24/06/2018 08:00 GMT+7 Email Print Like 0

៦៥% នៃទំនិញរបស់សហគ្រាសត្រូវបានលើកលែងការត្រួតពិនិត្យ


 ៦៥% នៃទំនិញរបស់សហគ្រាសត្រូវបានលើកលែងការត្រួតពិនិត្យ

 កំណែទម្រង់បែបបទរដ្ឋបាលនិងការអនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងការ ត្រួតពិនិត្យ​ឃ្លាំមើល​ទំនិញក្នុង​ការនាំចេញនាំចូល​គឺជាវិធា​នការមួយដែល​ផ្នែក គយបាន​អនុវត្តសំដៅ​បង្កលក្ខ​ណៈ​ងាយ​ស្រួល​សំរាប់​សហគ្រាស​នាពេលកន្លង​ទៅ។ រហូតមកដល់ពេ​លនេះ ស្ថាប័នគយបានចុះហត្ថលេខាលើឯកសារ​ចំនួន ១៧០០​ ដែលសន្យា​ជួយឧបត្ថម្ភ​ឃ្លាំមើលការអនុវត្តច្បាប់ចំពោះស​ហគ្រាស។ ពិសេស តាមតួរលេខស្ថិតិនៃផ្នែ​កសមត្ថកិច្ចថា មាន ៦​៥% ទំ​និញនាំចេញនាំចូល ត្រូវបានលើកលែង​ការត្រួតពិនិត្យលំអិតដោយសា​រការប្រតិបត្តិតាមច្បាប់ដ៏ត្រឹម​ ត្រូវ​និង​ពេញលេញ។ លោក ​Nguyen Van Can អគ្គនាយកអគ្គនាយករដ្ឋានគ​យ វៀតណាម បានឲ្យដឹងថា៖
 ​
​«ក្រៅពីការខំប្រឹងប្រែងកែទម្រ​ង់របស់ផ្នែកគយ យើងខ្ញុំបានតភ្ជាប់ជាមួ​យ សហគ្រាសធ្វើអាជីវក​ម្មឃ្លាំង ព្រម​ទាំង​ អនុ​វត្តបែបបទច្រកទ្វារតែមួយដើម្បីកាត់ បន្ថយ​បែបបទរដ្ឋបាល។​ យើងខ្ញុំក៏បាន​កំណត់​ប​ណ្ដា​សហ​គ្រាស​​ត្រូវ​ទូទាត់និងចុះ បញ្ជីការកំណត់ផលិ​តកម្មឲ្យទាន់ពេលវេលាដើ​ម្បីស្ថាប័នគយអាចឃ្លាំមើលតាម​ ប្រព័ន្ធ​។ ដូច្នេះ សហគ្រាសចសន្សំសម្ចៃ ​៥% តាមការកំណត់៕»​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ