28/12/2017 10:46 GMT+7 Email Print Like 0

២០១៧- ឆ្នាំកាត់បន្ថយបែបបទរដ្ឋបាល


 ២០១៧- ឆ្នាំកាត់បន្ថយបែបបទរដ្ឋបាល

ឆ្នាំ ២០១៧ សារ «រដ្ឋាភិបាលច្នៃ​ប្រឌិត អភិវឌ្ឍន៍ សច្ចៈយុត្តិធម៌ ធ្វើ​សកម្មភាពបំរើប្រជាជន​និង​សហគ្រាស» ត្រូវបាន​អនុវត្តតាម​រយៈសកម្មភាពនៃស្ថា​ប័ន រដ្ឋបាលនានា​ ក្នុង​នោះ ការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ត្រូវបាន​ចាត់ទុកទ​ទួលបានបោះ ជំហានលោ​តផ្លោះ។ ប្រការនេះ​នាំមកនូវ​ការពេញ​ចិត្ត​និងក្តីជំនឿទុក​ចិត្តសំរាប់​ប្រជាពល​រដ្ឋ សហគ្រិននិងមជ្ឈដ្ឋាន​វិនិយោគិន។
 
ឆ្នាំ ​២០១៧ ជាឆ្នាំប្តេជ្ញាអនុវត្តកំណែទម្រង់បែបបទរដ្ឋបាល​នៃក្រសួង​ស្ថាប័នគ្រប់ ជាន់ថ្នាក់​ដោយមាន​បែបបទ​រដ្ឋ​បាល​រាប់ពាន់បែបបទត្រូវបាន​កាត់​បន្ថយ។ ការងារកែទម្រង់​ រដ្ឋបាលទទួលបានល​ទ្ធផល​វិជ្ជមាន ឯកភាព​ ធម្មតា ​តម្លាភាព និងសមស្របនឹងបទដ្ឋាន​អន្តរ​ជាតិ។

ប្តេជ្ញាអនុវត្តការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
 
ចាប់​ពីដើមឆ្នាំ ២០១៧ រដ្ឋាភិបាលវៀត​ណាមបានប្រមូលផ្តុំបញ្ជាណែនាំអនុវ​ត្តព្រមៗ​គ្នា ផ្តួចផ្តាច់​បណ្ដាភារ​កិច្ចវិធាន​ការជួយ​ឧបត្ថម្ភសហគ្រាស​ លើកទឹកចិត្តផ្លាស់ប្តូ​រថ្មីច្នៃប្រឌិត​ ចាប់ ផ្តើមអាជីព​ថ្មីតាម​ស្មារតី​ប្តេជ្ញាកសាង​រដ្ឋាភិបាល​ច្នៃប្រឌិត អភិវឌ្ឍន៍ ​សច្ចៈយុត្តិធម៌ និងបំរើឲ្យ​ ប្រជាជន​និងសហគ្រាស។

​តាមនោះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ​សេចក្តីសម្រេច​ចិត្តស្តីអំពី​ការបន្ត​អនុវត្ត​ភារកិច្ច​វិធាន​ការ​ដើម្បី​​កែលំអបរិយាកាសអាជីវកម្មលើកកំ​ពស់សមត្ថភាពប្រកួតប្រ​ជែង​ជាតិ និងសេចក្តី​សម្រេចចិត្តស្តីអំពី​ការកាត់​បន្ថយ​បែបបទរដ្ឋបាល។ រដ្ឋមន្ត្រីប្រធានខុ​ទ្ទកាល័យ រដ្ឋាភិបា​លវៀត​ណាម លោក Mai Tien Dung បានអះ​អាងថា៖
 
«បណ្ដា​បែបបទរដ្ឋបាលត្រូវបានអនុវត្តដ៏ល្អ។ បែបបទគយរដ្ឋការនិងបែបបទពន្ធត្រូវ បានកាត់បន្ថយ។ ជា​ពិសេ​​សគឺអនុក្រឹត្យលេខ ៥០ ដែលបានចេញ​ផ្សាយ ហើយមានសុពល ភាពក្នុង​ឆ្នាំ ​២០១៧ នោះ​បាន​បង្កើត​លក្ខណៈ​ងាយស្រួលសំរាប់សហគ្រិនវិនិយោគនិ​ងធ្វើ អាជីវកម្ម។ បែបបទទាក់​ទិនដល់​ការទាក់​ទងជាមួយ​ប្រភព​ទុន ដី​ធ្លី និងគោលនយោបាយ បណ្តុះបណ្ដាលប្រជាពលករ ​ត្រូវបានពិចារណាយ៉ា​ងម៉ត់​ចត់ ដោះស្រាយ​ការលំបាក​ពីបញ្ហា ​បែបបទបង្កើតសហគ្រាសដល់ការផ្ត​ល់លិខិត​វិនិយោគ​។»
 
ក្នុងឆ្នាំ ២០១​៧ មានបែបបទរដ្ឋបាលចំនួន ៥០ លើវិ​ស័យពលកម្មសង្គមត្រូវបាន​កាត់​ បន្ថយ មុខទំនិញចំ​នួន ៤២០​ ដែលត្រូវបានត្រួតពិនិត្យនៅ​រដ្ឋការត្រូវបានកាត់បន្ថយ ល​ក្ខ័ណ វិនិយោគអាជីវកម្ម​លើវិស័យ​គ្រប់​គ្រង​នៃក្រសួង​ឧស្សាហពាណិជ្ជកម្ម​ចំនួន ៦៧០ ត្រូវបានកែ​លំអ។
 
ក្រៅពីការបើកនិងដាក់ឲ្យដំណើរការគេហទំព័រ «រដ្ឋាភិ​បាលជាមួយសហគ្រាស» នាឆ្នាំ ២០១៦ គិត​តាំងពី​ខែមេសា​ឆ្នាំ ២​០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បាន​ប្រគល់​ឲ្យរដ្ឋ​មន្ត្រី ប្រធាន​ខុទ្ទកាល័យ​រដ្ឋាភិបាល​គ្រប់គ្រង​ផ្ទាល់ ​ឆ្លើយរាល់សំណួរមតិរបស់ប្រជាពលរដ្ឋលើ ​គេហទំព័ររដ្ឋាភិបាល «រដ្ឋាភិ​បាលជាមួយ​ប្រជាពលរដ្ឋ»។ នេះគឺ​ជាយន្តការ​ឃ្លាំមើលយ៉ាង​ម៉ត់ ចត់សំដៅបង្កើតឡើងយន្តការប្រក​បដោយប្រសិទ្ធភាពនិងបើ​ក​ចំហរ។ រដ្ឋមន្ត្រី ប្រធាន​ខុទ្ទកា​ល័យ​រដ្ឋាភិបាល លោ​ក Mai Tien Dung បានឲ្យ​ដឹងថា៖
 
«ដោយមានការឃ្លាំមើល​របស់ប្រជាពលរដ្ឋ សហគ្រាស ស្ថាប័ន អង្គ​ការ កម្មាភិបាល គ្រប់ជាន់ថ្នាក់​និងមជ្ឈដ្ឋាន​សហគ្រាសសុទ្ធ​តែគប្បីប្រតិបត្តិ។ បន្ត​ប្រគល់ឲ្យក្រសួងស្ថាប័​ន តំបន់​គ្រប់​គ្រង​កម្មាភិបាល​តាមទិស​ត្រឹមត្រូវ​និងម៉ត់​ចត់។ ស្មារតីគឺដើម្បីតម្លភាពបើ​កចំហ ធ្វើការរួមជាមួយគ្នា​ ឃ្លាំមើល​គ្នាទៅ​វិញ​ទៅម​ក​។​»

កែលំអការជឿទុកចិត្តរបស់ប្រជាជននិងសហគ្រាស
 
នាដើមឆ្នាំ ២០១៧ ក្នុងរបាយការណ៍របស់ អ.ស.ប. ​វៀតណាមឈរលំដាប់ថ្នាក់ទី ៨៩​ ក្នុងចំណោម​ប្រទេសចំនួន ១៩៣​ លើពិភពលោកស្តីអំពីសន្ទ​ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាល ​អេឡិចត្រូនិចក្នុងឆ្នាំ ​២០១៦ កើន​ ១០ ថ្នាក់​បើប្រៀបនឹង​ឆ្នាំ ២០១៥។ នេះគឺជាលទ្ធផលនៃ​ ការខំប្រឹង​ប្រែងក្នុង​រយៈពេល​យូរអង្វែង​ដែល​រដ្ឋាភិបាល​វៀតណាម​រួមជាមួយក្រសួងស្ថាប័ន គ្រប់​ជាន់ថ្នាក់បានប្តេជ្ញាអនុវ​ត្ត។ លទ្ធផល​នេះបន្ត​ត្រូវបាន​អនុវត្ត​យ៉ាង​ច្បាស់​លាស់​ក្នុង​ឆ្នាំ ២០១៧ ​កន្លងទៅ។
 
ឆ្នាំ ២០១៧ ត្រូវបានចាត់ទុ​កជាឆ្នាំមួយពោរពេញទៅដោយការប្តេជ្ញចិត្ត​យ៉ាង​ខ្លាំងក្លា ក្នុងការ​កែទម្រង់​រដ្ឋបាល​នៃក្រសួង​ស្ថាប័នដោយមាន​បែបបទរដ្ឋបាលរាប់ពាន់ត្រូវបានកា​ត់​ បន្ថយ។ ការបោះជំហាន​វិជ្ជមាន​ក្នុងកំណែទម្រង់​រដ្ឋបាលបាន​បង្កើតឡើងជំនឿទុកចិត្តដំបូង​ សំរាប់ប្រជាពលរដ្ឋ ស​ហគមន៍​សហគ្រាស បង្កើត​ជើងទម្រង​សំរាប់ការ​អនុវត្តភារកិច្ចរបស់ រដ្ឋាភិបាលគឺកសាង​រដ្ឋាភិបាល «ច្នៃប្រឌិត អភិវឌ្ឍ​ន៍ សច្ចៈយុត្តិធ​ម៌ និង​​ធ្វើសកម្មភាព​»៕ 

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ