01/03/2016 10:12 GMT+7 Email Print Like 0

២ខែដើមឆ្នាំ២០១៦ វៀតណាមនាំចេញហួសផែនការចំនួន៨៦៥លានដុល្លារអាមេរិក


២ខែដើមឆ្នាំ២០១៦ វៀតណាមនាំចេញហួសផែនការចំនួន៨៦៥លានដុល្លារអាមេរិក

តាមអគ្គនាយកដ្ឋានស្ថិតិថា៖ តំលៃប្រាក់ពាណិជ្ជកម្មទំនិញ​នាំចេញ​ក្នុង ខែកុម្ភះ ឆ្នាំ​២០១៦នេះ ទទួលបាន​១០,៣ ពាន់​លាន​ដុល្លារ​អាមេរិក​។ គិតជារួម​ក្នុងរយៈពេល​២ខែដើម​ឆ្នាំនេះ តំលៃប្រាក់​នាំចេញ​ទទួល​បាន ២៣,៧ពាន់លាន​ដុល្លារ​អាមេរិក កើន​២,៩% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ក្នុងនោះ​អាមេរិក​ជាទីផ្សារ​ធំបំ​ផុត ដោយ​មាន​តំលៃប្រាក់​ពាណិជ្ជ​កម្ម ទទួលបានជិត៥,១​ពាន់លាន​ដុល្លារ​អាមេរិក បន្ទាប់នោះគឺអឺរ៉ុប ចិន ជប៉ុន កូរ៉េខាង​ត្បូង​។​ គិត​ជារួម​ក្នុងរយៈពេល២ខែដើមឆ្នាំ ២០១៦ វៀតណាមនាំចេញ​ហួស​ផែន​ការ​ចំនួន ៨៦៥​លានដុល្លារ​អាមេរិក​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ