13/09/2017 09:54 GMT+7 Email Print Like 0

ឱកាសសំរាប់កសិផលវៀតណាមនៅទីផ្សាររុស្ស៊ី


ឱកាសសំរាប់កសិផលវៀតណាមនៅទីផ្សាររុស្ស៊ី

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៌ Expocenter ទីក្រុងមូស្គូ(ប្រទេសរុស្ស៊ី) បានប្រារព្វឡើងការតាំងពិព័រណ៌ម្ហូបអាហារអន្តរជាតិ World Food Moscow 2017។ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះសហគ្រាសវៀតណាម ក្នុងសភាពការណ៍ដែលគម្រប់មួយឆ្នាំនៃកិច្ចព្រមព្រៀងស្ដីអំពីតំបន់ពាណិជ្ជ កម្ម​សេរីភាពរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (FTA Viet Nam – EAEU) ចូលជាធរមាន។
សហគ្រាស​វៀតណាមចំនួន ៨ រួមជាមួយសហគ្រាសវៀតណាម កំពុងធ្វើសកម្មភាពនៅទីផ្សាររុស្ស៊ីបាននាំមកការតាំងពិព័រណ៌នូវមុខទំនិញតែ កាហ្វេ ផ្លែឈើ និងផលិតផលពីទឹកដោះគោ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានអោយដឹងថា៖ នេះជាឱកាសល្អដើម្បីស្រាវជ្រាវអំពីទីផ្សារនិងស្វែងរកមិត្តទំនិញសំរាប់កសិផលវៀតណាម នៅទីផ្សាររុស្ស៊ី៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ