26/05/2015 10:57 GMT+7 Email Print Like 0

​APEC ជំរុញពាណិជ្ជកម្មលើទូទាំងពិភពលោក


ប្រធាននៃគណៈប្រតិភូចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម APEC លើកទី២១ (រូបថត៖moit.gov.vn)

សន្និសីទ​រដ្ឋមន្រ្តីពាណិជ្ជ​កម្ម​នៃវេទិការ​សហប្រតិ​បតិ្ត​ការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) បាន​បិទបញ្ចប់ នាថ្ងៃ​ទី២៤ខែឧសភាឆ្នាំ​២០១៥​ នៅប្រ​ទេសហ្វីលី​ពីន។ ក្រោយ​រយៈពេល​២​ថ្ងៃ​ប្រព្រឹត្ត​ទៅ រដ្ឋ​មន្រ្តី​ពាណិ​ជ្ជ​កម្ម​នៃ​ខឿន​សេដ្ឋកិច្ច ជា​សមាជិក APEC ទាំង​២១ បាន​សំដែង​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ ចំពោះរាល់​ការខំប្រឹង​ប្រែង​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក (WTO) ជំរុញ​ពាណិជ្ជ​កម្ម​លើទូទាំង​ពិភព​លោក ក្នុង​កាលៈ​ទេសៈ​ដែល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​ តំបន់កំពុង​លេចឡើង​ជាបន្ត​បន្ទាប់។ សន្និសីទ​ក៏បាន​សង្កត់​ធ្ងន់​ថា ត្រូវ​នាំចេញ​វិធាន​ការ សំដៅ​ពង្រឹង​លទ្ធភាព​របស់​អង្គភាព​អាជីវកម្ម​តូច និងមធ្យមចូល​រួមក្នុង​ពាណិជ្ជកម្ម​ពិភព​លោក៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ