12/07/2015 10:24 GMT+7 Email Print Like 0

២០ឆ្នាំទំនាក់ទំនងការទូតវៀតណាម-អាមេរិក៖បង្រួញគំលាតដើម្បីសហប្រតិបត្តិការយូរអង្វែង

២០ឆ្នាំទំនាក់ទំនងការទូតវៀតណាម-អាមេរិក៖បង្រួញគំលាតដើម្បីសហប្រតិបត្តិការយូរអង្វែង (tuoitreonline)
 

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិកលោក Bill Clinton បានប្រកាសប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម។ សេចក្តី​ថ្លែងការណ៍ប្រវត្តិសាស្ត្រនោះបានបើកចេញជំពូកថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលលាប់ជាសត្រូវនឹងគ្នា។ រាល់ការលំបាកនាគ្រាដំបូងវិលត្រឡប់មកវៀតណាមក្នុងប៉ុន្មានថ្ងៃខែកក្កដា ក្នុងឋានៈជាភ្ញៀវអញ្ចើញ​ពិសេសដើម្បីចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ជាថ្មីម្ដងទៀត​បាន​អះអាងថា ទំនាក់ទំនងវៀតណាម-អាមេរិកទទួលបានដូចនាបច្ចុប្បន្នគឺជា​ការ​ខំប្រឹងប្រែងដ៏ធំធេងមិនដែលធ្លាប់មានរបស់​ភាគីទាំងពីរ។ លោកបានចែករំលែក​ក្នុង​ដំណាក់កាលមុននេះ២០ឆ្នាំខណៈដែលលោកផ្តោតទៅលើបញ្ហាប្រក្រតីភាព​ទំនាក់ទំនងជាមួយវៀតណាមគ្មានអ្នកណាគិតដល់អ្វីៗដែលប្រទេសទាំងពីរ​ទទួលបានដល់​​ដំណាក់កាលនេះឡើយ។ លោក Bill Clinton បានថ្លែងថា៖        “២០ឆ្នាំមុននេះខណៈដែលនិយាយដល់ការប្រក្រតីភាពទំនាក់ទំនងវៀតណាម-អាមេរិកជាប្រការលំបាកមួយ ពិសេសគឺអ្នកនៅជំនាន់យើងខ្ញុំ បណ្ដាអ្នក​ដែលរងរបួសនៅសមរភូមិវៀតណាម។ អ្នកណាក៏គិតថាជាប្រការឆ្កួតលីលាប៉ុន្តែខណៈ​ដែលមិត្តវៀត​ណាម​យល់ព្រមជាមួយយើងខ្ញុំនិងយើងខ្ញុំយល់ព្រមជាមួយមិត្តវៀតណាមគឺយើងបានរំដោះខ្លួនឯងបាន។ ការបង្កើតប្រក្រតីភាពទំនាក់ទំនងបានជួយ​យើងផ្សះផ្សាស្នាមរបួសសង្គ្រាមបង្កើតទំនាក់ទំនងនិងជំរុញកិច្ច​សហ​ប្រតិបត្តិការ។”

ដល់រាល់លទ្ធផលសហប្រតិបត្តិការជាក់ស្ដែង
ពិតប្រាកដថា ក្រលែកមើលឡើងវិញកំណាត់ផ្លូវ២០ឆ្នាំកន្លងទៅ ទំនាក់ទំនង​សហប្រតិបត្តិការរវាង​វៀត​ណាម​និងអាមេរិកបានហួសពីក្តីសង្ឃឹម។ ពាណិជ្ជកម្ម​ទ្វេភាគីពី២៥លានដុល្លារអាមេរិកបានកើនឡើង​៣៥ ពាន់​លានដុល្លារាមេរិក។ វៀតណាមកំពុងក្លាយទៅជាដៃគូធំបំផុតរបស់អាមេរិកក្នុងសមាគមបណ្ដា​ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)។ នាឆ្នាំទៅមិញវៀតណាមបានហួសពីថៃ​ដើម្បី​ក្លាយទៅជាដៃគូនាំចេញធំបំផុតរបស់អាស៊ានចូលទីផ្សារអាមេរិក។ ក្នុង​វិស័យវិនិយោគអាមេរិកកំពុងក្លាយទៅជាវិនិយោគិនធំទី៧ក្នុងចំ​ណោម​ប្រទេស​និងដំបន់ដែនដីវិនិយោគផ្ទាល់ចូលវៀតណាម។ វៀតណាមនិងអាមេរិកកំពុង​បន្ត​ការចរចារលើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP) គ្រោងនឹងអាចសំរេចនាចុងឆ្នាំ​នេះ។ ជាពិសេសក្នុងវិស័យអប់រំបានមានសិស្សានុស្សិសវៀតណាមចំនួន១៧​ពាន់​នាក់ទៅរៀនសូត្រនិងធ្វើការនៅអាមេរិក ឈរលំដាប់ថ្នាក់ទី​៨​ក្នុង​ចំណោម​ប្រទេសមាននិស្សិតនៅអាមេរិក។ ខណៈទទួលបេសកម្មការទូតនៅវៀត​ណាម​នា​ខែធ្នូឆ្នាំទៅ​មិញ​ លោក​ Ted Ossius បានចែករំលែកថា ក្នុងប៉ុន្មានឆ្នាំ៩០ តើមាន​អ្នកណាគិតថាមានទំនាក់ទំនងដៃគូដូច្នេះទេ?

“នាគ្រានោះខ្ញុំបាននៅវៀតណាម។ ទោះបីជាយើងខ្ញុំសុទ្ធតែសង្ឃឹមអំពីរាល់​ប្រការល្អប្រសើរបំផុតក្តី ប៉ុន្តែយើងខ្ញុំគ្មានអ្នកណាអាចព្យាករណ៍បានថា ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរអាចឈានទៅឆ្ងាយដូចនឹងបច្ចុប្បន្នឡើយ។ រដ្ឋមន្ត្រីការ​បរទេស John Kerry បានថ្លែងដ៏ត្រឹមត្រូវខណៈដែលលោកបានទៅកាន់​វៀត​ណាម​នា​ឆ្នាំទៅមិញថាគ្មានប្រទេសចំនួន ២ ណាខំប្រឹងប្រែងធ្វើបានច្រើននិង​ល្អ​ដើម្បីខំប្រឹងប្រែងខិតមកជា
មួយគ្នាផ្លាស់ប្តូរប្រវត្តិសាស្ត្រនិងផ្លាស់ប្តូរអនាគតដូចជាវៀតណាមនិងអាមេរិកឡើយ។” បង្កើនការយល់ដឹងកសាងជំនឿជាក់   ត្រូវនឹងឯកអគ្គរដ្ឋទូត Ted Ossius បាននិយាយអំពីទំនាក់ទំនងវៀតណាម-អាមេរិក​ក្នុង​២០​ឆ្នាំ​កន្លងមកដូចជាដើមឈើមួយបានដាំដុះថែទាំល្អបំផុត។ ភាគី​ទាំងពីរ​បានរួមគ្នាកសាងកិច្ចសហប្រតិបត្តិការលើវិស័យទាំងអស់ក្នុងនោះមាន​បញ្ហាដែលបាន​ចាត់​ទុកជារស៊ើបដូចជាសិទ្ធិមនុស្សការពារជាតិដោះរាយបញ្ហាក្រោយសង្គ្រាមជា​ដើម។ ឆ្នាំ២០១៣ជាឆ្នាំរបត់ពិសេសក្នុងទំនាក់ទំនងវៀត​ណាម-អាមេរិកខណៈដែល​ប្រទេស​ទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ​ដោយមានបញ្ហាអាទិភាពជា​ច្រើន។ វាយតំលៃអំពីទំនាក់ទំនងនេះ ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh បាន​ចាត់​ទុក​ថា៖        “ដោយការត្រិះរិះឆ្ពោះទៅខាងមុខ វៀតណាមនិងអាមេរិកបានខំប្រឹងប្រែង​ជា​ច្រើន​​ដើម្បីឆ្លងផុតពីអតីតកាលឆ្ពទៅអនាគត។ ទំនាក់ទំ​នង​វៀត​ណាម​-អាមេរិក​បាន​ឆ្លង​​ផុតពីគ្របខ័ណ្ឌទ្វេភាគី​រួមចំណែកសំខាន់ទៅក្នុងសន្តិភាព​សហប្រតិបត្តិការនិង​អភិវឌ្ឍន៍​នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។”

២០ឆ្នាំកន្លងទៅទំនាក់ទំនងវៀតណាមនិងអាមេរិកបានបង្កើតដោយ​លទ្ធផល​សហប្រតិបត្តិការជាក់ស្ដែងជាច្រើន។ គូសសម្គាល់ព្រឹត្តិការណ៍២០ឆ្នាំ​ប្រក្រតី​ភាព​ទំនាក់​​​ទំនងរវាងប្រទេសទាំងពីរ អគ្គលេខាបក្សកុម្មុយនីស្តវៀត​ណាម​លោក Nguyen Phu Trong បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ​អាមេរិក។ នេះជាដំណើរ​ទស្សនកិច្ចដើមដំបូងរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀត​ណាមមួយរូបទៅកាន់អាមេរិ​ក​គូស​សម្គាល់​របត់ប្រវត្តិសាស្ត្រសំរាប់ជំហានជាបន្តនៃទំនាក់ទំនងរវាងប្រទេសទាំង​ពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ