17/09/2015 09:13 GMT+7 Email Print Like 0

ឲ្យយោបល់ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២អំពីកិច្ចការជនជាតិ


ឲ្យយោបល់ទៅលើសេចក្តីព្រាងឯកសារមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១២អំពីកិច្ចការជនជាតិ

នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៥ នៅខេត្ត Thai Nguyen ប្រធានរណសិរ្សមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan បាន​អញ្ចើញ​ជាអធិបតីសន្និសីទ​ពង្រីក​តួនាទី​ជន​មាន ​កិត្យានុភាព​គំរូ​ក្នុង​ជន​រួម​ជាតិ​ជាជន​ជាតិ​ភាគ​តិច​ និង​ឲ្យយោបល់​ទៅលើ​សេចក្តី​ព្រាង​ឯកសារ​មហាសន្និបាត​លើកទី​១២ របស់បក្ស​អំពី​ខ្លឹម​សារ​កិច្ចការ​ជន​ជាតិ។ ថ្លែង​មតិនៅសន្និ​សីទ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់​ថា វៀត​ណាម​មាន​ជន​ជាតិ​ភាគ​តិច​ចំនួ​ន៥៣ ដោយមាន​ចំនួន​ប្រជាជន​១៣លាន​នាក់ស្មើរ​នឹង១៥% នៃចំនួន​ប្រជាជន​ដែល​ជាកំលាំង​ដ៏សំខាន់។ អះអាង​នូវតួ​នាទី​របស់​ជនមាន​កិត្យានុភាព ក្នុងដំបន់ជន​ជាតិភាគ​តិច លោក Nguyen Thien Nhan បាន​ស្នើរ​ស្ថាប័ន​​ផ្នែក​គ្រប់ជាន់ថ្នាក់ ធ្វើល្អថែមទៀតកិច្ច​ការចលនាបងប្អូន​ជនរួម​ជាតិភាគ​តិច ពិសេស​គឺជន​មាន​កិត្យានុភាព​គំរូក្នុងជន​រួមជាតិ ជាជន​ជាតិភាគតិច​បន្តចលនា​ប្រជាជន​រួមគ្នា ​រក​ស៊ីកាត់​បន្ថយ​ភាព​ក្រីក្រ​និង​រក្សា​​បរិស្ថាន​ធានាសណ្ដាប់ធ្នាប់​សន្តិសុខនៅដំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ