងន់ទៅ លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ប្រភពធន​ធាន​មនុស្ស​ APEC ​ក្នុងឆ្នាំ​២០១៧ ឆ្ពោះ​ទៅបង្កើន​កំណើន​សេដ្ឋកិច្ច​តភ្ជាប់​សង្គម​ និងជំរុញ​ខឿន​សេដ្ឋកិច្ចជាសមាជិកអភិវឌ្ឍន៍។
 
នាថ្ងៃទី២០កុម្ភះ ជាថ្ងៃធ្វើការដើមដំបូង របស់អនុគណៈកម្មការបែបបទគយ (SCCP) ដោយ​មាន​កិច្ច​ប្រជុំ​របស់​ក្រុម​មិត្ត​នៃប្រធាន​SCCP និង​សិក្ខា​សាលា ស្ដី​អំពី​ការពិនិត្យមើល​ស័យប្រកួត​ប្រជែង សំដៅកាត់​បន្ថយ​របង​ពាណិជ្ជកម្ម ទំនិញ​និង​សេវាកម្ម​នៃ​ក្រុម​ច្បាប់ និង​គោលនយោបាយ​ប្រកួត​ប្រជែង​(CPLG​)​។ អង្គ​សន្និសីទ​​សុទ្ធ​​តែ​​ប្រមូលផ្តុំផ្តើម​ គំនិត​និងពិភាក្សា​ដំណោះ​ស្រាយ​ជាក់​ស្ដែង​ ដើម្បី​បង្កើន​កិច្ច​​សហប្រតិបត្តិការ​ជាក់​ស្ដែង​ ដើម្បី​​នាំមកនូវ​អត្ថប្រយោជន៍​ជាក់ស្ដែង សំរាប់ប្រជាជន​ និង​សហគមន៍សហគ្រាសអាស៊ី-ប៉ាស៊ីហ្វីក។

​វៀតណាមបន្តបំពេញល្អតួនាទីជាប្រទេសម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំគ្រប់ក្រសួង​ស្ថាប័ន​​​របស់​វៀត​ណាម បានចែក​រំលែក​​លទ្ធផលអនុវត្តគោល​គំនិតនានា ដែល​ក្នុង​នោះ មាន​គំរោង​ការណ៍៖​ “ជំរុញ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ និង​​វិនិយោគ ចំពោះ​​ផលិត​ផលស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​និងអភិវឌ្ឍន៍​បច្ចេកវិទ្យា​សក្ដានុភាព​។” ​សិក្ខាសាលា៖​ “ទាក់​ទាញ​ការចូល​រួមរបស់សង្គម ក្នុងការងារ​បង្កា​ប្រឆាំង​អំពើ​ពុករ​លួយ” ​ត្រូវបាន​អង្គសន្និសីទវាយតំលៃ​​ខ្ពស់ ពីព្រោះ​នេះជាបញ្ហា​ទាក់ទាញ​ការយក​ចិត្ត​ទុក​ដាក់​ជាច្រើន ពីសហគមន៍អន្តរជាតិនិងប្រទេសក្នុងតំបន់៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ