28/07/2015 10:30 GMT+7 Email Print Like 0

២០ ឆ្នាំទំនាក់ទំនងការទូតវៀតណាម – អាមេរិក

នៅពេលវៀតណាម-អាមេរិកប្រក្រតីភាវូបនីយកម្មទំនាក់ទំនងការទូត មនុស្សជាច្រើននាក់បានសង្ស័យ ដោយសារ“របួស”ក្នុងសង្គ្រាមដ៏ធំ។ ប៉ុន្តែរយៈពេល ២០ ឆ្នាំក្រោយ ដោយការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ លទ្ធផលបានបង្ហាញថាផ្ទុយទៅវិញ រួមជាមួយចំណុចគួរឲ្យចងចាំ ដែល​វៀតណាមនិងអាមេរិកទទួលបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមក៖
បណ្តាទស្សនកិច្ចជាប្រវត្តិសាស្ត្រ
   

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ង្វៀនភូត្រុងបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៥។ នាថ្ងៃទី៧ ខែកក្កដាតាមម៉ោងតំបន់ (នារាត្រីថ្ងៃទី៧ ខែកក្កដាតាមម៉ោងវៀតណាម) នៅសេតវិមាននៅរដ្ឋធានី Washington D.C បានប្រព្រឹត្តទៅជំនួបពិភាក្សាជាប្រវត្តិសាស្ត្ររវាងលោកអគ្គលេខាធិការបក្សង្វៀនភូត្រុងនិងលោកប្រធានាធិបតី Barack Obama។


នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅសេតវិមាននៅរដ្ឋធានី Washington  D.C លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obamaរៀបចំពិធីទទួលស្វាគមន៍លោកអគ្គលេខាធិការបក្សង្វៀនភូត្រុង។
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 អគ្គលេខាធិការបក្សង្វៀនភូត្រុងជួបពិភាក្សាការងារ ជាមួយលោកប្រធានាធិបតី Barack Obama នៅសេតវិមាននៅរដ្ឋធានី Washington D.C ។ រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង អញ្ជើញចូលរួមពិធីជប់លៀងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមអធិបតីភាពរបស់ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden  ក្នុងរូបថត៖ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ទទួលស្វាគមន៍លោកអគ្គលេខាបក្សង្វៀនភូត្រុង។ រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង ទទួលជួប សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក John Mc.Cain។
រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង ទទួលជួបតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Michael Froman មកស្តែងការគួរសម។ រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅជាយទីក្រុង New York សហរដ្ឋអាមេរិក។ រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង ជួបសវនាការជាមួយលោកអគ្គលេខាអង្គការសហប្រជាជាតិ Ban Ki-moon ។
រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង ទទួលជួបបណ្តាប្រធាននៃក្រុមកាន់សាសនាផ្សេងៗ នៅសហរដ្ឋអាមេរិកនិងតំណាងវិទ្យាស្ថានតភ្ជាប់សកលលោក (IGE)។ រូបថត៖ ទ្រីយុង –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គលេខាធិការបក្សង្វៀនភូត្រុង កាត់ខ្សែបូសម្ពោធនិងផ្តល់កូនសោយន្តហោះសេរ៊ីថ្មី Boeing 787-9 Dreamliner  រវាងសម្ព័ន្ធក្រុមហ៊ុន Boeing និងក្រុមហ៊ុន Vietnam Airlines នៅព្រលានយន្តហោះ Ronald Reagan  រដ្ឋធានី Washington D.C

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៥ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton និងលោកនាយករដ្ឋមន្ត្រីវ៉វ៉ាន់គៀតបានប្រកាសសេចក្តីសម្រេចចិត្តប្រក្រតីភាវូបនីយកម្មទំនាក់ទំនងការទូតវៀតណាម  – អាមេរិក។

នាថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៩៥ លោករដ្ឋមន្ត្រីក្រសួងការបរទេស Warren Christopher បានសម្ពោធអគារស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។ នេះគឺទស្សនកិច្ចលើកដំបូងនៅប្រទេសវៀតណាមរបស់រដ្ឋមន្ត្រីសហរដ្ឋអាមេរិកមួយរួប។

នាខែឧសភា ឆ្នាំ១៩៩៧ ប្រទេសទាំងពីរប្តូរឯកអគ្គរដ្ឋទូត។ លោកឡេវ៉ាន់បាងក្លាយទៅជាលោកឯកអគ្គរដ្ឋទូតវៀតណាមដំបូងប្រចាំនៅសហរដ្ឋអាមេរិក និងលោក Douglas Peterson ក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដំបូងប្រចាំនៅប្រទេសវៀតណាម។

នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០០០ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ William S.Cohen អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ ក្នុងទស្សនកិច្ចលើកនេះ ភាគីទាំងពីបានជួបពិភាក្សាអំពីការរុករកកងទ័ពអាមេរិកបានបាត់ខ្លួនក្នុងសង្គ្រាមនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ នេះគឺជាតម្រុយសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការការពាជាតិវៀតណាម – អាមេរិក។ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០០៣ លោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ផាមវ៉ាន់ត្រាបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ Washington។

នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០០០ លោកប្រធានាធិបតី Bill Clinton បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមក្នុងរយៈពេល ៤ ថ្ងៃ។ នេះគឺជាទស្សនកិច្ចដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅវៀតណាម ចាប់ពីសង្គ្រាមបានបញ្ចប់នាឆ្នាំ១៩៧៥។ក្នុងទស្សនកិច្ចលើកនេះ លោក Clinton  បាននិយាយថា៖ "យើងខ្ញុំមាន"កិត្តិយស"បាន រួម ជាមួយបណ្តាថ្នាក់ដឹកនាំវៀតណាមគូសចេញនូវទំព័រថ្មីមួយក្នុងទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម ហើយយើងខ្ញុំដឹងគុណចំពោះទំព័រថ្មីនេះបានមានការចាប់ផ្តើមដ៏ល្អប្រសើរ។ តាមពិត ប្រវត្តិសាស្ត្រដែលយើងបន្សល់ទុកខាងក្រោយខ្នងគឺឈឺចាប់និងធ្ងន់ធ្ងរណាស់។ យើងទាំងអស់គ្នាមិនបានបំភ្លេចទេ។ ប៉ុន្តែយើងទាំងអស់គ្នាក៏មិនឲ្យប្រវត្តិសាស្ត្រនោះ ជៈ ឥទ្ធពលដល់យើងទាំងអស់គ្នាដែរ។ អតីតកាលគឺតែអ្វីៗកើតឡើងមុនអនាគត អតីតកាលមិនមែនជាអ្នកសម្រេចអនាគតទេ"។

នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រីផានវ៉ាន់ខាយនិងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមសេចក្តីអញ្ជើញរបស់លោកប្រធានាធិបតី George Bush។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមនិងអាមេរិកមានការយកចិត្តទុកដាក់និងផលប្រយោជន៍រួមលើច្រើនវិស័យ។ លោកសង្ឈឹមថាទស្សនកិច្ចលើកនេះនឹងបើកសេចក្តីសង្ឃឹមថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកកាន់តែស៊ីជំរៅថែមទៀត ដែលផ្តល់ផលប្រយោជន៍ឲ្យប្រទេសទាំងពីរ។

នាខែវិច្ឆិកា ឆ្នាំ២០០៦ លោកប្រធានាធិបតី George W.Bush  អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ ក្នុងទស្សនកិច្ចលើកនេះ លោក Bush បានចុះហត្ថលេខាលើសេចក្តីព្រាងអំពីបទបញ្ញត្តិទំនាក់ទំនងប្រក្រតីជាមួយវៀតណាមជាស្ថាពរ។

នាខែមិថុនា ឆ្នាំ២០០៧ លោកប្រធានរដ្ឋង្វៀនមិញទ្រៀតអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅទីនោះ លោកប្រធានរដ្ឋបានអះអាង វៀតណាមនៅកំពុងបន្តដំណើរការសមាហរណកម្មថែមទៀតក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO)  បន្តគោរពតាមច្បាប់របស់អង្គការ WTO ដើម្បីបង្កើតបរិស្ថានវិនិយោគចាប់ចិត្ត។

នាខែកក្កដា ឆ្នាំ២០១៣ លោកប្រធានរដ្ឋទ្រឿងតឹនសាងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានកំណត់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។

នាខែធ្នូ ឆ្នាំ២០១៣ លោករដ្ឋមន្ត្រីក្រសួងការបរទេស John Kerry បានអញ្ជើញមកទស្សនកិច្ចនៅវៀតណាមនិងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមអំពីបញ្ហាសហប្រតិបត្តិការនិងបង្កើនទំនាក់ទំនងដៃគូគ្រប់វិស័យវៀតណាម- អាមេរិក។

នាខែតុលា ឆ្នាំ២០១៤ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ផាមប៊ិញមិញបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅទីនោះ លោក Kerry បានប្រកាសសហរដ្ឋអាមេរិកបានលុបចោលមួយផ្នែកនៃការដាក់ទណ្ឌកម្មលក់អាវុធបង្ករបួសចំពោះវៀតណាម។ បញ្ហាសមុទ្រខាងកើតក៏គឺជាប្រធានបទដែលភាគីទាំងពីរពិភាក្សាក្នុងទស្សនកិច្ចនេះ។



លោកនាយករដ្ឋមន្ត្រីផានវ៉ាន់ខាយអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក (២០០៥)។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush  អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ( ២០០៦)។ រូបថត៖
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋង្វៀនមិញទ្រៀតអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក (២០០៧)។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក (២០០៨)។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានាធិបតី George W. Bush និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលអញ្ជើញចូលរួមសន្និសិទកំពូល APEC ១៤ (២០០៦) នៅប្រទេសវៀតណាម។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាខែកក្កដា ឆ្នាំ២០១៣ ប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានកំណត់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋទ្រឿងតឹនសាងជួបពិភាក្សាជាមួយលោកប្រធានាធិបតី Barack Obama នៅសេតវិមាន។
រូបថត៖ ង្វៀនខាង–ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាកិច្ចព្រមព្រៀងសំខាន់ៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម – អាមេរិក


នាខែកក្កដា ឆ្នាំ២០០០ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម – អាមេរិក (BTA) ជាផ្លូវការ ហើយមានសុពលភាពចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០០១ នៅពេលលោករដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមវូឃ័ននិងតំណាងពាណិជ្ជកម្មអាមេរិក Zoellick ផ្លាស់ប្តូរលិខិតអនុម័តកិច្ចព្រមព្រៀងនេះនៅរដ្ឋធានី Washington ។ តាមនោះទំនិញទាំងអស់របស់វៀតណាមនាំចូលសហរដ្ឋអាមេរិកនឹងបង់កំរិតពន្ធតាមបទបញ្ញត្តិទំនាក់ទំនងពាណិជ្ជកម្មប្រក្រតី (NTR)  គ្មានលក្ខខ័ណ្ឌទាបជាង បើសិនជាប្រៀបធៀបនឹងកំរិកពន្ធពេលមុននោះ។ ក្រោយរយៈពេល ២ ឆ្នាំ BTA មានសុពលភាព សហរដ្ឋអាមេរិកបានក្លាយទៅជាទីផ្សារនាំចូលលេខមួយរបស់ប្រទេសវៀតណាមនិងទីតាំងនេះត្រូវរក្សារហូតដល់បច្ចុប្បន្ននេះ។ តាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម - ពាណិជ្ជកម្មវៀតណាមគិតដល់រយៈពេល ៤ ខែដើមឆ្នាំ២០១៥ សហរដ្ឋអាមេរិកគឺទីផ្សារនាំចេញលេខមួយរបស់ប្រទេសវៀតណាមរួមមានសន្ទភាព ១៩,៧%។


តំលៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម អាមេរិកនាឆ្នាំ២០១៤ ទទួលបាន ៣៦,៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះតំលៃពាណិជ្ជកម្មនាំចេញទទូលបាន  ៣០,៦ ពាន់លានដុល្លារអាមេរិក កើន ២៥% តំលៃពាណិជ្ជកម្មនាំចូលទទួលបាន ៥,៧ ពាន់លានដុល្លារអាមេរិក កើន ១៣,៦%។ តាមនោះ វៀតណាមនាំចេញលើសនៅទីផ្សារអាមេរិក ២៤,៩ ពាន់លានដុល្លារអាមេរិក កំរិតនាំចេញលើសខ្ពស់បំផុតចាប់ពីមុនរហូតដល់បច្ចុប្បន្ននេះ។ នាឆ្នាំ២០១៤ អាមេរិកក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងមួយក្នុងចំណោមវិនិយោគិន ៧ ធំបំផុតរបស់វៀតណាម ដែលមានដើមទុនវិនិយោគផ្ទាល់ (FDI) ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក។

 

វៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ទន្ទឹមនឹងការបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគវៀតណាម – អាមេរិក BTA ក៏បើកឳកាសបង្កើនការជួបប្រាស្រ័យរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ បើកទ្វារដើម្បីវៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO)  ជាផ្លូវការនាថ្ងៃទី ១១ខែមករា ឆ្នាំ២០០៧។ បណ្តាបទពិសោធន៍ទទួលបានក្នុងការចរចារ BTA មានផលប្រយោជន៍សំខាន់សំរាប់វៀតណាមក្នុងដំណើរការចរចារអំពីការចូលរួម WTO ជាមួយប្រទេសអាមេរិក ដៃគូសំខាន់ក្នុង WTO។

កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)

TPP ដែលចាត់ទុកជាគ្រឹះមូលដ្ឋានសំរាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងនេះនឹងជំរុញផលប្រយោជន៍សេដ្ឋកិច្ច បង្កការងារនិងបង្កើនទំនាក់ទំនងការទូតវៀតណាម - អាមេរិក។ នៅពេលចូលរួមក្នុង TPP ទំនិញនាំចេញមួយចំនួនរបស់វៀតណាមទៅកាន់អាមេរិកដូចជា៖ វាយនភ័ណ្ឌ ផលិតស្បែកជើង ជលផលអាចបង់ពន្ធនាំចេញ ០%។

ភាពជោគជ័យរបស់បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបង្កលក្ខណៈងាយស្រួលដើម្បីលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកឡើងដល់កំរិតដៃគូយុទ្ធសាស្ត្រ។ វៀតណាម - អាមេរិករួមជាមួយ ១០ ប្រទេសកំពុងចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក។ ការសង្ឃឹមអំពីកិច្ចព្រមព្រៀងនេះនឹងមាន ១២ ប្រទេសចុះហត្ថលេខា នាចុងឆ្នាំ២០១៥ តំលៃពាណិជ្ជកម្មនាំចេញ នាំចូលរបស់វៀតណាមទៅកាន់អាមេរិកពីឆ្នាំ២០១៥នឹងបង្កើនគួរឲ្យកត់សម្គាល់។ សហគមន៍ពាណិជ្ជកម្មអាមេរិកនៅប្រទេសវៀតណាមប៉ាន់ស្មានរហូតដល់ឆ្នាំ២០២០ តំលៃពាណិជ្ជកម្មនាំចេញរបស់វៀតណាមទៅកាន់អាមេរិកទទួលបាន ៥៧ ពាន់លានដុល្លារអាមេរិក។


គណៈប្រតិភូវៀតណាមចូលរួមការចរចារកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក នៅសឹង្ហបុរី។
រូបថត៖ ឡេហាយ –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោករដ្ឋមន្ត្រីក្រសួងការពារជាតិភូងក្វាងថាញ់និងលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ចុះហត្ថលេខាលើសេចក្តីប្រកាសចក្ខុវិស័យរួមរវាងក្រសួងការពារជាតិនៃប្រទេសវៀតណាម សហរដ្ឋអាមេរិក។
រូបថត៖ ត្រុងឌឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


វៀតណាម - អាមេរិកសហប្រតិបត្តិការប្រើប្រាស់សន្តិភាពថាមពលនុយក្លេអ៊ែរ។
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចសន្ទនាការពារជាតិវៀតណាម អាមេរិក។ រូបថត៖ ត្រុងឌឹក –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

(អត្ថបទ៖ Infonet.vn - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
បណ្តាអត្ថបទបានផ្សាយ