15/01/2015 18:48 GMT+7 Email Print Like 0

៦០ ឆ្នាំរួមដំណើរជាមួយជនបទនៃរដ្ឋធានីហាណូយ

រយៈពេលជាងមួយខែតែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធានីហាណូយត្រូវបានរំដោះទាំងស្រុង (ថ្ងៃទី១០ ខែ​តុ​លា ឆ្នាំ ១៩៥៤) មន្ទីរកសិកម្មហាណូយបានបង្កើតឡើង តាមអនុក្រិត្យលេខ ១០-CN/NDរបស់​ក្រសួង​កសិកម្ម។ ពីចំណុចសំខាន់នេះ រហូតដល់បច្ចុប្បន្ន ៦ ទសវត្សរ៍បានកន្លងទៅ និង​ទោះ​បី​ឆ្លង​កាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រពិបាករបស់ប្រទេសជាតិក៏ដោយ ប៉ុន្តែ​ផ្នែក​កសិកម្ម​ហា​ណូយ​ច្នៃប្រឌិតឥតឈប់ឈរ បោះជំហាននិមួយៗលើកផ្នែកសេដ្ឋកិច្ច កសិកម្ម ទីក្រុងអភិវឌ្ឍ​យ៉ាង​​ខ្លាំងក្លា និងធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅ។

ទម្រង់រូបភាពសេដ្ឋកិច្ចជនបទនៅកណ្តាលរដ្ឋធានី
នឹកដល់សម័យនោះ លោក ង្វៀនវ៉ាន់ជី នាយកមជ្ឈមណ្ឌលជំរុញកសិកម្មហាណូយឲ្យដឹងថា៖ “នាឆ្នាំ២០០៨ បន្ទាប់​ពី​បើកទូលាយដែនដី ហាណូយមានប្រជាជនដែលធ្វើការក្នុងវិស័យកសិកម្មច្រើនបំផុតក្នុងចំណោមបណ្តាខេត្ត–ក្រុង​ក្នុង​ទូទាំងប្រទេស ប៉ុន្តែអត្រារួមចំណែកឲ្យខឿនសេដ្ឋកិច្ចរដ្ឋធានីនៅតែទាប។ ចាប់​ពី​ពេល​ដែល​ផ្នែក​កសិក​ម្ម​ហា​ណូយ​ចាប់ផ្តើមកសាងកម្មវិធីទិសដៅជាតិ កសាងជនបទថ្មីដំណាក់កាល ២០១០ –  ២០២០ យើង​ខ្ញុំ​ចាប់​ផ្តើម​ប្រតិបត្តិការ​​​រៀបចំនិងវិនិយោគលើចំណុចសំខាន់ៗនៃបណ្តាតំបន់បង្កបង្កើតផលធំ នៃរដ្ឋធានីហា ណូយ ឆ្ពោះ​ទៅ​ដល់​ទីផ្សារកសិកម្មផលិតទំនិញមួយ។”

រំលឹកដល់សមិទ្ធិផលរបស់ផ្នែកកសិកម្មហាណូយ ៦០ ឆ្នាំ រួមដំណើរជាមួយការអភិវឌ្ឍន៍រដ្ឋធានី បណ្តា​ជំនាន់​កម្មាភិបាល​​នៃមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទហាណូយ តែងតែនឹកដល់ចំណុចសំខាន់ៗ គឺចំ​ពេល​វេលា​បើក​ទូ​លាយ​​ដែនដីហាណូយនាឆ្នាំ២០០៨។ នៅពេលនោះ ផ្នែកកសិកម្មហាណូយទទួលយកដីកសិកម្មជាង ១៨៨.៦០០ ហិកតា​ ស្មើនឹងអត្រា ៥៦,៧% នៃផ្ទៃដីទូទាំងរដ្ឋធានីហាណូយ។ ម៉្យាងទៀត ប្រជាជនរស់នៅក្នុងតំបន់ជន​បទ​មាន​ចំ​នួន​​ជិត ៤ លាននាក់ ស្មើនឹង ៥៧% នៃប្រជាជនទីក្រុងហាណូយ ដែលគឺជាការសាកល្បងមិនតូចទេ ដើម្បី​អភិវឌ្ឍ​កសិកម្ម​​នៅកណ្តាលរដ្ឋធានី។


ទម្រង់រូបភាពដាំដំណាំស្រការនាគសាច់ក្រហមនៅឃុំគីមក្វាន (ស្រុកថាច់ថឹត) កំពុងផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់។ រូបថត៖ ឯកសារ​

ថែទាំផ្កានៅភូមិដាំផ្កាដោយបច្ចេកវិទ្យាខ្ពស់តីទឹវ (ស្រុកទឺលាម)។ រូបថត៖ ហ្វាងហា

ពីភូមិមួយដាំដំណាំក្រូចថ្លុងប្រពៃណី ត្រូវបានវិនិយោគវិទ្យាសាស្ត្របច្ចេកទេសពីកម្មវិធីជនបទថ្មី។តំបន់ឯកវប្បកម្មដាំ​​ក្រូច​ថ្លុង​យៀន បានកកើតឡើង និងផលិតក្រូចថ្លុងយៀន ដែលក្លាយជាមុខទំនិញកសិផលមានគុណភាពខ្ពស់ បានអតិថិជន​ពេញ​និយម។ រូបថត៖ ថុងហាយ

ទម្រង់រូបភាពចិញ្ចឹមក្ងោក មាន់ទោរ នៅកសិដ្ឋានរបស់បង ត្រឹនញឹយ៉ាប នៅឃុំដុងមី (ស្រុកថាញ់ទ្រី) មានបរិមាណ ៥.០០០​ក្បាល បានផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់។ រូបថត៖ ថុងធៀន

កែច្នៃបន្លែសុវត្ថិភាពជាបឋមនៅឃុំយៀនហា (ស្រុកថាញ់ទ្រី) ។ រូបថត៖ថុងធៀន

កូនសិស្សរៀននៅសាលាមតេយ្យដុងមី (ស្រុកថាញ់ទ្រី) បានរៀនសូត្រនិងលេងកំសាន្តក្នុងសាលាទើប​កសាង​យ៉ាង​ស្អាត​ស្អំ ពីថវិការកសាងជនបទថ្មី។ រូបថត៖ឯកសារ

ទម្រង់រូបភាពដាំដើមឈើលំអ នៅឃុំហុងវ៉ឹន (ស្រុកថឿងទីន) ផ្តល់ប្រាក់ចំណូលខ្ពស់ជូនបងប្អូនកសិករ។ រូបថត​៖ឯកសារ​

ទម្រង់រូបភាពចិញ្ចឹមគោយកទឹកដោះនៅឃុំតានលីញ (ស្រុកបាវី)។ រូបថត៖ទ្រីញវ៉ានបូ

ពីគម្រោងទាំងនេះ បណ្តាតំបន់បង្កបង្កើនផលកសិកម្មឯកវប្បកម្មបានបង្កើតឡើង​ដូចជា៖តំបន់ចិញ្ចឹម​គោ​យក​ទឹក​ដោះ​​​បាវី​ ។ តំបន់ដាំផ្កាដោយបច្ចេកវិទ្យាខ្ពស់តីទឹវ។ តំបន់បង្កបង្កើន​ផលស្រូវ​ជា​មុខទំនិញ​មាន​គុណភាព​ខ្ពស់​ដុង​អាញ់​​​ ថឿងទីន ដានភឿង។ តំបន់ដាំបន្លែសុវត្ថិភាពយៀនហា តៀនលេ។ តំបន់ចិញ្ចឹមសត្វស្លាប សត្វ​ពា​ហនៈ​សុវត្ថិភាព​ដូចជាដុងអាន ទឺលាម សុកសើន សើនតី។ តំបន់ឯកវប្បកម្មក្រូចកាញ់ ក្រូចថ្លុងយៀន។ តំបន់ចិញ្ចឹម​សត្វ​ស្លាប​​​ ​គោយកសាច់ប្រមូលផ្តុំនៅបណ្តាស្រុកដូចជា៖ ដុងអាញ់ ទឹលាម ហ្វាយឌឹក ដានភឿង បាវី ថាញ់ទ្រី មេលីញ…

ក្រោយបីឆ្នាំអនុវត្តបណ្តាទិសដៅនេះ មុខទំនិញកសិកម្មនានានៅហាណូយ​បាន​ក្លាយ​ជាពាណិជ្ជសញ្ញា​ដែល​អ្នក​ប្រើ​ប្រាស់​ក្នុងនិងក្រៅប្រទេសចូលចិត្តដូចជា៖ ទឹកដោះគោបាវី ក្រូចកាញ់ ក្រូចថ្លុងយៀន បន្លែសុវត្ថិភាពតៀនលេ… និយាយ​អំពីមុខមាត់ជនបទរដ្ឋធានីនាបច្ចុប្បន្ននេះ លោកជូភូមី ប្រធាននាយកដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ហា​ណូយ​​សប្បាយរីករាយឲ្យដឹងអំពីបណ្តាតួលេខគួរចាប់អារម្មណ៍៖ “ គិតដល់ដាច់ឆ្នាំ ២០១៣ តំលៃផលិត​កសិកម្ម​កើន​ឡើងជាបន្តបន្ទាប់ បរិមាណស្បៀងអាហារសរុបតែងតែលើសទិសដៅដាក់ចេញរាល់ឆ្នាំ និងទទួលបានជាង ១,២ លានតោន ហ្វូងសត្វពាហនៈ សត្វស្លាប សរុបកើនឡើងពី ១,១ - ១,៣ ដង (ហ្វូងគោយកទឹកដោះកើនឡើង ១,៥​ ដង)​ បរិមាណសាច់ចេញពីទ្រុងកើនឡើង ១,៣ ដង និងទទួលបាន ៣៩៦ ពាន់តោន។ ហាណូយបាន​ក្លាយជា​តំបន់​បង្ក​​បង្កើនផលកសិកម្មទំនិញធំបំផុតនៅភាគខាងជើង។”

ទង់ឈានមុខគេក្នុងចលនាកសាងជនបទថ្មី
ទន្ទឹមនេះ អនុវត្តន៍កម្មវិធីទិសដៅជាតិកសាងជនបទថ្មី ផ្នែកកសិកម្មហាណូយបានចូលរួមយ៉ាងប្តូរផ្តាច់។ គិតដល់​ដាច់​​ឆ្នាំ២០១៣ ក្នុងភូមិសាស្ត្រនៃរដ្ឋធានីមាន ១៩/១៩ ស្រុក និង ១០០% នៃបរិមាណ​ឃុំ​អនុម័ត​ការ​រៀប​ចំ​និង​គម្រោង​​​កសាងជនបទថ្មី។ ដល់ខែតុលា ឆ្នាំ២០១៤ ហាណូយមាន៥០ឃុំ ទទួលបានស្តង់ដារជនបទថ្មី បាន​រដ្ឋ​ធា​នី​ទទួល​ស្គាល់។ ១៥៣ ឃុំ ទទួលបាននិងទទួលជាមូលដ្ឋានពី ១៤ ដល់ ១៨ លក្ខណៈវិនិច្ច័យ។ ១៤៧ ឃុំ​ទទួល​បាន​និង​​ទទួលជាមូលដ្ឋានពី ១០ ដល់ ១៣ លក្ខណៈវិនិច្ច័យ។ ៥០ឃុំ ទទួលបាននិងទទួលជាមូលដ្ឋានពី ៥ ដល់ ៩ លក្ខណៈ​វិនិច្ច័យ។

បន្ទាប់ពីបីឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទបានកែលំអប្រសើរ​ថែម​ទៀតឥតឈប់ឈរ។ អំពីការលើកកម្ពស់ជីវភាពរស់នៅជនបទ ៩ ខែដើមឆ្នាំ២០១៤ ទូទាំងរដ្ឋធានី​កាត់​បន្ថយ​ភាព​ក្រីក្របាន ៨.០៩៥ គ្រួសារ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនបទគឺនៅសល់ ៣,៣%។ ប្រាក់​ចំណូល​មធ្យម​សំ​រាប់មនុស្សម្នាក់នៅតំបន់ជនបទក្នុងឆ្នាំ ២០១៣ ទទួលបានជាង ២៤ លានដុង .…

គិតដល់ ខែកុម្ភៈ ឆ្នាំ២០១៤ ហាណូយបានអនុវត្តការប្រមូលបូកបញ្ចូលស្រែបានជាង៧៣ពាន់ហិកតា ទទួលបាន ៩៥,៩%​​ នៃផែនការបង្កើតវាលស្រែធំទូលាយ បង្កលក្ខណៈងាយស្រួលដល់ ការយន្តូបនិយកម្មកសិកម្ម។ រូបថត៖ ថុងហាយ

ដោយសារសម្រេចជាមូលដ្ឋានការងារប្រមូលបូកបញ្ចូលស្រែ បង្កើតវាលស្រែគំរូធំទូលាយ កសិករនៅរដ្ឋធានី​ហាណូយ​បច្ចុប្បន្ន​នេះ ប្រើប្រាស់បណ្តាប្រភេទម៉ាស៊ីនកសិកម្ម ក្នុងការប្រមូល ផលស្រូវ រដូវ រងារ និង និទាយរដូវ។ រូបថត៖ ថុង​ធៀន


ប្រជាជនឃុំហុងផុង (ស្រុកជឿងមី) បានអនុវត្តទម្រង់រូបភាពស្ទូងសំណាប ក្នុងការបង្កបង្កើតផលកសិកម្ម ។ រូបភាព៖ ឯកសារ​

តំបន់ដាំបន្លែសុវត្ថិភាពយៀនហា (ស្រុកថាញ់ទ្រី) បានវិនិយោគរោងចក្រធ្វើប្រព្រឹត្តកម្មទឹក មានតំលៃជាង ១ ពាន់លាន​ដុង​ ដើម្បីបំរើការងារស្រោចស្រព។ រូបថត៖ ថុងធៀន

ប្រព័ន្ធស្រោចស្រពក្នុងស្រែលើផ្ទៃដី ១៨៨ ពាន់ហិកតា បានកសាងនិងសម្រេចជាមូលដ្ឋាន ដើម្បីជួយ​បងប្អូន​កសិករ​ផ្គត់​ផ្គង់​ទឹ​កស្រោចស្រពនៅរដូវប្រាំង និងបង្ហូតទឹកនៅរដូវភ្លៀង។ រូបថត៖ ថុងហាយ

 ជាពិសេស ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរបស់បក្សភាគរដ្ឋធានីហាណូយអំពីចលនាកសាងជនបទថ្មី ប្រព្រឹត្ត​ឡើង​នាពាក់កណ្តាលខែតុលាកន្លងមក មានថែម ៨៤ ឃុំបានចុះ​ឈ្មោះ​សម្រេច​ចលនា​ក​សាង​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ។

ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធជនបទមានជំហានផ្លាស់ប្តូរខ្លាំងក្លា។ ដល់បច្ចុប្បន្ននេះ ប្រាក់ចំណាយ​សរុបដែល​វិនិយោគ​ឲ្យជនបទថ្មីនៅទូទាំងទីក្រុងគឺ ១៧.១០៣ ពាន់លានដុង ក្នុងនេះ ប្រភពទុនកៀងគរ​ពី​សហគ្រាស​និង​អង្គការ​នានាគឺ ១.៩៦៦,៤ ពាន់លានដុង ប្រជាជន វិភាគទានជាង ១.៦៩១,៧ ពាន់លានដុង។ លក្ខណៈវិនិច្ច័យ ទោះបីពិបាក​ជាច្រើនក្នុងឈុតលក្ខណៈវិនិច្ច័យអំពីការកសាងជនបទថ្មីក៏ដោយ ប៉ុន្តែ ហាណូយក៏សម្រេច​បាន​យ៉ាង​ខ្ពស់​ដូចជា៖ អត្រាឃុំមានផ្លូវសំរាប់រថយន្តធ្វើចរាចរមកដល់ទីស្តីការឃុំ បានធ្វើរឹងមាំ សម្រេចបាន ១០០% ខ្សែផ្លូវភូមិ អន្តរ​ភូមិ ត្រូវបានធ្វើឲ្យរឹងមាំសម្រេចបាន ៩៥% ។  ៩៨% នៃបរិមាណឃុំមានអង្គភាពប្រមូលសំរាម អត្រាប្រជាជន​រស់​នៅជនបទបានប្រើប្រាស់ទឹកស្អាតសម្រេចបាន ៩១,៦% អត្រាភូមិ តំបន់ប្រជាជនមានអគារវប្បធម៌កីឡាសម្រេច​បាន​ ៨០,៥%...

និយាយអំពីការងារកសាងជនបទថ្មីនៅរដ្ឋធានីហាណូយ លោក ជូភូមី អះអាង៖ “បន្ទាប់ពីជិត ៤ ឆ្នាំ កសាង​ជនបទ​ថ្មី ​ជនបទហាណូយបានមានការផ្លាស់ប្តូរខ្លាំងក្លា និងគឺជាតំបន់ដែលមានបរិមាណឃុំសម្រេចបានឈុត​លក្ខណៈ​វិនិច្ច័យ​កសាងជនបទថ្មី ឈរលំដាប់លេខមួយ ក្នុងទូទាំងប្រទេស។ ប្រការនេះរួមចំណែកមិនតិចទេ ក្នុង​ការ​ផ្លាស់​ប្តូរ​មុខ​មាត់ក្នុងតំណាក់កាល ៦០ ឆ្នាំ កសាងនិងអភិវឌ្ឍន៍របស់រដ្ឋធានី៕

អត្ថបទ៖ថុងធៀន រូបថត៖ ហ្វាងហា ទ្រីញវ៉ាន់បូ ថុងហាយ










 
បណ្តាអត្ថបទបានផ្សាយ