11/09/2017 09:38 GMT+7 Email Print Like 0

៥០ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - កម្ពុជា៖ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងទាំងពីរ


៥០ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - កម្ពុជា៖ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង
ទីក្រុងទាំងពីរ 

ក្នុងឱកាសររំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជាទទួលសេចក្ដីអញ្ជើញរបស់អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧​លេខាគណៈ​កម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នាព្រឹកថ្ងៃទី ៩ ខែកញ្ញា នៅក្នុងជំនួបជាមួយគណៈ​ប្រតិភូ​ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានអះអាងថា  ទោះបីជានៅក្នុងស្ថានភាពណាក្ដី លោកក៏ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រីកទំ​នាក់​ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគប្បីយកចិត្តទុក​ដាក់​បញ្ជាណែនាំ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័ន មូលដ្ឋានគ្រប់ជាន់ថ្នាក់ដូចជា ទីក្រុងហាណូយនិងរាជធានីភ្នំពេញបើកទូលាយនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

នាថ្ងៃទី៩កញ្ញាដដែល គណៈប្រតិភូបានជួបចរចាជាមួយអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងរាល់សកម្មភាពសហប្រិបត្តិការលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៍ខ្លាំង​ក្លានៃទីក្រុងទាំងពីរ ហើយរួមចំណែកក្នុងបុព្វហេតុរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសជាតិទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយបានអញ្ជើញទៅសាកសួរសុខទុក្ខ ស្ថានទូតវៀតណាម ជួបសម្ដែងការគួរសមជាមួយប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច​សាយ​ឈុំ និងប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ CPP លោក ប៉ា សុជាតិវង្សទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


បណ្តាព័ត៌មានបានផ្សាយ