11/03/2015 09:04 GMT+7 Email Print Like 0

១៥០ឆ្នាំ សួនសត្វសាយហ្គន

ស្ថិត​នៅលើដង​វិថី ង្វៀន​ប៊ិញខៀម សង្កាត់​បេន​ង៉ែ ខ័ណ្ឌលេខ​១ ទីក្រុង​ហូជីមិញ សួន​​សត្វ​សាយ​​ហ្គន ជា​ទីកន្លែងអ​ភិរក្ស​សត្វ​​និង​រុក្ខជាតិ​​កម្រ​ជា​​ច្រើន។ នេះ​​គឺជា​សួន​មួយ​ក្នុង​ចំណោម​សួន​សត្វ​ទាំង​៨ដែល​​មានអាយុ​​ចាស់បំផុត​លើពិភព​លោក មាន​អាយុ​​កាល​គម្រប់​១៥០​ឆ្នាំ។

ថ្ងៃទី២៣ខែមិនាឆ្នាំ១៨៦៤ ឧត្ដមនាវី ជនជាតិបារាំង លោក De La Grandière បាន​ចុះ​ហត្ថ​លេខា​លើអនុ​ក្រិត​អនុញ្ញាត​ឲ្យកសាង​សួនសត្វ​សាយហ្គន (ពីដើម​ហៅថា សួន​បាច់​ថាវ) លើតំបន់​ដីរហស្ថាន​ធំទូលាយ​១២ហិក​តា​ នៅ​ទិសឦ​សាន​នៃព្រែក​L’avanche (ឆ្ពោះទៅទិស​សា្ពនធីង៉ែ​សព្វ​ថៃ្ងនេះ)។

លោក Louis Adolphe Germain ជានាយទាហានបសុពេទ្យម្នាក់ របស់​កងទ័ព​បារាំង​ដែល​បាន​ប្រគល់​ភារកិច្ច​រចនា​បង្កើតគ្រោង​រៀបចំដី​ធ្លីទីកន្លែង​នេះ ក្លាយ​ជាសួន​សត្វ​មួយ។ មកដល់​ខែមិនា​ឆ្នាំ១៨៦៥ សំណង់​បាន​សម្រេច​។ យល់ឃើញ​នូវសារៈសំខាន់​របស់សួ​នសត្វធំទូលាយ​មួយនៅចុង​បូព៌ា អគ្គ​ទេសាភិ​បាល​ឥណ្ឌូ​ចិន​បាន​អញ្ជើញ​លោក JB. Loius Pierre អ្នក​ទទួលភារៈ​ថែទាំរុក្ខ​ជាតិរបស់​សួនរុក្ខ​ជាតិ Calcutta (ឥណ្ឌា) មក​ធ្វើជា​នាយក​សួន។ នៅ​ទីនេះ លោក Pierre បាន​ប្រគល់​ភារកិច្ច​ប្រមូល​រុក្ខជាតិ​និងសត្វ​គ្រប់ប្រ​ភេទ​របស់​ភាគ​ខាង​ត្បូងនិងទាំង៣​ប្រទេសនៃឥ​ណ្ឌូចិន ដើម្បី​នាំទៅសារ​មន្ទីរប្រវត្តិ​សាស្រ្តធម្មជាតិ​នៅបារីស។

ចុងឆ្នាំ១៨៦៥ សួនសត្វសាយហ្គនបើកទូលាយបន្ថែម២០ហិកតា ចាត់​តាំង​នាំចូល​ប្រភេទ​ឈើតំ​បន់អេ​ក្វាទ័រ​ជា​ច្រើន ពីទ្វី​បអាមេរិក ទ្វីបអាហ្រិ្វក ទ្វីបអាស៊ី​អាគ្នេយ៍ ប្រកបដោយ​រុក្ខជាតិចម្លែក​ជាង១០០.០០០ប្រ​ភេទ ដែល​បានរក្សានៅក្នុ​ងសារមន្ទីរ​រុក្ខ​ជាតិ (ផ្នែក​សាខាមន្ទីរ​ស្រាវជ្រាវជីវសាស្រ្ត​តំបន់អេក្វា​ទ័រ ទីក្រុង​ហូជីមិញ) សព្វ​ថ្ងៃនេះ​។


ភ្ញៀវទេសចរណ៍ទស្សនាសួនសត្វសាយហ្គនដោយរថយន្តអគ្គិសនី។

ភ្ញៀវទេសចរណ៍បរទេសថតរូបអនុស្សាវរីយ៍ នាឱកាសបានមកទស្សនាសួនសត្វសាយហ្គន។

សួនសត្វសាយហ្គនជាសួនមួយក្នុងចំណោមសួនសត្វទាំង៨ដែលមានអាយុកាលចាស់បំផុតលើសកលលោក។

មណ្ឌលលេងកំសាន្តបម្រើភ្ញៀវទេសចរណ៍។

សួនសត្វសាយហ្គន បាន​ទុកដូច​ជាឧទ្យាន​វិទ្យាសាស្រ្ត​មួយ​ស្តីពី​ធម្មជាតិ​ដែលធំ​បំផុត​នៅឥណ្ឌូ​ចិន​ហើយ​ល្បីឈ្មោះ​នៅ​ក្នុង​អាស៊ីអា​គ្នេយ៍។

នៅឆ្នាំ១៩២៤ សួនសត្វសាយហ្គន បន្តបើកទូលាយបន្ថែម១៣ហិកតា ឆ្លងទៅ តំបន់​ប៉ែក​ខាង​អាយ​នៃព្រែក​ធី​ង៉ែ ដែល​មានឈ្មោះហៅ​ថាសួន​Cognag។ ឆ្នាំ១៩២៦ ជន​ជាតិបារាំង​ឲ្យកសាង​សំណង់ពីរ​យ៉ាង​ពិសេស តាម​របៀប​ស្ថាបត្យ​កម្មបុរាណ លោក​ខាងលិចគួប​ផ្សំជាមួយនឹ​ងក្បូរក្បាច់​រចនាលោក​ខាង​កើត បច្ចុប្បន្ន​គឺជា​ប្រា​សាទ​​បូជា​ស្ដេចហ៊ុង និងសារ​មន្ទីរប្រវត្តិ​សាស្ត្រទីក្រុង​ហូជីមិញ។ ក្នុង​រយៈ​ពេល​នេះ សួន​សត្វ​សាយ​ហ្គន​បាន​ពង្រីក​ចិញ្ចឹមសត្វ​កម្រក្នុង​ប្រទេស និងនាំ​ចូលពី​បរទេស​ចំនួន​៥០៩​ក្បាល ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​សួន​សត្វ​។ ទីនេះទុកដូចជា​សួន​វិទ្យាសាស្រ្ត​អំពីធម្ម​ជាតិដែល​ធំបំផុត​ក្នុងឥណ្ឌូចិន​និងល្បីឈ្មោះ​នៅអាស៊ី​អាគ្នេយ៍​នៃ​ពេល​​​នោះ។

ជា​ពិសេស តាំងពីឆ្នាំ១៩៩០មក​ដល់សព្វថ្ងៃនេះ ផ្ទៃដី​ចិញ្ចឹម​សត្វមួយ​ថ្ងៃកាន់តែបាន​ពង្រីក​ទូលាយ។ សួន​សត្វ​សាយ​ហ្គន​បង្កើន​ការទំនាក់​ទំនងសហ​ការ​ជាមួយ​អង្គការ​វិទ្យាសាស្រ្ត​អន្តរជាតិ​និងសួន​សត្វធំៗ​ជាច្រើន​នៃ​​បណ្តា​ប្រទេសដូច​ជា៖ អាល្លឺ​​ម៉ង់ ជប៉ុន សិង្ហបុរី ថៃ។ អាស្រ័យហេតុ​នោះ កម្រង​សត្វ​និង​រុក្ខ​ជាតិ​របស់​សួន​សត្វ​សាយហ្គន​មួយថ្ងៃកាន់​តែសម្បូ​រណ៍បែប ដែល​មានសត្វ​ជិត១.១០០ក្បាល​ចំណុះ១២៥ប្រភេទ​សត្វ​ខុស​ៗ​ គ្នា និង​រុក្ខជាតិ​២.៤០០ប្រភេទ​ចំណុះជាង​៣៦០​ប្រភេទ... ក្នុង​នោះមាន​ប្រភេទ​សត្វកម្រ​ដូច​ជា៖ ខ្លា​ឥណ្ឌូ​ចិន​ ខ្លា​ Bengal ខ្លារ​ខិន រមាសស ដំរីទឹ​ក សត្វក្រៀលពណ៌​ផ្កាឈូក..។


សត្វក្រៀលពណ៌ផ្កាឈូកកម្របានចិញ្ចឹមនិងអភិរក្សក្នុងសួនសត្វសាយហ្គន។

សត្វឈ្លូសមានប្រភពពីអាហ្រ្វិកខាងជើង។

ប្រភេទរមាសសកម្រ។

ខ្លាឥណ្ឌូចិន ប្រភេទខ្លាមានហានិភ័យផុតពូជខ្ពស់ដែលកំពុងបានចិញ្ចឹមនិងបង្កើតកូនជោគជ័យនៅសួនសត្វសាយហ្គន។

សត្វតោសនៅសួនសត្វសាយហ្គន។

ប្រភេទស្វាក្រិសច្រមុះខើចស្រស់ស្អាត។


ជ្រុងមួយនៃមណ្ឌលអភិរក្សសត្វក្រពើ។

ភ្ញៀវទស្សនាមណ្ឌលចិញ្ចឹមសត្វពពែ។
ក្រៅពី​តួនាទីជា​ទីកន្លែង​ទស្សនា​ដ៏ល្អបំ​ផុត សួន​សត្វសាយ​ហ្គននៅជា​ទីកន្លែង​ស្រាវ​ជ្រាវ អភិ​រក្ស​និង​អភិ​វឌ្ឍន៍​ប្រភព​ហ្សែន​កម្រ... ឆ្លងកាត់​នោះ យើងអាចផ្សព្វ​ផ្សាយនូវ​ចំណេះដឹង​អំពីការ​អភិរក្ស  អំពី​ប្រភព​ធម្ម​ជាតិ​ជា​មួយ​​នឹងមនុស្ស​រាល់​គ្នា។

បច្ចុប្បន្ននេះ រាល់ឆ្នាំ សួនសត្វសាយហ្គនទទួលភ្ញៀវមកទស្សនាប្រហែលជាង២លានលើកនាក់ និង​ភ្ញៀវ​ទេសចរណ៍​បរទេសមក​ទស្សនាមួយ​ថៃ្ងកាន់​តែច្រើន។ ជាពិសេស​គឺភ្ញៀវទេសចរណ៍​មកពី​ទ្វីបអឺរុប ទ្វីប​អាមេ​រិក​​ និង​ទ្វីបអា​ស៊ី៕

អត្ថបទ៖ង្វៀនវ៉ាញ       រូបថត៖ឡេមិញ
 

បណ្តាអត្ថបទបានផ្សាយ